គ្រោះថ្នាក់ចរា​ច​រណ៍ ថ្ងៃទី៣០ កញ្ញា ស្លាប់​៦នាក់ និង​របួស​ធ្ងន់ស្រាល​១២នាក់

យោង​តាម​របាយ​ការ​​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ បាន​​ឲ្យ​ដឹង​​ថា​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​​ចំនួន ១១​លើក ក្នុង​​នោះ​យប់ ៧​លើក​ បណ្ដាល​​អោយ​​មនុស្ស​​ស្លាប់ ៦​នាក់ (​ស្រី​​ម្នាក់​) រង​​របួស​​ធ្ងន់ ៤​នាក់ (​ស្រី​​ម្នាក់​) និង​​របួស​ស្រាល ៨​នាក់ (​ស្រី​២​​នាក់​)​។

1នៅក្នុងហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​ទាំង ១១​​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​យាន​​សរុប ចំនួន​១៧ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ៨​គ្រឿង​ ​រថយន្ត​​ធុន​តូច ៧​គ្រឿង​ រថយន្ត​​ធុន​ធំ ២​គ្រឿង និង​​ថ្មើរ​ជើង ២​នាក់​។

ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​​បន្ត​ឲ្យ​ដឹង​​ថា ​មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើត​មាន​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក​ មិន​​គោរព​​សិទ្ធ ១​លើក​ មិន​​ប្រកាន់​​ស្តាំ ១​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ៤​លើក ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​សុវត្ថិ​ភាព ពេល​​គ្រោះថ្នាក់​​មាន ១០​នាក់ (​យប់​ ៩​នាក់​) ។​

នៅថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ រថយន្ត​​ដែល​ត្រូវ​​ផាកពិន័យ​​​សរុប​ចំនួន ៨៧០​​គ្រឿង (​រថយន្ត​​ធំ ២៧៧​​គ្រឿង​) ស្មើ​នឹង ៨៨៨​​ករណី​ ល្មើស​​ក្រដាស​​ស្នាម ៥៥២​​គ្រឿង ស្មើនឹង ៥៥២​​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស ៣១៨​​គ្រឿង ស្មើនឹង ៣៣៦​​ករណី ។ ដោយឡែក​​ម៉ូតូ​ត្រូវ​​បាន​ពិន័យ​​សរុប​​ចំនួន ១,៥៨៧​​គ្រឿង​។

ចំណែកគ្រោះថ្នាក់ចរាចរណ៍​នៅទូទាំង​ប្រទេស កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ បានកើត​ឡើង​ចំនួន​៧លើក​បណ្តាល​ឲ្យមនុស្ស​៤នាក់​ស្លាប់ និង៤នាក់​រងរបួស​ធ្ងន់ ខណៈ៥​នាក់ផ្សេង​ទៀតរង​របួសស្រាល ។

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​​លើក​​នេះ បា​ន​​បង្ក​​ឲ្យ​ខូចខាត​​ម៉ូតូ​​ចំនួន​​១០​គ្រឿង ហើយ​មូល​ហេតុ​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួម​មាន ល្មើស​​ល្បឿន​​១​លើក​ ស្រវឹង​១​​លើក​ មិន​គោរព​​សិទ្ធ ២​លើក ប្រជែង​​គ្រោះ​​ថ្នាក់ ២លើក និង​មិន​​ប្រកាន់​​ស្តាំ​១​លើក ក្នុង​នោះ​​អ្នក​មិន​ពាក់​មួក​ពេល​​គ្រោះថ្នាក់​​មាន​១៣​​នាក់ (​យប់​​៦​នាក់​) ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០១៥   

Google Analytics Alternative