មន្រ្តីជំនាញប្រាប់ពី​វិធី​បង្កា​រកុំឲ្យ​ឆ្លងជំងឺ​ផ្តាសាយ​ជ្រូក

ស្របពេលជំងឺជ្រូកខៀវ​កំពុងផ្ទុះ​ទ្បើងនៅ​ខេត្ត​សៀមរាប មន្រ្តី​ជំនា​ញ​សុខាភិ​បាល​ បានព្រមាន​ប្រជាពល​រដ្ឋ​មិនឲ្យ​ទទួល​ទាន​ជ្រូកឈឺ ឬងាប់​ដោយ​សារ​ជំងឺ​​ជ្រូក​​ត្រចៀក​ខៀវ​នោះទេ។

44444លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ឋ​នឹងជំងឺ​ឆ្លង និងជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បានថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេលថ្មីៗ​នេះថា ជំងឺ​ជ្រូក​​ត្រ​ចៀក​ខៀវ​ជាជំងឺ​មួយ ដែលបង្ក​ទ្បើងដោយ​មេរោគ​ឱកាស​និយម​នៅលើ​​ខ្លួន​​ជ្រូក នៅ​ពេល​​​ភាពសុំា​ក្នុងខ្លួន​របស់​ជ្រូកធ្លាក់​​ចុះ។  ជំងឺនេះ​បង្កទ្បើង​​ដោយមេរោ​គ​​ឈ្មោះ​ Streptococcus ​Suis ដែលជា​មេរោគ​​កាច​សាហាវ និងអាច​បង្កឲ្យ​មា​ន​បញ្ហាពីរ​បែបដល់​រាងកាយ​មនុស្ស ទី១វា​អាចបង្ក​​ឲ្យ​មាន​រោគ​សញ្ញា​ផ្លូវដង្ហើម ដូច​ជា គ្រុន​ក្តៅ ហត់ ក្អក និងទី២ វាអាច​បង្កឲ្យមាន​​បញ្ហា​រលាក​ស្រោម​ខួរ ដូចជា​ក្អួត ឈឺក្បាល​ខ្លាំង និងប្រកាច់​ដែលទាមទារ​ឲ្យមាន​​ការព្យា​បាល​ជា​បន្ទាន់។ អ្នកឆ្លងមេ​រោគ​ជ្រូកត្រចៀក​ខៀវ នឹងចេញ​រោគសញ្ញា​រយៈពេល​ពីរ ឬបីថ្ងៃ​​ក្រោយ​ពេលឆ្លង​មេរោគ​នេះចូល​ទៅ​ក្នុងខ្លួន។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ត​ថា “ទោះជា​យ៉ាងណា​គិតរហូត​មក​ដល់​​ពេលនេះ ម៉ោង​នេះ កម្ពុជា​​មិនទាន់​រកឃើញ​អ្នក​ណាម្នាក់​បានឆ្លង​ជំងឺនេះ​នោះទេ ប៉ុន្តែ​ប្រសិនជា​មានអ្នកឆ្លង​​ជំងឺនេះវា​មិនជាបញ្ហា​នោះទេ ព្រោះយើង​មានឱ​សថ​​សម្រា​ប់​​ព្យាបាល​ជំងឺនេះ”។ លោកបន្ត​ថា “ជំងឺ​នេះឆ្លង​តែពីជ្រូក​មកមនុស្ស​ប៉ុណ្ណោះ វាមិនឆ្លង​ពីមនុស្ស​ទៅមនុ​ស្ស​នោះទេ”។

តើគេអាចការពារជំងឺ​នេះបាន​យ៉ាងដូច​ម្តេច? លោកវេជ្ជ​បណ្ឌិ​តលី សូវ៉ាន់ បាន​​ពន្យល់​ថា ​វិធី​ការពារ​ជំងឺ​នេះគឺ​កុំបរិភោគ​សាច់​ជ្រូកឈឺ​ឬងាប់ អ្នកធ្វើ​អាហារ​​ពីសាច់ជ្រូក​គួរពាក់​ស្រោមដៃ ពិសេស​អ្នកធ្វើការ​​នៅ​ទី​អត្ត​ឃាត​​ត្រូវមាន​ការប្រុង​​ប្រយ័ត្ន​ខ្ពស់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១៥   

Google Analytics Alternative