តើគួរធ្វើតេស្តឈាម​រកមើល​មេរោគ​អ្វីខ្លះ​មុនពេល​អ្នករៀប​អាពាហ៍​ពិពាហ៍

ការសម្រេចចិត្តរៀប​ការជារឿង​លំបាក​មួយ ប៉ុន្តែ​ការរៀប​ការ​ដោយគ្មាន​ផែន​ការ​ច្បាស់​លាស់ កាន់តែ​បង្កជា​ហានិភ័យ​ខ្ពស់​ បន្ថែម​ទៀត ប្រសិន​ជាអ្នក​ភ្លេចគិត​​ពី​សុខភាព​ដៃគូ​ជីវិត​របស់អ្នក។ ដូច្នេះមុន​ពេលដែល​លោក អ្នករៀប​ការគួរ​តែធ្វើ​តេស្ត​​ឈាម ជាមុន​សិន ដើម្បីធ្វើ​ឲ្យប្រាកដ​ថាដៃគូជីវិត​របស់​អ្នក ជាមនុស្ស​ដែលគ្មាន​មេ​រោគ​នៅក្នុងខ្លួន និងមិន​បង្ក​ការ​ចម្លង​មេរោគ​ ដល់​ខ្លួន​ឯង។

88តើការធ្វើតេស្តឈាម​មានសារៈ​សំខាន់ និងគួរ​ធ្វើតេស្ត​ឈាមរក​មើល​មេរោគ​​អ្វីខ្លះ អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​សាធា​រណៈ និង​ ជា​អ្នកគ្រប់​គ្រងវេប​សាយសុខភាព​​កម្ពុជា​លោកវេជ្ជ​បណ្ឌិត លី ចេងហ៊ុយ បាន​ពន្យល់​អំពី​រឿងនេះ​ថា មុន​សម្រេច​ចិត្ត​រៀប​ អាពាហ៍​ពិពាហ៍ គូស្នេហ៍​ទាំងពីរ​គួរធ្វើ​តេស្តឈាម​រកមេរោគ​អេដស៍ រកមើល​​ជំងឺរលាកថ្លើម​គ្រប់​ប្រភេទ និងរក​មើលជំងឺ កាម រោគ ពិសេស​មេរោគ​ស្វា​យក្រាប ព្រោះ​មេរោគ​ទាំងនេះ​បង្កផលវិបាក​ធ្ងន់ធ្ងរ និងឆ្លង​​រាលដាល​ដល់ដៃគូ​ទាំងពីរ​បន្ទាប់​​ពីពួកគេ​​រួម​ភេទ​ជាមួយ​គ្នា។

លោកបន្តថា “ប្រសិន​ជាគូស្នេហ៍​សម្រេ​ច​ចិត្តទៅ​ជួបគ្រូពេទ្យ ដើម្បី​ពិភាក្សា​​អំពីរឿង​នេះ គ្រូពេទ្យ​តម្រូវ​ឲ្យអ្នក​ទាំងពីរ​ជួស​ ឈាម​រកមេរោគ​ទាំងនេះ ប៉ុន្តែការ​ជួ​សឈាម​គឺធ្វើទ្បើង​ដោយគោល​ការណ៍​ស្ម័គ្រចិត្ត និងរក្សា​ការ​សំងាត់”។ លោក​បន្ត​ថា​ “តាម​ច្បាប់អាពាហ៍​ពិពាហ៍​បានតម្រូវ​ឲ្យអ្នកត្រៀម​ខ្លួនរៀប​ការ ត្រូវតែ​ជាបុគ្គល​​គ្មានជំងឺ​កាមរោគ ប៉ុន្តែ​ចាប់តាំង​ពី​មាន​មេរោគ​ អេដស៍ ជំងឺ​អេដស៍​មក គ្មានអ្នក​ណា​អាច​មានសិទ្ឋ​បង្ខំ ឬឃាត់​ឃាំង​មិនឲ្យបុគ្គល​ពីរនាក់​រៀបការ​ទ្បើយ ប្រសិន​ជាភាគី​ ទាំង​ពីរ​ធ្វើទ្បើង​ដោយគោល​ការណ៍​ស្ម័គ្រចិត្ត​ទាំងពីរ​នាក់”។

ជាក់ស្តែងក្រោយពេលមាន​ការ​រើសអើង ទៅលើ​អ្នករស់​នៅជាមួយ​មេរោគ​អេដស៍​ជំងឺ​អេដស៍ ក្រុមអ្នក​ធ្វើការ​ផ្នែកនេះ បាន​ តស៊ូ​មតិ​ដើម្បីឲ្យ​អ្នករស់​នៅជាមួយ​​មេរោគ​អេដស៍​(អ្នកផ្ទុក)​អាច​រៀបការ​ជាមួយ​គ្នាបាន។

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បាន​បន្តថា ប្រសិន​ជាស្រ្តី ឬបុរស​ដឹងហើយ​​ថាដៃគូ​របស់​ខ្លួនផ្ទុក​មេរោគ​ណាមួយ ពិសេស​ មេរោគ​អេដស៍​នៅតែព្រម​រៀបការ​ជា​មួយ​គ្នា គឺពួកគេ​អាចរៀប​ការបាន ដោយឈរ​លើគោលការណ៍​ស្ម័គ្រចិត្ត ព្រោះ​មិន​មាន​ ច្បាប់ណា​មួយអាច​ហាមឃាត់​ពួកគេ​ទ្បើយ ប៉ុន្តែពួក​គេត្រូវ​ប្រាកដ​ថា ពួកគេ​​សុខ​ចិត្ត​ប្រឈម​មុខ នឹង​ផលវិបាក​ធ្ងន់​ធ្ងរ​ក្រោយ​ ពេលរៀប​ការ ព្រោះ​កាលណា​ឆ្លង​មេរោគ​អេដស៍​គឺពួកគេ​មិនអាច​ជាសះស្បើយ​ទ្បើយ និងត្រូវ​រស់នៅ​ជាមួយ​មេរោគ​​នេះមួយ​ ជីវិត។

លោកបន្តថា  “ទោះជា​យ៉ាងណា​ជាកម្រិត​បច្ចេក​ទេស​របស់​គ្រូពេទ្យ គឺភាគី​​ទាំងពីរ​មិនគួររៀប​ការ​ជាមួយ​គ្នានោះ​ទេ។ ​បើ​ពួក​គេ​មានជំងឺ​កាមរោគ​គួរព្យាបាល​ឲ្យបានជា​សះស្បើយ​សិន ប៉ុន្តែបើ​មានមេ​រោគ​អេដស៍ គួរតែ​ពិចារណា​ឲ្យបាន​ច្បាស់​​លាស់​មុន​សម្រេច​ចិត្តរៀប​ការ”។

បច្ចុប្បន្ននេះយុវវ័យ​ភាគច្រើន តែង​តែធ្វើ​តេស្ត​ឈាម​មុនពេល​ពួក​គេ​​រៀប​ការ ប៉ុន្តែ​គ្មានតួ​លេខជាក់​លាក់ណា​មួយបញ្ជាក់​ថា​ យុវវ័យ​ប៉ុន្មាន​ភាគរយ​​បានធ្វើ​តេស្ត​ឈា​ម​មុខរៀប​ការ​នោះទ្បើយ។

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បាន​បន្តថា “ជា​យោបល់​ខ្ញុំគឺថា ទោះ​គ្មានច្បា​ប់​ជាក់លាក់​ក៏ដោយ ប៉ុន្តែ​ដើម្បី​ការពារ​ខ្លួន និង​ សុវត្ថិភា​ព​ផ្ទាល់​ខ្លួន មុន​រៀប​ការ​គូ​ស្នេហ៍​ទាំងពីរ​គួរតែធ្វើ​តេស្ត​ឈាម​ទាំងអស់​គ្នាមុន​រៀបការ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative