ក្រសួង​ការងារ នឹងដាក់​​ឱ្យ​​ដំណើរ​ការ​របប​​ថែទាំ​​សុខភាព​ដល់​កម្មករ​​នៅ​ឆ្នាំ​២០១៦

ក្រសួង​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​នឹងដាក់​​ឲ្យ​ដំណើរ​ការ​​របប​​ថែទាំ​​សុខភាព នៅ​​ឆ្នាំ​២០១៦ និង​​របប​​សោធន​​និ​វត្ដ​ន៍ ​​ឆ្នាំ​២០១៧​ខាងមុខ​​ខាង​មុខ។   

888888លោក​អ៊ិត​ សំហេង ​រដ្ឋមន្ត្រី​ក្រសួង​​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ បាន​មាន​ប្រសាសន៍​ថា​របប​​ថែទាំ​​សុខ​ភាព ​នេះ​មាន​ការ​អនុវត្ត​​​ខ្ពស់​ជាង​​រប​ប​ហានិភ័យ​​ការងារ​​ដែល​កំពុង​​អនុវត្ត​​​បច្ចុប្បន្ន ​ដោយសារ​តែ​ការ​ថែទាំ​​សុខភាព​​មិនមែន​​ត្រឹមតែ​​គិតតែ​​គ្រោះ​ថ្នាក់​​ការងារ​​នោះទេ​​ពោលគឺ​ត្រូវ​​គិតដល់​​បញ្ហា​ឈឺ​​ថ្កាត់​​របស់​​ប​ង​ប្អូន​កម្មក​រ​​ផងដែរ។ ដូចនេះ​​វិភាគ​ទាន​​អាច​ច្រើន​ជាង​មុន​​ហើយ​​កាតព្វ​កិច្ច​ក៏​​មិនមែន​​តែ​ខា​ង​​និ​យោជន​​ទេ​កម្មករ​​ក៏ត្រូវ​​បង់​ដែរ​​គឺមាន​​បដិភាគ​​ទាំងសង​ខាង​ទាំង​​កម្មករ​ និង​​និយោជក។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ យើង​កំពុង​​ត្រៀម​​រៀបចំ​​ការងារ​​នេះ​ បាន​​ដំណើរ​​ការល្អ​​តែ​នៅ​រង​​ចាំតែ​​ពិគ្រោះ​​យោបល់​​លក្ខណៈ​​បច្ចេក​ទេស​​បន្ថែម​ទៀត​មុន​នឹង​ដាក់​​ឲ្យ​ដំណើរ​ការ​នៅ​​ឆ្នាំ២០១៦​ខាងមុខ។

ក្រៅពី​ដាក់​ឲ្យ​ដំណើរការ​របប​​ថែទាំ​​សុខភាព​​ហើយ​ក្រសួង​​ការងារ និង​​បណ្ដុះ​បណ្ដាល​ វិជ្ជាជីវៈ ក៏​គ្រោង​​នឹងដាក់​​ឱ្យ​ដំណើរ​ការ​របប​​សោធន​​និ​វត្ដ​ន៍ នៅ​ឆ្នាំ​២០១៧ ខាងមុខ ដើម្បី​​ការពារ​​ផល​ប្រយោជន៍ និង​ការផ្ដល់​ប្រាក់​​បំណាច់​ផ្សេងៗ ដល់​បង​ប្អូន​​កម្មករ​ ពេល​ត្រូវ​​ដល់​អាយុ​​ត្រូវ​ចូល​​និ​វត្ដ​ន៍។

លោក​អ៊ិត សំហេង បាន​មាន​ប្រសាសន៍​​បន្ថែម​ថា ការរៀប​ចំ​ប្រព័ន្ធ​​សោធន​​និ​វត្ដ​ន៍​​នេះ គឺធ្វើ​ឡើង​សម្រាប់​​គិតគូរ​​នាពេ​ល​​អនាគត ក្នុងការ​​ផ្ដល់ នូវ​​អត្ថប្រយោជន៍​​សម្រាប់​​បង​ប្អូន​​កម្មករ និយោជិត ដែល​កំពុង​​បម្រើ​​ការងារ​​នៅតាម​​រោងចក្រ សហគ្រាស និង​ក្រុម​ហ៊ុន​​ឯកជន ដែល​​នឹងត្រូវ​​អនុវត្ដ​​ដូចជា​​ប្រព័ន្ធ​ចូល​​និ​វត្ដ​ន៍​​របស់​​មន្ដ្រី​រាជកា​រ​ដែរ ខណៈ​ពេលដែល បងប្អូន​​ត្រូវ​ដល់​​គ្រប់​​អាយុ​​ចូល​និ​វត្ដ​ន៍​​នោះ។

លោក​រដ្ឋមន្ត្រី​បាន​​បញ្ជាក់​ថា «ការ​អនុវត្ដ​​លើ​​របប​​សោធន​​និ​វត្ដ​ន៍​​នេះ តម្រូវឱ្យ​​កម្មករ និយោជិត​​ទាំងអស់ អាច​ទទួល​បាន​នូវ​​ប្រាក់​​បំណាច់ និង​​ធានា​​ប្រាក់​​អត្ថប្រយោជន៍​​ត្រលប់​ម​កវិញ ចាប់ពី​២០ឆ្នាំ ក្រោយពី​​ការ ចូល​​ជា​សមាជិក និង​ការ​បង់​​វិភាគ​ទាន​ »។

លោក​រដ្ឋមន្ដ្រី​បាន​បន្ដទៀតថា ចាប់តាំង​ពី​ការដាក់​ឱ្យ​ដំណើរ​ការ​របប​​សន្ដិសុខ​​សង្គម​​ផ្នែក​ហា​និភ័យ ការងារ​​មក មាន​​រោង​ចក្រ​ សហ​គ្រាស និង​គ្រឹះ​ស្ថាន​ចំនួន​​ជាង​៧០០០​សហគ្រាស បានមក​​ចុះ​​ប​ញ្ចិ​កា  និង​មាន​​កម្មករ និយោជិត​​ជាង១លាន​​នាក់ បាន​​ចូល​​ជា​​សមាជិក។

លោក អ៊ុក សមវិទ្យា នាយក​​បេឡា​ជាតិ​​របប​​សន្ដិសុខ​​សង្គម បានឱ្យ​ដឹងថា ការអនុវត្ត​​របប​​ស​ន្តិ សុខ​​សង្គម​​ផ្នែក​ហា​និភ័យ​​ការ​ងារ​​សម្រាប់​​ជន​ទាំង​ឡាយ​ដែល​​ស្ថិតក្រោម​​បទបញ្ញត្តិ​​នៃ​ច្បាប់ ស្តីពី​​ការងារ បានចាប់​ផ្ដើម​តាំ​ងពី​ឆ្នាំ​២០០៨ រហូត​មកដល់​​បច្ចុប្បន្ន​​នេះ គឺមាន​​សមាជិក​​សរុប​​ប្រមាណ​១លាន ​៦ម៉ឺន នាក់ ហើយ​​សមាជិក​​ដែល​ទទួល​​ហានិភ័យ​​ការងារ គិត​​ជា​មធ្យ​ម​គឺ​១.៧​ភាគរយ នៃ​សមាជិក​​សរុប ដែល​ត្រូវ​ចំណាយ​​ថវិកា​​ប្រមាណ​​ជាង​៣៦​ពាន់ ៦៤៧លាន​​រៀល ពោលគឺ​​ក្នុង​មួយឆ្នាំ​​ត្រូវ​​ចំណាយ​​ថវិកា​​ប្រមាណ ជាង២​លាន​ដុល្លារ។

សូមបញ្ជាក់ថា សម្រាប់​​ឆ្នាំ​​២០១៥​​នេះ បេឡា​​​ជាតិ​​​របប​​​សន្ដិសុខ​​​សង្គម​​នៃ​​ក្រសួង​​​ការងារ ត្រូវបាន​​សមាគម​​​សន្ដិ​សុខ​​​សង្គម​​​អាស៊ាន ទទួល​​ស្គាល់​ថា ជា​អង្គ​ភាព​​​ឆ្នើម បើ​ប្រៀប​​ធៀប​ជា​មួយ​​អង្គ​ភាព​​​សន្តិសុខ​​​សង្គម នៃ​បណ្តា​​​ប្រទេស​​​ក្នុង​តំបន់ ដែល​​មាន​វិសាល​​ភាព​គ្រប់​​​ដណ្តប់​​​ទូទាំង​​ប្រទេស មាន​ការ​​ចុះ​បញ្ជី សមាជិក​​​តាមរយៈ​ ​E-FORM ការផ្តល់​​​តាម​កា​លិក​​​ព្យាបាល​​​រហូត​​​ជា​​សះ​ស្បើយ ការផ្តល់​​ប្រាក់​​បំណាច់​​​ប្រចាំ ថ្ងៃ​បន្ទាប់​​ពី​គ្រោះ​​ថ្នាក់​​ការងារ ការផ្តល់​​​ធន​លាភ​​សម្រា​ប់​​ការបាត់​​បង់​​សមត្ថ​ភាព​ ការ​​ងារ​​​អចិន្ត្រៃយ៍​​អស់ មួយ​ជីវិត និង​ការ​ផ្តល់​ធន​លាភ​​ឧ​ត្ត​រ​ជីវិត​ដល់​ប្តី និង​ឱ​ពុក ម្តាយ ឬ​ជន​ចាស់​ជរា​​នៅក្នុង​​បន្ទុក​​ផ្ទាល់ នៃ​​ជនរង​គ្រោះ នៅក្នុង​​ប្រទេស​​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative