គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ​ទី០៥ តុលា ស្លាប់​៥នាក់ និង​របួស​ធ្ងន់​ស្រាល​៩នាក់

យោងតាមរបាយការណ៍​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃអគ្គ​ស្នងការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​​ទូទាំង​ប្រទេស កាលពី​​ថ្ងៃទី​​៥ ខែតុលា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន ៩​លើក យប់​៥​​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​៥​​នាក់​ ​(​ប្រុស​) អ្នក​របួស​ធ្ងន់​៥​​នាក់​​(​ប្រុស​) និង​​របួស​ស្រាល​៤​​នាក់​​(​ស្រី​៣​​នាក់​)​។​

34222របាយការណ៍ដដែល​បានបន្ត​ថា ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​ទាំង៩​​លើក​នេះ បាន​​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​​១៤​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​ចំនួន​​៩​គ្រឿង​ រថយន្ត​​ធុន​តូច​​៥​គ្រឿង ហើយ​មូល​ហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​២​លើក​ បត់​គ្រោះ​ថ្នាក់​​៣​លើក​ ​មិន​​គោរព​​សិទ្ធ​២​​លើក និង​​ស្រវឹង​​២​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​១១​នាក់​​ ( ​យប់​៦​​នាក់​) ។​

ចំពោះ រថយន្ត​​ដែលត្រូវ​ពិន័យ​​សរុប​ចំនួន​​៨៥៧​​គ្រឿង (​រថយន្ត​​ធំ​២០២​​គ្រឿង​) ស្មើ​នឹ​ង​​៨៧៤​​ករណី​​ល្មើស​​ក្រដាស​​ស្នាម​​មាន​​៥៧១ គ្រឿង ស្មើនឹង​​៥៧១​​ករណី​ ចំពោះ​​ករណី​​ល្មើស​​ប​ច្ចេក​ទេស​​២៨៦ គ្រឿង​ស្មើ​នឹង​​៣០៣​​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​ពិន័យ​​សរុប​​ចំនួន ៩៣១​គ្រឿង​៕

ចំណែកគ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​​ទូទាំង​ប្រទេស កាល​ពីថ្ងៃ​ទី​៤​ ខែ​តុលា ឆ្នាំ​​២០១៥​ បានកើត​ឡើង​ចំនួន​​​១១​លើក យប់​៦​​លើក​​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​៦​នាក់ ​(​ស្រី​៣​​នាក់​) អ្នក​របួស​ធ្ងន់​១២​​នាក់​​(​ស្រី​២​​នាក់​) និង​របួស​ស្រាល​៦​​នាក់​​(​ស្រី​ម្នាក់​)​។​ ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​ទាំង ១១​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​២១​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១៥​​គ្រឿង​​ រថ​យន្ត​​ធុន​តូច​​២​គ្រឿង​ រថយន្ត​​ធុន​ធំ​៤​​គ្រឿង​ និង​ថ្មើរ​ជើង​​២​នាក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative