គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ​ទី០១ តុលា ស្លាប់​២នាក់ និង​របួស​ធ្ងន់ស្រាល​១៧នាក់

យោង​តាម​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ ​បាន​ឲ្យ​​ដឹង​ថា​គ្រោះថ្នាក់​​ចរា​ចរណ៍​នៅ​​ទូទាំង​ប្រទេស កាលពី​​ថ្ងៃទី​០១ ​ខែ​កញ្ញា ​ឆ្នាំ​​២០១៥​ បាន​កើត​ឡើង ចំនួន​​១០​​លើក យប់​​៣​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​២​នាក់​​(​ប្រុស​) អ្នក​របួស​ធ្ងន់​១១​នា​ក់​​(​ស្រី​ម្នាក់​) និង​​របួស​ស្រាល​​៦​នាក់​​(​ប្រុស​)​។

4របាយការណ៍ដដែល​បានបន្ត​ថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ១០​លើក​​នេះ បាន​បង្ក​​ឲ្យ​​ខូចខាត​​យាន​​សរុប​​ចំនួន​​១៨ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១០​​គ្រឿង​ ​រថយន្ត​​ធុន​តូច​​៤​គ្រឿង​ រថយន្ត​​ធុន​​ធំ​៣​​គ្រឿង ​និង​យាន​​ផ្សេងៗ​​១​គ្រឿង​។​  មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​១​លើក​ មិន​​គោរព​​សិទ្ធ​​២​លើក​ មិន​​ប្រកាន់​​ស្តាំ​៤​​លើក​ ប្រជែង​​គ្រោះថ្នាក់​​២​ លើក​​ ស្រវឹង​​១​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​១៦​នាក់​​(​យប់​៣​​នាក់​) ។​

ចំពោះ រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​៩៦៥​​គ្រឿង (​រថយន្ត​​ធំ​​៣១៩​​គ្រឿង​) ស្មើ​នឹង​​៩៦៥​​ករណី ល្មើស​​ក្រ​ដាស​​​ស្នាម​​មាន​​៦៧៥​ គ្រឿង​ ស្មើនឹង​​៦៧៥​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២៩០ គ្រឿង​ស្មើ​នឹង​​២៩០​​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​ពិន័យ​​សរុប​​ចំនួន ១,៣៩០​​គ្រឿង ។

ចំណែកគ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស​កាលពី​​ថ្ងៃទី​​៣០ ខែ​កញ្ញា ឆ្នាំ​​២០១៥ បាន​​កើតឡើង​​ចំនួន ១១​លើក ក្នុង​​នោះ​​យប់ ៧​លើក​ បណ្ដាល​​អោយ​​មនុស្ស​​ស្លាប់ ៦​​នាក់ (​ស្រី​​ម្នាក់​) រង​របួស​​ធ្ងន់ ៤​នាក់ (​ស្រី​​ម្នាក់​) និង​​របួស​ស្រាល ៨​នាក់ ​(​ស្រី​២​​នាក់​​​)​។

នៅក្នុង ​ហេតុការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ១១​​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​​យាន​​សរុប ចំនួន ១៧ ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន ៨​គ្រឿង​ រថយន្ត​​ធុន​​តូច ៧​គ្រឿង​  រថយន្ត​​ធុន​ធំ ២​​គ្រឿង និង​​ថ្មើរ​ជើង ២​នាក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative