គ្រោះថ្នាក់ចរា​ចរណ៍ ថ្ងៃទី០៦​តុលា ស្លាប់​៧នាក់ និង​របួស​ធ្ងន់​ស្រាល​២០​នាក់

យោងតាមរបាយការណ៍​នាយកដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា ​គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​ប្រទេស កាលពី​​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន​១៣ បណ្តាល​ឲ្យ​មនុស្ស​៧នាក់ ស្លាប់ ១០នាក់ រង​របួស​ធ្ងន់ និង១០​នាក់​ផ្សេង​ទៀតរង​របួស​ស្រាល ។

2003ប្រភពព័ត៌មានដដែល​បញ្ជាក់​ទៀតថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង ១៣លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​​២៣​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១៦​គ្រឿង​ រថយន្ត​​ធុន​តូច​​៥​គ្រឿង រថយន្ត​ធំ២​គ្រឿង និងអ្នក​ថ្មើរជើង​ម្នាក់ ហើយ​​មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន​៥​លើក​​ ប្រជែង​​គ្រោះថ្នាក់​​២​លើក​ ​មិន​គោរព​​សិទ្ធ​៣​​លើក និង​​ស្រវឹង​​២​លើក​ ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​ ពេល​គ្រោះ​ថ្នាក់​មាន​​២៣​នាក់​ (​យប់​​៨​នាក់​) ។

ជាមួយគ្នានេះដែរ កម្លាំង​នគរ​បាល​ចរា​ចរណ៍ បានធ្វើ​ការផាក​ពិន័យ​រថយន្ត​ សរុប​​ចំនួន​​៦៧៤​​គ្រឿង (​រថយន្ត​​ធំ​១៦៧​​គ្រឿង​) ​ស្មើ​នឹង​​៦៧៤​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​មាន​​៤៤៩ គ្រឿង ស្មើនឹង​​៤៤៩​ករណី​ ចំពោះ​​ករណី​ល្មើស​​បច្ចេក​ទេស​​២២៥ គ្រឿង​​ស្មើនឹង​២២៥​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ៩៦៩គ្រឿង​៕

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំ​ង​ប្រទេស កាល​ពី​ថ្ងៃទី​​៥ ខែតុលា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន ៩​លើក យប់​៥​​លើក​ បណ្តាល​អោយ​មនុស្ស​​ស្លាប់​៥​​នាក់​​(​ប្រុស​) អ្នក​របួស​ធ្ងន់​៥​នាក់​​(​ប្រុស​) និង​របួស​ស្រាល​​៤​នាក់​​(​ស្រី​៣​នាក់​)​​។​ ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​៩​​គ្រឿង រថយន្ត​​ធុន​តូច​​៥​គ្រឿង ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០១៥     

Google Analytics Alternative