ក្នុង​១ថ្ងៃ​មានស្រ្តី​មក​ពិគ្រោះ និង​សំរាល​កូន៦០០​នាក់ នៅ​មន្ទីរ​ពេទ្យ​​កុមារ​​ជ័យ​​វរ្ម័នទី ៧​ខេត្ត​សៀមរាប

លោក​សាស្ត្រាចារ្យ​​វេជ្ជ​បណ្ឌិត Beat ​Richner ប្រធាន​​ស្ថាបនិក​ និង​ជា​ប្រធាន​​មូលនិធិ​​មន្ទីរ​ពេទ្យ​កុមារ​​គន្ធ​បុប្ផា បាន​​ឲ្យ​ដឹង​​​ថា​បច្ចុប្បន្ន​នេះ ​មានស្ត្រី​​ជា​មាតា​​ដែល​មក​​ទទួល​​សេវា ពិគ្រោះ និង សម្រាល​កូន​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​​មាន​ចំនួន​​កើនឡើង​​គួរ​ឲ្យ​​កត់​​សម្គាល់​ គឺ​​ប្រមាណ​​ពី ៥០០ នាក់ ទៅ ៦០០ នាក់​​ក្នុង​មួយ​ថ្ងៃ។

43333ក្នុង​ចំនួន​នេះ​មន្ទីរ​ពេទ្យ​បាន​ផ្តល់​សេវា​​សម្រាល​កូន​ជា​​មធ្យម​​ក្នុង១ថ្ងៃ ៧៥​កំណើត ។ មាតា​​សម្រាក​​រង់ចាំ​​ការ​​សម្រាល និង​ សម្រាល​កូន​រួច ក្នុង​១ថ្ងៃ ប្រមាណ​​ជិត ២០០​នាក់ ។​

ដើម្បីឆ្លើយតប​នឹងកំណើន​របស់ស្ត្រី​មករណី​គ្រោះ និងសំរាល​កូន នេះ​អាគារ​​សម្ភព​​ដ៏ទំនើប​​​តំលៃ​​៣លាន​​ដុល្លារ ក្នុង​​មន្ទីរ​​ពេទ្យ​​ជ័យវរ្ម័ន​​ទី៧ ខេត្ត​សៀមរាប ត្រូវបាន​បើកសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​កាលពី​ថ្ងៃទី០៦ តុលា ក្រោ​ម​អធិបតី​ភាព លោក​​វេជ្ជ​​បណ្ឌិត Beat Richner​ ស្ថាប​និក និង​​ជា​ប្រធាន​​មូលនិធិ​​គន្ឋ​បុប្ឆា​។

លោកវេជ្ជ​​បណ្ឌិត Beat Richner  បានមាន​ប្រសាសន៍​ឲ្យដឹង​ថា អាគារ​​មន្ទីរ​​ពេទ្យ​នេះ​​បានដាក់​​ឲ្យប្រើ​​ប្រាស់​នៅ​ជាន់​ទី១ និងទី ​២​​ជាដំណាក់​​កាល​​តំបូង និង​ដាក់​ឲ្យ​ដំណើរ​​ការនៅ​​ជាន់ទី៣​​នៅពេល​​ឆាប់ៗ​​នេះ​ ដោយ​សារ​ចំនួន​ស្រ្តី​​មក​សម្រាល​​កូននៅ​មន្ទីរ​​ពេទ្យនេះ បានកើន​​ទ្បើងជារៀ​ង​រាល់​ថ្ងៃ​។ លោកបន្ត​ថា អាគារ​​ទំនើប​​នេះមាន​​បន្ទប់​​សម្រាល​​ចំនួន៨ បន្ទប់​​សង្រ្គោះ​​បន្ទាន់​​​ចំនួន​​១​ និងមាន​គ្រែ​​សម្រាក​​ចំនួន​​៨០​កន្លែង។

លោកបន្តថា កាលពីពីរ​​ឆ្នាំ​មុន​​លោក​បាន​គិត​ថា ចំនួន​​ស្រ្តីមក​​សម្រាក​​ព្យាបា​ល​​នៅមន្ទីរ​​ពេទ្យ​នេះ​នឹង​មាន​ការ​​ថយ​ចុះ​ព្រោះ​​ប្រទេស​​កូរ៉េ​​បានជួយ​​សាងសង់​​អាគារ​​​សម្ភព​​នៅមន្ទីរ​​ពេទ្យ​ខេត្ត ប៉ុន្តែផ្ទុយ​​ទៅវិញ​​ចំនួនស្រ្តី​​មករក​​សេវា​​ពិនិត្យ​​ផ្ទៃពោះ និង​​​សម្រាល​​កូននៅទី​​នេះបាន​កើន​ទ្បើង​ជា​ប្រចាំ ដែល​រហូត​​មកទល់​​ពេលនេះ​​មានស្រ្តី​ ៧០នាក់​​ជាមធ្យម​​បានមក​​សម្រាល​​កូន​ក្នុង​​មន្ទីរ​ពេទ្យ​​ក្នុងមួយ​ថ្ងៃ។

លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​​បញ្ជាក់​ថា ​បច្ចុប្បន្ន មន្ទីរ​ពេទ្យ​​កុមារ​​គន្ធបុប្ផា​​ទាំងអស់ គឺ​ត្រូវ​ការ​ថវិកា​​ចំណាយ​​មិន​តិច​ជាង​៤៦ លាន​​ដុល្លារ​​នោះទេ​​ក្នុង​១ឆ្នាំ ដែល​​ចំនួន ៨៥% នៃ​​ថវិកា​គឺ​រំពឹង​​ទៅលើ​ អំណោយ​​សប្បុរស​ជន​ឯក​ជន ក្នុង​នេះ​​ឧប​ករណ៍​​តន្ត្រី​​បេ​ត​តូ​​សេល​​ឡូ​មិត្ត​សម្លាញ់​​របស់​លោក ក៏បាន​​រួមចំណែក ជួយ​ស្វែង​រក​ថវិកា​​សប្បុរស​​ផងដែរ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០១៥    

Google Analytics Alternative