គ្រោះថ្នាក់​ចរា​ចរណ៍​ ថ្ងៃទី​០៤តុលា​​ ស្លាប់​៦​នាក់​​ និង​របួស​ធ្ងន់​​ស្រាល​​១៨​​នាក់​

យោងតាម​របាយ​ការណ៍ នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស កាល​ពីថ្ងៃ​ទី​៤ ​ខែ​តុលា ឆ្នាំ​​២០១៥ ​បាន​កើតឡើង​ចំនួន​​​១១​លើក យប់​​៦​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​៦​នាក់​​(​ស្រី​៣​​នាក់​) អ្នក​របួស​ធ្ងន់​​១២​​នាក់​​(​ស្រី​២​​នាក់​) និង​​របួស​ស្រាល​​៦​នាក់​​(​ស្រី​ម្នាក់​)​។​

2តាមរបាយការណ៍​ដដែល​បានឲ្យដឹង​ថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​ទាំង ១១​​លើក​​នេះ បាន​​បង្ក​​ឲ្យ​ខូចខាត​​យាន​យន្ត​​សរុប​​២១​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១៥​​គ្រឿង​ រថយន្ត​​ធុន​តូច​​២​គ្រឿង​ ​រថយន្ត​​ធុន​ធំ​​៤​គ្រឿង​ និង​ថ្មើរ​ជើង​​២​នាក់​​ហើយ មូល​​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​៤​លើក​ ប្រជែង​​គ្រោះ​ថ្នាក់​​២​លើក​ ​បត់​គ្រោះ​ថ្នាក់​១​​លើក​ មិន​​គោរព​​សិទ្ធ​​១​លើក និង​​ស្រវឹង​​៣​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​២២​នាក់​​(​យប់​១៣​​នាក់​) ។​

ចំពោះ រថយន្ត​​ពិន័យ​សរុប​​ចំនួន​​៤២៥​​គ្រឿង (​រថយន្ត​​ធំ​​១២១​គ្រឿង​​) ស្មើ​នឹង​​៤២៥​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​​មាន​២២៤​ គ្រឿង ស្មើនឹង​​២២៤​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២០១ គ្រឿង​ស្មើ​នឹង​​២០១​​ករណី ដោយ​ឡែក​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​ ១,០៨៧ ​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative