ថ្នាក់ដឹកនាំ​ និង​​មន្ត្រីរាជការ​​ក្រសួង​​ការងារ​ ចូល​រួម​កាន់បិណ្ឌ​​វេន​ទី6 នៅ​​វត្ត​ប​ទុម​វ​ដ្តី​

លោក ​ហ៊ុយ​ ហាន​សុង​ រដ្ឋលេខា​ធិការ​ និង​​តំណាង​​ឲ្យ​លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ ព្រម ទាំង​​មន្ត្រី​រាជការ​​គ្រប់​លំដាប់ កាល​ពី​ព្រឹក​​ថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៥ ត្រូវ​ជា​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី៦ បាន​​មូលមតិ​​គ្នា​កាន់​ បិណ្ឌ​​វេន​ទី៦ នៅ​វត្ត​​ប​ទុម​​វ​ដ្តី នៅ​​រាជធានី​​ភ្នំពេញ។

12121ក្នុង​ពិធី​កាន់បិណ្ឌ​​វេន​ទី៦​នេះ​​លោក ​ហ៊ុយ​ ហាន​សុង ព្រម​ទាំង​មន្ត្រី​​នៃ​ក្រសួង​​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ បាន​នាំ​យក​​នូវ​​ទេយ្យវត្ថុ​​មួយចំនួន និង​បច្ច័យ​​ចំនួន​​ប្រមាណ​១២០៧០០០០​រៀល​ដើម្បី​​ប្រគេន​​ដល់​ព្រះ​សង្ឃ​​គង់​ចាំ​​ព្រះវស្សា។ ក្នុង​​ចំ​ណោម​​​បច្ច័យ​​ទាំងនោះ ប្រគេន​​ជួន​ព្រះ​សង្ឃ​​ចំនួន​១០លាន​​រៀល​​សំរាប់​​ចាត់ចែង​​ក្នុង​វត្ត​​ប្រគេន​​ព្រះសង្ឃ​​សួត្រ​មន្ត​ ១១២០០០០​រៀល​ បូជា​​ព្រះធម៌​​ទេសនា​ និង​ស្មូត​​ជើង​ព្រំ​២៥០០០០​រៀល ​ជួន​តា​ជី​យាយ​ជី​៣០នាក់​​ដោយម្នាក់ៗ ទទួល​បាន​​បច្ច័យ​១០០០០​រៀល​​កូនសិស្ស​លោក២០​នាក់ ម្នាក់​៥០០០​រៀល​ និង​រាប់​បាត្រ​៣០ម៉ឺន​​រៀល។

បន្ទាប់ពី​បាន​វេ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​​ដល់​​ព្រះសង្ឃ និង​ប័​ង្ឃុ​ល​​រួចមក លោក  ហ៊ុន​ ហាន​សុង ព្រម​ទាំង​មន្ត្រី​​នៃ​ក្រសួង​ បាន​​រាប់​បាត ដើម្បី​​ឧទ្ទិស​​ដល់​វិញ្ញាណ​ក្ខន្ធ​បង​ប្អូនជីដូន​​ជីតា និង​ញាតិ​ការ​​ទាំង៧​សន្តាន ដែល​បាន​​ចែក​ឋាន​​ទៅ និង​ដើម្បី​​បួង​សួង​​សូម​​សេចក្តី​សុខ សេចក្តី​ចម្រើន កើតមាន​​ដល់​មន្ត្រី​​នៃ​ក្រសួង​​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​គ្រប់ៗរូប ។

ពិធីបុណ្យ​ភ្ជុំ​ជា​​ពិធី​បុណ្យ​​ដ៏​ធំ​មួយ ក្នុង​ចំណោម​​ពិធីបុណ្យ​ធំៗ​ផ្សេងទៀត ដែល​​ប្រជាជន​​កម្ពុជា​​ប្រារព្ធ​ធ្វើ ហើយ​​ជា​រៀង​រាល់ឆ្នាំ​ ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ តែងតែ​ប្រារព្ធ​​ធ្វើ​រយៈពេល ១៥ថ្ងៃ ចាប់​ពី​ថ្ងៃ​១រោច ខែ ភទ្របទ រហូត​ដល់​ថ្ងៃ​១៥រោច ដែល​​ពិធី​បុណ្យ​​នេះ គេ​ចាត់​ទុកថា​​ជា​ពិធី​បុណ្យ​​គោរព​​វិញ្ញាណ​ក្ខន្ធ និង​ការ​​ឧទ្ទិស​មគ្គ​ផល​​ជូន​ដល់​​បុព្វការី​​ជន ដែល​បាន​​ចែក​ឋាន​​ទៅហើយ​​ឲ្យ​​បាន​ទទួល ព្រមទាំង​​បាន​រួច​​ផុតពី​បាប​កម្ម​​ទាំងឡាយ​​ផងដែរ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative