រដ្ឋមន្ត្រីក្រសួង​ការ​ងារ ស្នើកុំ​ឲ្យ​សហជីព​យក​បញ្ហា​បាតុកម្ម​ដោះស្រាយ​រឿង​ចចារ​ប្រាក់​ឈ្នួលកម្មករ

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានធ្វើ​ការអំពាវ​នាវជាថ្មី​ទៀតដល់​កម្មករ​កម្មា​ការី ​និង​សហជីព សូមកុំ​យកបញ្ហា​បាតុកម្ម​កូដ​កម្ម ធ្វើជា​អាជីព​ដើម្បី​ដោះស្រាយ​បញ្ហា​ហើយមាន​បញ្ហាអ្វី​សូមដាក់​លើតុ​ជជែក​គ្នាជា​ជាងការ​ធ្វើ​បាតុកម្ម។

54444លោករដ្ឋមន្ត្រី បានអំពាវ​នាវបែប​នេះនៅក្នុង​ពិធី​​បើ​កសិក្ខា​សាលា ស្តីពី​វិធាន​ការគុណ​ភាព​ការហ្វឹក​ហ្វឺន​កូនជាង និង​បទ​ពិសោធន៍​ការ​ងារ ដើម្បីធ្វើ​ឲ្យប្រ​សើ​​​​រ​នូវទំនាក់​ទំនង អ​ន្ត​រ​កាល​ពីសាលា​ទៅកន្លែង​ការងារ កាលពី​ថ្ងៃទី៦ តុលា នៅ​សណ្ឋា​គារ​ភ្នំពេញ​ដែលរៀប​ចំឡើង​ដោយអង្គ​អន្តរជាតិ​ការខា​ង​ការងារ​ ILO​។

លោក អ៊ិត សំហេង បាន​មាន​ប្រសាសន៍​ថា ការចរ​ចា​រ​ស្តីពី​ប្រាក់​ឈ្នួល​របស់​កម្មក​និយោជិត កំពុង​ធ្វើការ​ចចារ​នៅ​ឡើយ​ហើយ​អាច​នឹង​ច​ប់​​មុ​នពិធី​បុណ្យ​ភ្ជុំបិណ្ឌ ។

ទាក់ទងនឹ​ង​ការលើក​ឡើងរបស់​លោករដ្ឋ​មន្ត្រី លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួ​ង​កា​រងារ ដែល​បាន​ដឹកនាំ​ប្រជុំ​ពីបញ្ហា​ប្រាក់​ឈ្នួល​នេះ បាន​បញ្ជាក់​ កាលពី​​ថ្ងៃ៦​ តុលា​ ថាកិច្ច​ប្រជុំនៅ​ក្រសួង កាលពី​ព្រឹកថ្ងៃ​ទី៦ តុលា នេះ​ទទួ​ល​​បានលទ្ធ​ផល​ជាវិជ្ជ​មាន​មួយ​ចំនួនហើយ​ដោយក្នុង​នោះភាគី​សហជីព​បានបន្ថយ​តួលេខ​មួយចំនួន​រីឯ​ខាងភាគី​និយោជន​ក៏បាន​បង្កើន​តួលេខ​មួយ​ចំនួន​ដែរ​ពោលគឺ​ខាង​សហជីព​បានទាម​ទារ​ស្នើតំ​ឡើង​ចំនួន​២៥​ភាគរយ​កើនជាង​ឆ្នាំមុន។ ចំណែក​និយោ​ជក​បាន​ផ្តល់​កំ​ណើន​៤ភាគ​រយទៀត​ធៀបនឹង​ឆ្នាំមុន​ដែរ។ ដូច្នេះ​ឃើញថា​មានការ​បន្ថយ​និងតំឡើង​ដែល​សង្ឃឹម​ថាភាគី​ទាំងពីរ​នឹ​ង​ខិត​ជិត​រក​គ្នាដើម្បី​ឈានទៅ​ការបោះ​ឆ្នោតនៅ​ថ្ងៃទី៧​តុលា​នេះ។

ភាគីសហជីព​បានដាក់​តួលេខ​ចំនួន​១៦៨​ដុល្លា​អាមេរិក និងភាគី​និយោជក បានដាក់​ចំនួន​១៣៣​ដុល្លា​សំរាប់​ចចារ​ប្រាក់​ឈ្នួល​កម្មក​និយោជិត​សំរាប់​ឆ្នាំ​២០១៦​ខាងមុខ​នេះ។

បើទោះបីជាយ៉ាងណា លោក​រដ្ឋមន្ត្រី​នៅមិន​ទាន់អាច​បញ្ជាក់​បានទេពី​តួលេខ ប្រាក់​​ឈ្នួ​​ល​អាច​​​នឹង​​ឡើ​ង​បានប៉ុណ្ណា​ឲ្យបាន​ពិត​ ។​

ពាក់ព័ន្ធរឿងប្រាក់ឈ្នួល​នេះដែរ​មាន សហភាព​​ការងារ​​កម្ពុជា ហៅ​​កាត់ ​(CLC) និង​​សម្ព័ន្ធ​​សហជីព​​ស៊ី​ខៅ​ឌូ​ ព្រម​ទាំង​​ សហ​ជីព​​មូលដ្ឋាន រួមជា​មួយ​​កម្ម​ករ​ក​ម្ម​កា​រិនី​បាន​ប្រកាស​ថា នឹងធ្វើ​​យុទ្ធនា​​កា​រ​ទា​ម​ទារ​ដំឡើង​​ប្រាក់​ឈ្នួ​ល​​សមរម្យ​​ជូន​​កម្មករ នៅ​​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​​២០១៥នេះ​។

លោករដ្ឋមន្ត្រីលើក​ឡើង​ថា សហជីព​មិនចាំ​បាច់ ដឹកនាំ​ធ្វើបាតុកម្ម​នោះ​ទេ ព្រោះ​ទាំងអស់​គ្នាសុ​ទ្ធ​​តែ​មា​​ន​ឱកាស​ចូ​លរួម​ចរ​ចារ​ មា​​ន​​ន័យ​ថា​សុទ្ធតែ​មានសិទ្ធ​ក្នុងការផ្តល់​មតិ។

លោករដ្ឋមន្ត្រីបន្ថែមថា «ខ្ញុំយល់​ថាមិន​ចាំបាច់​អីធ្វើ​បាតុកម្ម​នោះទេ​ព្រោះថា​ទាំងអស់​គ្នាមាន​ឱកាស​ចចារ​ហើយមាន​ន័យថា​មាន​សិទ្ធចូល​រួមផ្តល់​មតិហើយ។ ដូចនេះ​ត្រូវយល់ថា​កាចចារគ្នា​ដើម្បីដោះ​ស្រាយ​បញ្ហា​មិនមែន​មតិ​របស់​យើង​ឲ្យគេ​តាម​ទាំង​អស់នោះ​ទេត្រូវមាន​មតិគេ​ដែរពិសេស​រឿងប្រាក់​ឈ្មួលនេះ​ត្រូវគិត​ដល់អ្នក​មានលទ្ធភាព​ផ្តល់​ឲ្យ​ប៉ុន្មាន»។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ការ​ទាមទារ​របស់​យើងចេះ​តែចង់​បានច្រើន​។ បើ​និយាយ​ថាច្រើន​នរណា​ក៏ចង់​បានដែរ​ពោល​គឺមិន​ចេះឆ្អែត​ឆ្អន់ទេ​នូវអ្វី​​ដែលជា​ចំនួន​ច្រើនទេ។ ទោះបី​ជាអ្នកនោះ​មានរាប់​ពាន់លាន​ដុល្លា​ក៏ចង់​បានច្រើន​ដែរ។ ដូចនេះ​សង្ឃឹម​ថាបង​ប្អូន​កម្មករ​កម្មការនី​បងប្អូន​ស​ហជីព​កុំយក​បញ្ហា​បាតុកម្ម​ធ្វើជា​អាជីព​ដើម្បី​ដោះ​ស្រាយ​បញ្ហា។ ការធ្វើ​នេះវា​មិន ​មែនជា​រឿង​ល្អទេ។ សូមស្នើ​ថាកុំយ​កបញ្ហានេះ​ជាមធ្យោ​បាយ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​ព្រោះ​ថាយើ​ង​មាន​វេទិកា​តុច​ចារ ហើយបង​ប្អូនបញ្ចេញ​យោបល់​ទៅហើយ​គោរព​មតិ​ភាគ​ច្រើន»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative