ក្រសួងអប់រំ នឹង​ប្រារព្វ​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៥ នៅ​ទី​០៧ តុលា សប្តាហ៍​ក្រោយ

ក្រសួងអប់រំ​យុវជន និង​កីឡា នឹង​ប្រារព្វ​ទិវា​គ្រូ​បង្រៀន​ឆ្នាំ​២០១៥ នេះ​នៅថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា។

456743យោងតាម​សេចក្តី​ប្រកាស​ពត៌មាន របស់​ក្រសួង​អប់រំ​យុវជន និងកីឡា ដែល​ទើប​ទទួល​បានកាល​ពីថ្ងៃ​ទី០២ តុលា នេះ​បាន​ឲ្យ​ដឹងថា​ក្រសួង​អប់រំ​យុវជន និង​កីឡា​ នឹងរៀប​ចំទិវា​គ្រូ​បង្រៀន​ឆ្នាំ​២០១៥ ក្រោម​ប្រធាន​បទ «លើក​កំពស់​សក្តា​នុពល​គ្រូ​បង្រៀន​ដើម្បី​កសាង​សង្គម​ប្រកប​ដោយ​និរន្តរ​ភាព»។

សេចក្តីប្រកាសពត៌មាន​ដដែល​នោះបាន​ឲ្យដឹង​ទៀត​ថា គោល​បំណង​នៃការ​រៀបចំ​ទិវាគ្រូ​បង្រៀន​នេះធ្វើ​ឡើងដើម្បី​ជាការ​ដឹង​គុណ​ដល់គ្រូ​បង្រើន​ទាំងអស់​ដែលបាន​បូជ្ជា​កំលាំង​កាយ​​ចិត្ត​ប្រាជ្ញា​ស្មារតី​ក្នុងការ​ខិតខំ​បង្ហាត់​បង្រៀន​ដល់សិស្ស​និស្សិត​ទទួល​បានលទ្ធ​ផល​គួរជាទី​មោទនៈ។

យុវសិស្សឈ្មោះ ស៊ាន សេរី បាន​និយាយ​ថាខ្ញុំពិត​ជាមានការ​ដឹង​គុណ​ដល់លោក​គ្រូអ្ន​គ្រូ​ដែលបាន​បង្ហាត់​បង្រៀន​ខ្ញុំ​រហូត​ដល់​ខ្ញុំទទួល​បានលទ្ធ​ផល​ល្អប្រសើរ​រហូត​ដល់សព្វ​ថ្ងៃនេះ​»។ ប្អូនបន្ត​ថា «ខ្ញុំបាន​ចាត់ទុក​គ្រូដូច​ជាអ្នក​មានគុណ​ទី២​បន្ទាប់​ពីឪពុក​ម្តាយ​ខ្ញុំអញ្ចឹង​ដែរបើ​ទោះបីជា​លោកមិន​មែន​ជាអ្នក​បង្កើត​ខ្ញុំដោយ​ផ្ទាល់​ក៏ដោយ​ក៏លោកជា​អ្នកបង្ហាត់​បង្រៀន​ក្លាយជា​សិស្ស​ល្អមិត្តល្អ​និងជាកូន​ល្អនៅ​ក្នុងសង្គមជាតិ​និងគ្រួសារ»។

ប្អូន ស៊ា នសេរី សូមយក​ទិវា​គ្រូបង្រៀន​ជួនពរ​ដល់​លោកគ្រូ​អ្នក​គ្រូ​ទាំង​អស់​នៅលើ​ពិភព​លោក ក៏ដូច​ចានៅ​ក្នុង​ប្រទេស​កម្ពុជា​សូមជួប​តែសុខ​ភាព​ល្អ​ប​រិបូរណ៍​ដើម្បី​ជួយបង្ហាត់​បង្រៀន​ដល់​សិស្ស និង​និស្សិត​ក្លាយ​ជាធន​ធាន​មនុស្ស​ប្រកប​ដោយ​សក្តានុ​ពល​ដើម្បី​រួចចំណែក​កសាង​ប្រទេស​ជាតិ​ឲ្យកាន់​តែរីក​ចំរើន​ថែមទៀត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative