សមាគមសន្តិសុខសង្គ​ម​អាស៊ាន ផ្តល់​វិញាបន​បត្រ​ជាអង្គ​ភាព​ឆ្នើម​ដល់​ប.ស.ស

បេឡាជាតិរបបសន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​(ប.ស.ស ) ត្រូវ​បាន​ទទួល​ស្គា​ល់​ជា​អ​ង្គ​ភាព​ឆ្នើម ចំពោះ​កា​រអនុ​វត្ត​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ ពី​សមាគម​សន្តិសុខ សង្គម​អាស៊ាន (​NASSA​)​។​

333333លោក អ៊ុក សំវិទ្យា នាយក​បេឡាជាតិ​របប​សន្តិ​សុខ​សង្គម​បានថ្លែង​ឲ្យដឹ​ង កាលពី​​ល្ងាច​​ថ្ងៃទី២៩ កញ្ញា នេះក្នុង​ពិធី​ទទួល​អបអរ​សារទ ការ​ទទួល​វិញ្ញា​បន​បត្រ​ថាជា​អង្គភាព​ឆ្នើម ចំពោះ​ការអនុវត្ត​សន្តិសុ​ខ​​សង្គម​ថា កត្តា​ដែលបេឡា​ជាតិ​របប​សន្តិសុខ​សង្គម ត្រូវបាន​ទទួល​ស្គាល់​ថា​ជាអង្គភា​ព​ឆ្នើម ដោយ​កត្តា​មួយចំនួន​ដូចជា ប.ស.ស ជាអង្គភាព​ឆ្នើម ទើប​បង្កើត​ថ្មី បើប្រៀប​ធៀបជា​មួយ​អ​ង្គភាព​សន្តិ​សុ​ខ​សង្គ​ម​នៃ​បណ្តា​ប្រទេស​ក្នុងតំបន់​មានវិសាល​ភាពគ្រប់ ដណ្តប់​ទូទាំ​ងប្រទេស នា​រយៈ​ពេលដ៏​ខ្លី​។ មានការ​ចុះបញ្ជី​សមាជិ​ក​តាមរយៈ​E-FORM ការផ្តល់​តាវកា​លិក​ព្យាបាល​រហូត​ជា​សះស្បើយ ការផ្តល់​ប្រាក់បំណាច់​ប្រចាំថ្ងៃចាប់ពី​ថ្ងៃ​ទី២​នៃ​កា​រ​​បរិច្ឆេទ​គ្រោះថ្នាក់ ការផ្តល់​ធនលាភ​សម្រាប់​ការបាត់​បង់​សមត្ថ​ភាព ការងារ​អចិន្ត្រៃយ៍​អស់មួយ​ជីវិត និងការ​ផ្តល់ធន​​លា​ភ​ឧ​ត្ត​រ​ជីវិត​ដល់ ប្តី និងឱពុក ម្តាយ ឬជន​ចាស់​ជរា​នៅក្នុង​បន្ទុកផ្ទាល់​នៃជនរង​គ្រោះជាដើម។

បើតាមរបាយការណ៍បេឡាជាតិ​របប​សន្តិសុខ​សង្គម ឬ ប.ស. ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​របប​សន្តិសុខ​សង្គម ផ្នែកហា​និ​ភ័យ​​កា​រ​ងារ​សម្រាប់​ជនទាំងឡាយ​​ដែល​ស្ថិ​ត​ក្រោម បទបញ្ញត្តិ​នៃច្បាប់ ស្តីពីការ​ងារនា​ខែវិច្ឆិការ​ឆ្នាំ២០០៨ រហូត​មកដ​ល់​​បច្ចុ​ប្បន្ន មានក្រុម​សហគ្រាស គ្រិះ​ស្ថា​​ន​​បា​នចុះ​បញ្ជីការ ចំនួន៧៥៩៥ សហគ្រិះ និងមានកម្មករ​និយជិត​សរុប ជា​ង​១លា​ន៦​ម៉ឺ​​ននាក់។ក្នុងរយៈពេ​លជិ​ត៧ឆ្នាំ​នេះដែរ សមាជិក​ដែលទទួលហានិភ័យ​ការងារ គិតជា​មធ្យ​មគ១.៧ភាគ​រ​យ​នៃស​មា​​ជិក សរុប​ ដែល​ត្រូវ​ចំណា​យ​ថវិកា​ប្រមាណ ជាង៣៦ពាន​៦៤៧លាន​រៀល។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍​ថា ការទទួល​បានវិញ្ញា​​ប​នប​ត្រ​នេះមិន​ត្រឹមតែបាន​បង្ហាញពី​ភាពជោគជ័យ​មួយនៃ របប​ធានា​សន្តិសុខ​សង្គម នៅក្នុង​ប្រទេស​កម្ពុជា ពោលគឺ​បា​ន​ធ្វើឲ្យ​អន្តរជាតិ​ ទទួល​ស្គាល់កម្ពុជា​បានយកចិត្ត​ទុកដាក់ពី​សន្តិសុខ សុវត្ថិភាព របស់កម្ម​និយោជិត។ លោករដ្ឋមន្ត្រី​បានបន្ត​ទៀ​​​ត​​ថារបប​សន្តិសុខ​សង្គមមិន​ត្រឹមតែបាន ផ្តល់សេវា​បម្រើជូន​កម្មករ​និយោជិត ជាង១លាន​នាក់ប៉ុណ្ណោះ​ទេ ប៉ុន្តែវា​​បា​នរួម​ចំណែក ចំពោះ​ការផ្តល់​ទំ​នុកចិត្ត និងភាព​កក់ក្តៅ​ជូនដល់​កម្មករ​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative