គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៩ កញ្ញា ស្លាប់​៤នាក់ និង​របួស​ធ្ងន់​ស្រាល​៩នាក់

យោងតាមរបាយការណ៍របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ  បានឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរា​ចរណ៍​នៅទូទាំង​ប្រទេស​កាល ពីថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​កើតឡើង​ចំនួន​៧លើក​បណ្តាល​ឲ្យមនុស្ស​៤នាក់​ស្លាប់ និង៤ ​នាក់រង​របួស​ធ្ងន់ ខណៈ៥​នាក់ផ្សេងទៀត​រងរបួស​ស្រាល ។

1ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​​នេះ បាន​​បង្ក​​ឲ្យ​ខូចខាត​​ម៉ូតូ​​ចំនួន​​១០​គ្រឿង ហើយ​​មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួម​មាន ល្មើស​​ល្បឿន​​១​លើក​ ស្រវឹង​១​​លើក​ មិន​​គោរព​​សិទ្ធ ២​លើក ប្រជែង​​គ្រោះ​​ថ្នាក់ ២លើក និង​​មិន​​ប្រកាន់​​ស្តាំ​១​​លើក ក្នុង​​នោះ​អ្នក​​មិន​ពាក់​មួក​ពេល​​គ្រោះថ្នាក់​​មាន​១៣​​នាក់ (​យប់​៦​​នាក់​) ។​

ជាមួយគ្នានោះដែរ កម្លាំង​នគរ​បាល​ចរា​ចរណ៍​បានធ្វើ​ការផាក​ពិន័យ​រថយន្ត​​សរុប​ ចំនួន​​៨៦៧​គ្រឿង (​រថយន្ត​​ធំ​៣៣៨​​គ្រឿង​)​ ស្មើនឹង​​៨៦៧​​ក​រណី​ ល្មើស​ក្រដាស​​ស្នាម​​មាន​៥៩២​​គ្រឿង ស្មើនឹ​ង​​៥៩២​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២៧៥​​គ្រឿង​ ស្មើនឹង​​២៧៥​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,៥៨០​​គ្រឿង ៕

ចំណែកគ្រោះ​ថ្នាក់​​ចរា​​ចរណ៍​​នៅទូ​ទាំង​​ប្រទេស កាល​​ពីថ្ងៃ​​ទី២៨ ខែ​កញ្ញា ឆ្នាំ​​២០១៥ បាន​​កើត​ឡើង​​ចំនួន​​១៥​​លើក បណ្តាល​​ឲ្យ​មនុស្ស​​៧នាក់​​ស្លាប់​ ១៩​​នាក់ រង​​របួស​​ធ្ងន់ និង១៤​​នាក់ផ្សេង​​ទៀត​​រង​របួស​​ស្រាល។ ក្នុង​គ្រោះ​ថ្នា​ក់​ចរា​ចរណ៍​​ទាំង ១៥​​លើក​នៅថ្ងៃម្សិលមិញ​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យាន​យន្ត​សរុប​​៣៣​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​២១​​គ្រឿង​ រថយន្ត​​ធុន​តូច​​៩​គ្រឿង​​រថយន្ត​​ធុន​ធំ​​២​គ្រឿង​ ​កង់​១​​គ្រឿង​និង​ ថ្មើរ​ជើង​​២​នាក់​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative