រាជរដ្ឋាភិបាល សម្រេច​ដំឡើង​ប្រាក់ឈ្នួល​អប្ប​បរមា​ដល់​កម្មករ ១៤០​ដុល្លារ សំរាប់​ឆ្នាំ​២០១៦

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដំឡើង​ប្រាក់ឈ្នួល អប្ប​បរមា​ដល់កម្មករ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ចំនួន​ ១៤០​ដុល្លារ នៅឆ្នាំ​២០១៦ ខាង​មុខនេះ។

1111ការសំរេចដំឡើង​១៤០​ដុល្លា​នេះ ក្រោយ​ពីគណៈ​កម្មាការ​ប្រឹក្សា​ការងារ បានបើក​កិច្ចប្រជុំ​ការពី​ព្រឹកថ្ងៃ​ទី៨ តុលា ​ឆ្នាំ​២០១៥ នៅ​ទីស្តី​ការ​ក្រសួង។

បន្ទាប់ពីការបោះ​ឆ្នោត កាលពីយប់​ថ្ងៃទី៧ តុលា ភាគី​សហ​ជីព បានដាក់​សំណើរ​១៦០​ដុល្លា ក្នុង​សំលេង​២​លើ​២៨​ភាគី​និយោ​ជក ទទួល​បាន​សំលេង​០លើ២៨ និង​តួលេខ​ខាង​រាជ​រដ្ឋា​ភិបាល​១៣៥​ដុល្លា ទទួល​បាន​សំលេង​២៤​លើ​២៨។ ការ​ចរចា​របស់​ក្រុម​ភាគី​ពាក់ព័ន្ធ បានសំរេច​យកត្រឹម​១៣៥​ដុល្លារ ប៉ុណ្ណោះ​ប៉ុន្តែ​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​សម្រេច​ដំឡើង​ ៥​ដុល្លារ បន្ថែម​ទៀតដែល​ធ្វើចំនួន​តួលេខ​ប្រាក់ឈ្នួល​អប្ប​បរមា​កម្មករ កើន​ដល់​១៤០​ដុល្លារ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​តុលា ឆ្នាំ២០១៥   

Google Analytics Alternative