លោករដ្ឋមន្រ្តី  ជម្រុញ​ឲ្យចា​ត់​វិធាន​ការណ៍​តឹងរឹង​ចំពោះ​សហគ្រាស​ គ្រឹះ​សា្ថន​ណា​ដែល​មិនគោរពច្បាប់

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ជម្រុញ​ឲ្យមន្រ្តី​ក្រុម​អធិការ​កិច្ច​ការងារ​តែមួយ​ត្រូវយក​ចិត្តទុក​ដាក់ខ្ពស់​លើការងារ​សំខាន់ៗ​មួយចំនួន​ក្នុងការចុះ​ធ្វើអធិការ​កិច្ច​នៅតាម​សហគ្រាស គ្រឹះសា្ថន ដើម្បី​ត្រួតពិនិត្យ​លើការ​អនុវត្ត​នូវ​បទប្បញ្ញត្តិ​ច្បាប់ស្តី​ពីការងារ ច្បាប់ស្តី​ពីរបប​សន្តិសុខ​សង្គម និងលិខិត​បទដ្ឋាន​គតិ​យុត្ត​នានា​ដែល​ពាក់​ព័ន្ធ។

11111ការជម្រុញ របស់ លោក អ៊ិត សំហេង នេះបាន​ធ្វើឡើង​កាលពីព្រឹក​ថ្ងៃទី៣០ ខែ​កញ្ញា នៅក្នុង​កិច្ចប្រជុំ​ទាក់ទង​ទៅនឹង​របាយ​ការណ៍​ប្រចាំ ៩ខែ ឆ្នាំ​២០១៥ របស់​បញ្ជាការ​ឯកភាព​ក្រុមអធិការ​កិច្ច​ការងារ​តែមួយ នៅទីស្តី​ការ​ក្រសួង​ការងារ ។

ក្នុងឱកាសនោះទៀតដែរលោក​រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ឲ្យដឹងទៀត​ថា « ការចុះ​ធ្វើ​អធិការ​កិ​ច្ច​នេះ ក៏​ជាផ្នែក​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ​អប់រំ​កម្មករ​និយោជិត និង​និយោជក អំពី​បទប្បញ្ញត្តិ​នានា រួមទាំង​ការដោះ​សា្រយវិវាទ​ការងារ​និងចាត់​វិធាន​ការ​នៅ​សហគ្រាស គ្រឹះសា្ថន​បានទាន់​ពេលវេលា​ផងដែរ»។

យោងតាមរបាយការណ៍របស់​បញ្ជា​ការ​ឯកភាព​ក្រុមអធិការ​កិច្ច​ការងារ​តែមួយ នៃក្រសួង​ការងារ បានឲ្យ​ដឹងថា​៩ខែ​ ឆ្នាំ​២០១៥​ នេះ​ក្រុមអធិការ​កិច្ច​ការងារ​តែមួយ ថ្នាក់​កណ្តាល និង​រាជធានី-​ខេត្ត បានចុះ​ធ្វើអធិការ​កិច្ច​ការងារ​បានចំនួន ៤.៥៣៣ លើក ក្នុងនោះ​វិស័យ​វាយ​នភ័ណ្ឌ និងកាត់​ដេរ​ចំនួន ១.៤៤៣​លើក វិស័យ​ផលិត​ស្បែកជើង​ចំនួន ៧៤​លើក និង​វិស័យ​ផ្សេងៗ​ចំនួន ៣.០១៦​លើក ។

របាយការណ៍បានឲ្យដឹង​ទៀតថា ក្នុង​អំឡុង​ចុះធ្វើ​អធិការ​កិច្ច​រយៈ​ពេល ៩ខែ ឆ្នាំ​២០១៥​នេះ បញ្ជា​ការ​ឯកភាព​ក្រុម​អធិការ​កិច្ច​ការងារ​តែមួយ ពិនិត្យ​ឃើញ​ថា មាន​សហគ្រាស គ្រឹះ​សា្ថន​មួយចំនួន​បាននឹង​កំពុង​អនុវត្ត​ច្បាប់បាន​ល្អ​ជាបន្ត​ប​ន្ទាប់ ក៏ប៉ុន្តែ​នៅ​តែ​មាន​សហគ្រាស គ្រឹះសា្ថន​មួយចំនួន​នៅមិន​ទាន់បំពេញ​បែបបទ​ស្តីពី​សហគ្រាស និង​មិន​អនុវត្ត​លក្ខខណ្ឌ​ការងារ​បានល្អ​ត្រឹម​ត្រូវតាម​ច្បាប់ស្តី​ពីការងារ​នៅឡើយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative