ព្រះមហាក្សត្រលុបចោល​ការយាង​ចូលរួម​សម្ភោធ​អាគារ​សម្ភព​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧​ដោយសារហេតុផលសុខភាព

ព្រះមហាក្សត្រកម្ពុជា​សម្តេច​ព្រះ​បរម​នាថ នរោត្តម​សីហមុនី បាន​លុប​ចោល​​ការយាង​អញ្ជើញ​ចូលរួម​ជាព្រះ​រាជ​អធិបតី​ភាព​ ក្នុង​ការ​សម្ភោធ​អាគារ​សម្ភព​មន្ទីរ ពេទ្យជ័យ​វរ្ម័ន​ទី៧ ដោយ​សារ​ហេតុផល​សុខភាព​។

3តាមគំរោងព្រះ​មហាក្សត្រ នឹង​យាង​ចូល​រួម​សម្ភោធ​អាគារ​សម្ភព​តំលៃ​​៣​លាន​​ដុល្លារ​នៅមន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី៧​​ខេត្ត​សៀម​រាប នៅថ្ងៃ​ច័ន្ទទី៦ តុលា​ខាងមុខ​​នេះ។

មន្រ្តីជាន់ខ្ពស់មន្ទីរពេទ្យ​បានថ្លែង​ឲ្យដឹង តាមទូរ​ស័ព្ទ​កាលពី​ល្ងាចថ្ងៃ​ម្សិលម៉ិញ​​ថា ព្រះ​មហា​ក្សត្រ​​ពិត​​ជាមាន​លុប​ចោល ការ​យាង​ចូលរួម​សម្ភោធ​អាគា​រសម្ភព​ថ្មី ក្នុង​មន្ទីរ​ពេទ្យ ព្រោះ​ព្រះអង្គ​ព្រះឈួន។

លោកវេជ្ជបណ្ឌិត Beat Richner បាន​សរ​សេរ​​លើទំព័រ​​ហ្វេស​បុក​​របស់​​លោ​ក កាល​ពី​ពេលថ្មីៗ​នេះថា អាគារ​​សម្ភព​​ថ្មីនេះ​​មាន​គ្រែ​​សរុប​​ចំនួន​​៨០ និង​មាន​​បន្ទប់​​សម្រាល​​ចំនួន​​៨ រួមទាំង​​បន្ទប់​​សង្រ្គោះ​​កូនតូច​​មួយ​ផង​​ដែរ។ ​លោក​​​បន្តថា មានស្រ្តី​​មានផ្ទៃ​​ពោះ​ច្រើន​​ណាស់ ដែលបាន​​រងគ្រោះ​​ដោយសារ​ជំងឺ​​ព្រាយ​ក្រទ្បា​​ភ្លើងធ្ងន់​​ធ្ងរ​ដោយ​​សារ​ភា​ព​​ រមួល​​​កន្រ្ទាក់​​​សាច់​ដុំរាង​​កាយ។

​លោកបន្តថា ពេលមន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​​សៀម​រាប​ថ្មី ដាក់ឲ្យ​​ដំណើរ​​ការដែល​​​ជាជំនួយ​​របស់​​បរទេស​​ដាក់ឲ្យ​​ដំណើរ​​ការ​​លោក​​រំពឹងថា​ អត្រា​​ស្រ្តី​មាន​ផ្ទៃ​ពោះ​​មក​សម្រាល​​បុត្រនៅ​​មន្ទីរពេទ្យ​​ជ័យវរ្ម័ន​ទី៧​នឹង​​ថយចុះ ផ្ទុយទៅ​​វិ​ញ​អត្រា​​ស្រ្តី​មក​​សម្រាល​​កូន​​នៅ​​មន្ទីរ​​ពេទ្យ​បាន​បន្ត​កើន​ទ្បើង ដោយគិត​​ជាមធ្យម​​មួយថ្ងៃៗ​​មានស្រ្តី​​មក​សម្រាល​​កូនក្នុង​​មន្ទីរ​​ពេទ្យ​នេះ​ មាន​ចំនួន​​ពី ៦០​ទៅ​ ៧០​​នាក់។

​ជាក់ស្តែងរយៈ​ពេល​មួយខែ​កន្លង​​មក​នេះ​មន្ទីរ​​ពេទ្យ​​បាន  ផ្តល់​​សេវា​​ពិនិ​ត្យ​​​ផ្ទៃពោះ​​ដល់ស្រ្តី​​មានគ៌ភ​​ចំនួន​​​១៣.២៨១​​នាក់ និង​​សម្រាល​​កូនដល់​​ស្រ្តីឆ្លង​​​ទន្លេ​​ចំនួន​​​២.០៦២​​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative