ព្រះសង្ឃ និង​តាជី​យាយ​ជី​៣៦​អង្គ​នាក់ នៅ​សៀម​រាប​បានដួល​សន្លប់​ក្រោយ​ពីឆាន់​កាហ្វេ​រួច

ព្រះសង្ឃ​ចំនួន១៧​អង្គ​បានដួល​សន្លប់​បន្ទាប់​ពីបាន​ឆាន់កាហ្វេ​ដែល​ពុទ្ធ​បរិស័ទ​ប្រគេន​ក្នុង​ពិធី​កាន់​បិណ្ឌ​វេនទី៦​ក្នុងពុទ្ធ​សីមា​វត្ត​តាលុង ស្ថិត​ក្នុង​ភូមិ​តាអុង ឃុំ​ល្វេង​ឬស្សី ស្រុក​ជីក្រែង ខេត្ត​សៀមរាប ។

545666ហេតុការណ៍​ដែលបណ្តាល​ឲ្យព្រះសង្ឃ​១៧​អង្គ ដួល​សន្លប់​នោះគឺ​ក្រោយ​ពេលព្រះ​អង្គ​សូត្រ​មន្តចប់​ហើយ​ប្រជា​បរិស័ទ​បាន​ ឆុង​កាហ្វេ​ដើម្បី​ប្រគេន​ព្រះអង្គ​ឆាន់​បន្ទាប់​ពីឆាន់​កាហ្វេ​ហើយ​ព្រះអង្គ​ចាប់ផ្តើម​មានអាការៈ​ទន់ដៃ​ទន់ជើង ក៏សន្លប់​តែម្តង​កាល​ពីវេលា​ម៉ោង០៧​និង៣០​នាទី​យប់ថ្ងៃ​ទី៣ ខែតុលា ឆ្នាំ​២០១៥ កន្លង​ទៅ ។

បើតាមអ្នក​ភូមិតាអុង​ដែលបាន​ចូលរួមនៅ​ក្នុងពិធី​បុណ្យ​វេនបិណ្ឌ​ទី៦​នោះបាន​ឲ្យដឹង​ថា កាហេ្វ​ដែលពុទ្ធ​បរិស័ទ​ប្រគេន​ព្រះ​សង្ឃ​ឆាន់គឺ​ពួកគាត់​បានទិញ​យកមក​ពីទីផ្សារ​ជាផលិត​ផល​នាំចូល​មកពី​ប្រទេស​ជិតខាង។ បន្ទាប់​ពីបាន​ឃើញ​ព្រះ​សង្ឃ​ដួល​សន្លប់​បន្តបន្ទាប់​បែបនេះ​ប្រជាពុទ្ធ​បរិស័ទ​ដែលនៅ​ក្នុងពិធី​បុណ្យកាន់​បិណ្ឌទី៦​នោះបានជ្រួល​ភិតភ័យ​ស្លន់ស្លោ​ខ្លះស្រែក​យំ និង​អ្នកខ្លះ​ទៀតរត់ រកមន្ត្រី​អាជ្ញាធរ​និងសមត្ថកិច្ច​ឲ្យជួយ​អន្ត​រាគមន៍​ដឹកយក​ព្រះសង្ឃ​ទៅសង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យ​បង្អែក​ដើម្បី​សង្គ្រោះ​ជីវិត​ព្រះសង្ឃ​ដែលបាន​រងនូវ​ការពុល​នោះ។

លោក ពៅ ប៊ុនធឿន អភិបាល​ស្រុកជីក្រែង បាន​ប្រាប់​​ថា ព្រះសង្ឃ​ដែលដួល​សន្លប់ ១០​អង្គ​នោះ ព្រះ​សង្ឃ​អង្គ​ខ្លះ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យ​បង្អែក​ស្រុក និងខ្លះ​ទៀត​បានដឹក​យកទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប​តែម្តង​។  ​លោក​​អភិបាល​ស្រុកជី​ក្រែង​ បានបន្ត​ទៀតថា បើតាម​ការ​ពិនិត្យ​ជាក់ស្តែង​នោះ គឺអាការៈ​របស់​ព្រះសង្ឃ​ហាក់មិន​ធ្ងន់ធ្ងរ​ពេកនោះ​ទេ ពោល​គឺព្រះអង្គ​ខ្លះមាន​សង្ឃដីកា​បាន​ធម្មតា ប៉ុន្តែ​មូលហេតុ​ដែលបណ្តាល​ឲ្យដួល​សន្លប់​នោះនៅ​ពុំទាន់​ដឹងនៅ​ឡើយទេ។

បើតាមលោក ក្រូស សារ៉ាត់ ប្រធាន​​មន្ទីរ​​សុខាភិបាល​​ខេត្ត​សៀមរាប​​បាន​ថ្លែង​ថា ករណី​​ព្រះសង្ឃ​​និង​យាយ​ជី​​ពុល​​កាហ្វេ​​កាល​ពី​យប់ ថ្ងៃ​សៅ​​ ទី០៣ ​​តុលា កន្លង​មក​នេះ លោក​​មិនទាន់​​អាចធ្វើ​​ការ​សន្និដ្ឋាន​​បាន​ទេ​​ថា នៅក្នុង​​កាហ្វេ​​មាន​​សារធាតុ​ពុល​ឬ​ក៏​​គ្មាន​​នោះទេ។ ប៉ុន្តែ​លោក​​ថា កាហ្វេ​​ដែល​​ព្រះសង្ឃ​​និង​យាយជី​​តាជី​​បាន​ឆាន់​​ហើយ​បង្ក​​ឲ្យ​មាន​​ល​ក្ខិ​ណៈ​​ ក្អួត ង្អោ​រ នោះ​​គឺ​​មក​ពី​ការ​ឆុង​​មិន​ត្រឹម​​តាម​ស្តង់​ដា​​ពោល​គឺ​កាហ្វេ​​មាន​​រសជាតិ​​ល្វីង​ ចាស់​​ជ្រុល។ ហើយ​​ម្យ៉ាង​ទៀត​​ការ​ឆុង​​កាហ្វេ​​នេះ​​ពលរដ្ឋ​​បាន​​យក​​ក្រ​ម៉ា​​មក​ឆុង​​ធ្វើ​​ជំនួស​​ឲ្យ​ស្បៃ។

លោក​ប្រធាន​មន្ទីរ​​បាន​បន្ត​ថា មូល​ហេតុ​ដែល​​ឈានទៅ​ដល់​ការ​ពុល​នេះ​​ដោយសារ​តែ​ព្រះ​សង្ឃ​​និង​យាយ​ជី​​តាជី​​មិនបាន​​ ឆាន់​​បាយ​ល្ងាច​ហើយ​ក៏​ទទួល​ទាន​​កាហ្វេ​​ចូលទៅ​​ទើប​​បណ្ដាល​​ទៅជា​​អាកា​រៈ​​វិលមុខ​ ក្អួត​ចង្អោ​ល​​តែម្ដង។

តែ​យ៉ាងណាក៏​ដោយ​បើ​តាម​លោក ឃឹម ប៊ុន​សុង អភិបាល​ខេត្ត​​សៀមរាប សុខភាព​​ព្រះសង្ឃ​​និង​​យាយជី តាជី បាន​​វិល​​ទៅរក​​សភាព​​ធម្មតា​​វិញ​ហើយ។ ហើយ​ព្រះ​សង្ឃ យាយជី តាជី ក៏បាន​​ត្រលប់​មក​គង់​នៅ​វត្ត​​ជា​ធម្មតា៕

បន្ទាប់ពី ​មាន​ករណី​ព្រះ​សង្ឃ​​និង​​យាយជី តាជី ពុល​​កាហ្វេ​​នៅក្នុង​វត្ត​​តា​អ៊ុង ស្រុក​​ជីក្រែង​​ ខេត្តសៀមរាប ជា​លើក​ដំបូង​​ក្នុង​ឱកាស​​ពិធី​បុណ្យ​​កាន់បិណ្ឌ​​នេះ លោក លី សុវណ្ណ អ្នក​នាំពាក្យ​​ក្រសួង​សុខា​ភិបាល បាន​​អំពាវ​ឲ្យ​​ពលរដ្ឋ​​ដែល​ធ្វើ​​ចង្ហាន់​​ជា​ក្រុម​​នៅតាម​​ទី​រ៉ា​ម​​សុំ​រក្សា​ ឲ្យ​បាន​​នូវ​​អនាម័យ។ ជាពិសេស​​អនាម័យ​​ទៅលើ​ការ​​ឆុង​កាហ្វេ​​នេះ​តែ​ម្ដង។

លោក លី សុវណ្ណ បន្ថែម​ថា រដូវ​​បុណ្យ​កាន់​បិណ្ឌ​​ជា​រដូវ​​មួយ​ដែល​មាន​ភ្លៀង​​ធ្លាក់​ហើយ​​មេរោគ​​ងាយ​នឹង​​កើត​មាន។ ដូច្នេះ​​ចំ​ណី​អាហារ​​ត្រូវ​ចំអិន​​ក្នុង​កំរិត​​មួយ​ដ៏​​ក្ដៅ​បំផុត​​និង​​ជា​ពិសេស​ ម្ហូប​​ដែល​រៀប​​ទុក​​ប្រគេន​​ព្រះសង្ឃ​​ក៏ត្រូវ​​គ្រប​ដណ្ដប់​​ឲ្យ​ខ្ជាប់​ខ្ជួន​​ ផង​ដែរ។

បើតាម​អ្នកនាំពាក្យ​​រូបនេះ​​ករណី​​ពុល​កាហ្វេ​​នៅ​​ខេត្ត​​សៀម​​ ជា​​ករណី​​ដំបូង​​ដែល ​កើត​មាន​​ជា​លើក​​ទីមួយ​ក្នុង​ឱកាស​​កាន់​បិណ្ឌ​​នេះ។ លោក​​ថា កាហ្វេ​​ដែល​ពុល​​នោះ​អាច​ហួស​ការ​កំណត់​​ប្រើប្រាស់​​ទើប​​បណ្ដាល​​ឲ្យ​មាន​​ករណី​នេះ​ឡើង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative