អាគារសម្ភព​តំលៃ​៣លាន​ដុល្លារ​បានដាក់​ឲ្យប្រើ​ប្រាស់​កាលពី​ថ្ងៃម្សិល​ម៉ិញ

ជាមួយនឹងការកំណត់​ពេល​វេលា​ជាក់​លាក់ លោក​វេជ្ជ​បណ្ឌិត Beat Richner​ ស្ថាប​និក និង​ជា​ប្រធាន​មូលនិធិ​គន្ឋ​បុប្ឆា​ បាន​ដាក់ឲ្យ​ដំណើរ​ការ​អាគារ​សម្ភព​ដ៏ទំនើប​​តំលៃ​៣លាន​ដុល្លារ ក្នុង​មន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី៧ ខេត្ត​សៀមរាប។

11111111លោកបានមានប្រសាសន៍​ឲ្យដឹង​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ កាល​​ពីថ្ងៃ​ទី៦ កញ្ញា កន្លង​ម​ក​ថា អាគារ​មន្ទីរ​ពេទ្យ​នេះ​បានដាក់​ឲ្យប្រើ​ប្រាស់នៅ​ជាន់ទី១ និងទី២​ជាដំណាក់​កាល​តំបូង និងដាក់​ឲ្យដំណើរ​ការនៅ​ជាន់ទី៣​នៅពេល​ឆាប់ៗ​នេះ​ ដោយសារ​ចំនួនស្រ្តី​មកសម្រាល​កូននៅមន្ទីរ​ពេទ្យនេះ បានកើន​ទ្បើងជារៀ​ងរាល់​ថ្ងៃ​។លោកបន្ត​ថា អាគារ​ទំនើប​នេះមាន​បន្ទប់​សម្រាល​ចំនួន៨ បន្ទប់​សង្រ្គោះ​បន្ទាន់​​ចំនួ​ន១​ និងមានគ្រែ​សម្រាក​ចំនួន​៨០កន្លែង។

លោកបន្តថា កាលពីពីរ​ឆ្នាំ​មុន​លោក​បានគិត​ថា ចំនួន​ស្រ្តីមក​សម្រាក​ព្យាបា​ល​នៅមន្ទីរ​ពេទ្យនេះ​នឹងមាន​ការ​ថយ​ចុះ ព្រោះ​ប្រទេស​កូរ៉េ​បានជួយ​សាងសង់​អាគារ​​សម្ភព​នៅមន្ទីរ​ពេទ្យខេត្ត ប៉ុន្តែផ្ទុយ​ទៅវិញ​ចំនួនស្រ្តី​មករក​សេវា​ពិនិត្យ​ផ្ទៃពោះ និង​​សម្រាល​កូននៅទី​នេះបាន​កើនទ្បើង​ជាប្រចាំ ដែលរហូត​មកទល់​ពេលនេះ​មានស្រ្តី​ ៧០នាក់​ជាមធ្យម​បានមក​សម្រាល​កូនក្នុង​មន្ទីរពេទ្យ​ក្នុងមួយថ្ងៃ។

ក្រៅពីដាក់ឲ្យដំណើរ​ការអាគារ​សម្ភពដ៏​ទំនើបនេះ លោក​វេជ្ជបណ្ឌិត Beat​ Richner ក៏បាន​ទិញ​ម៉ាស៊ីន​CT Engio តំលៃ​ ១.៤ លាន​ដុល្លារ ជាប្រភេទ​ម៉ាស៊ីន​​ដែល​មាន​សមត្ថភាព​ខ្ពស់ ព្រោះថត​ម្តងអាច​​បានចំនួន​១២៨​ស្លាយ និង​មានផល​ប៉ះពាល់​​លើសុខ​ភាព​អ្នកជំងឺ​តិចតួច​បំផុត​ផងដែរ។

លោកវេជ្ជបណ្ឌិត ​Rene ​Schwarzenbach ប្រធាន​មូលនិធិ​គន្ឋបុប្ឆា​ប្រចាំ​ប្រទេស​ស្វីស និងជា​តំណាង​ដៃគូ​ផ្តល់​ជំនួយ ដែល​បាន​ចុះមក​ធ្វើសវនកម្ម​មន្ទីរ​ពេទ្យ​​នេះ​​បាន​ថ្លែង​ថា មន្ទីរ​ពេទ្យ​គន្ឋបុប្ឆា​បានរីក​ធំធាត់​យ៉ាងលឿន ដែលមាន​គុណភាព​​ព្យា​បាល​ ដូចនៅ​តាម​ប​ណ្តា​ប្រទេស​នានា​ក្នុងតំបន់​អឺរ៉ុប។ ​មន្ទីរពេទ្យ​នេះបាន​​ក្លាយ​ជាមន្ទីរ​ពេទ្យ​កុ​មារ​ដ៏ធំជាង​គេនៅ​លើពិភព​លោក​ ដែល​បានផ្តល់​សេវា​ព្យាបាល​​ដោ​យ​ឥត​គិតថ្លៃ។

លោកបន្តថា “ការរីក​ចំរើន​របស់​​មន្ទីរ​​ពេទ្យ​នេះពិត​ជា​​មិនអាច​សម្រេច​បានទេ បើគ្មាន​លោក​វេជ្ជ​បណ្ឌិត Beat Richner ដែល​លោក​​ជា​មនុស្ស​ដ៏សំខាន់​ក្នុង​ការងា​រ​​នេះ ហើយ​ប្រជាជន​ស្វីស​គោរព ស្រលា​ញ់​លោក ហើយ​លោក​បានជាប់​ឈ្មោះ​ជា​បុរស​ប្រចាំ​ឆ្នាំ​(Man of​ The Year) នៅ​​ប្រទេស​ស្វីស”។ លោកបន្ត​ថា “យើង​នឹង​ជួបរដ្ឋាភិបាល​ស្វីស​នៅខែធ្នូ​ខាងមុខ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ស្វីស ហើយ​យើង​នឹងព្យាយាម​ធ្វើយ៉ាង​ណា ឲ្យរដ្ឋា​ភិបាល​ស្វីស​បង្កើន​ថវិកា​ជួយដល់​មន្ទីរពេទ្យ​​នេះដូច​រដ្ឋាភិបាល​កម្ពុជា”។

រដ្ឋាភិបាលស្វីស​កន្លងមក​បាន​នឹង​កំពុង​ជួយដល់​មន្ទីរពេទ្យ​នេះចំនួន​៤លាន​ដុល្លារ ខណៈ​រដ្ឋាភិបាល​ជួយ៣​លាន​ដុល្លារ ប៉ុន្តែ​នៅឆ្នាំ​នេះរដ្ឋាភិបាល​កម្ពុជា​បានបង្កើ​ន​ថវិកា​របស់​ខ្លួនជួយ​ដល់មន្ទីរ​ពេទ្យនេះ​ចំនួន​៦លាន​ដុល្លារ​អាមេរិក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០១៥                                            

Google Analytics Alternative