ធនាគារអភិវឌ្ឍន៍អាស៊ី​​ផ្តល់​កម្ចី​សម្រាប់​កែ​លម្អ​រ​ប្រព័ន្ធ​ធារា​សាស្ត្រ ក្នុង​ខេត្ត​កំពង់​ធំ និង​​បាត់ដំបង

ធនាគារអភិវឌ្ឍន៍​អាស៊ី​​ (ហៅ​កាត់ថា​ ADB) បាន​អនុម័ត​លើកម្ចី​​ក្នុងទឹក​ប្រាក់ ៦០ លាន​ដុល្លារ ក្នុងគោល​បំណង​​បង្កើន​ផលិត​កម្ម​កសិកម្ម តាម​រយៈ​​ការស្តារ​ឡើង​វិញ ការធ្វើ​ទំនើប​កម្ម និងការ​​ធ្វើឲ្យ​​ប្រព័ន្ធ​​ធារា​សាស្ត្រ ក្នុងខេត្ត​កំពង់ធំ និង​​បាត់ដំបង​​​ កាន់តែធន់​​ជាមួយ​នឹងអាកាស​ធាតុ។

099យោងតាមសេចក្តីប្រកាស​ព៌តមាន​របស់​ធនាគារ​នេះ បានឲ្យ​ដឹងកាល​ពីរសៀ​ល​ថ្ងៃទី២៩ កញ្ញា នេះថា​គម្រោង​​នេះនឹង​​បង្កើន​ប្រសិទ្ធ​ភាព និងភាព​ធន់ទៅនឹង​​អាកាស​​ធាតុនៃ​​ប្រព័ន្ធ​​ធារាសាស្ត្រ​ក្នុងខេត្ត​​កំពង់ធំ និង​​បាត់ដំបង។ ត្រឹមឆ្នាំ​២០២១​​ផ្ទៃ​ដី​ដាំ​ដុះ​សរុប​ទាំង​​រដូវ​​ប្រាំង និងរដូវ​វស្សា​នឹងកើន​ឡើងទ្វេរ​ដងដល់​២៩.៥០០​​ហិច​តា ពី​១៣.៥០០​ហិចតា​ក្នុងឆ្នាំ​២០១៥ ហើយ​​ប្រព័ន្ធ​ធារា​សាស្ត្រ​ចំនួន​៣ នឹង​​សម្រេច​​បាន​នូវ​​ប្រសិទ្ធ​ភាព​​ស្រោ​ច​​ស្រពបាន​១០០%​។

​តាមរយៈការកែ​លំអប្រព័ន្ធ​ធារា​សាស្ត្រ និងការ​ផ្គត់ផ្គង់​ទឹកគ្រប់​គ្រាន់ដល់​កសិ​ករ​ក្នុងខេត្ត​កំពង់​ធំ និងខេត្ត​បាត់ដំបង កម្ចីនេះ​នឹង​ជួយបង្កើន​​ផលិតភាព​​​កសិកម្ម និង​​បង្កើន​​ប្រាក់​​ចំណូល​​ដល់កសិករ​​នៅតាម​មូលដ្ឋាន ដោយ​សារតែ​​ពួកគេ​អាចមាន​លទ្ធ​ភាព​បង្ក​បង្កើន​ផល​ស្រូវបន្លែ និង​​ដំណាំ​ហូបផ្លែ​ផ្សេងៗ​​បានម្តង​ទៀតនៅ​រដូវ​​ប្រាំង​។

​សេចក្តីប្រកាសព៌តមាន​ដដែល​បានបន្ត​ថា គម្រោង​​នេះនឹង​ផ្តល់ការ​បណ្តុះ​​បណ្តា​ល​ដល់មន្ត្រី​រដ្ឋា​ភិបាល និង​​សហគមន៍​កសិករ​​ប្រើប្រាស់​ទឹក អំពី​រ​បៀប​គ្រប់​គ្រង​​ធនធាន​ទឹកឲ្យបាន​ត្រឹមត្រូវ ដែលក្នុង​នោះសមាជិក​និងអ្នក​គ្រប់គ្រង​​សហ​គមន៍ នេះយ៉ាងតិច​បំផុត​៣០​ភាគរយ ត្រូវតែ​ជាស្ត្រី​។ សហគមន៍​កសិករ​​ប្រើប្រាស់​ទឹកនឹងទទួល​ខុសត្រូវ​លើការ​​ប្រើប្រាស់ និង​​ការថែ​​រ​ទាំ​​ប្រឡាយ​​រងទី២។

​គម្រោងនេះក៏នឹង​បំពេញ​បន្ថែម​ឲ្យគំនិត​ផ្តួចផ្តើមដែល​គាំទ្រ​ដោយ​​ធនាគារ​​អភិ​វឌ្ឍន៍​អាស៊ីផ្សេងទៀត ក្នុង​តំបន់​នេះ ដូចជា ​កម្ម​វិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជ​​ភាវូ​ប​​នីយក​ម្ម​ស្រូ​វដែលធន់​​នឹងអាកាស​ធាតុ ដែល​កំពុង​តែអនុវត្ត ដែល​កសិករ​​អាចទ​ទួ​ល​​បាន​​គ្រាប់​ពូជ​ដែលមាន​គុណភាព​ខ្ពស់ដោយ​មានការ​បញ្ជាក់​ត្រឹមត្រូវ។​  កម្ចីនេះ​​មានប្រភព​ពីមូល​និធិ​​អភិវឌ្ឍន៍​អាស៊ី ដែល​ជាកម្ចី​សម្បទាន​របស់ ADB ហើយ​រដ្ឋាភិ​បាល​​កម្ពុជានឹងផ្តល់​ថវិកា​បដិភាគ​ចំនួន​៦,១លាន​ដុល្លារ។ គម្រោង​​នេះ​នឹង​មាន​រយៈ​​ពេល​ ៥​ឆ្នាំ ដោយនឹង​បញ្ចប់​ក្នុងខែ មីនា ឆ្នាំ​២០២១។

​លោក Raza Mahmood Farrukh អ្នក​ឯក​ទេស​​ខាង​ធនធាន​ទឹកនៃ​​នាយ​ក​​ដ្ឋាន​​តំបន់​អាស៊ី​អាគ្នេយ៍​​របស់ ADB ​មាន​ប្រសាសន៍​ថាផលិត​ភាព​កសិកម្ម​​ទាប​គឺ​​ជា​បញ្ហា​ធ្ងន់ធ្ងរ​​មួយ សម្រាប់​កសិករ​ខ្មែរដែល​ពឹងពាក់​លើប្រព័ន្ធ​ធារា​សាស្ត្រ ដែល​មិន​​សូវ​​ទទួល​បានការថែទាំ សម្រាប់បង្កបង្កើនផលស្រូវរបស់ខ្លួន។  ការផ្តល់ហិរញ្ញ​ប្បទាននេះ​​ នឹងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់​រដ្ឋាភិបាលដើម្បី​ពង្រីក​​ទំហំដី ដែល​​​ទទួល​បានការ​ស្រោច​ស្រព និងការ​គ្រប់គ្រង​ធនធាន​ទឹកឲ្យ​កាន់​តែ​មាន​​ប្រសិទ្ឋិ​ភាព​។​  ហិរញ្ញ​ប្បទាន​នេះ​​ និងកាត់​បន្ថយ​ភាពងាយ​រងគ្រោះ​​របស់​ប្រជា​ក​សិ​ករដោយសារ​តែមុខ​សញ្ញា​គ្រោះថ្នាក់​ធម្មជាតិ ដូចជា​ទឹក​ជំនន់ ជាដើម ដែល​កើត​ឡើ​ង​​ដោយសារ​តែការ​ប្រែប្រួល​អាកាស​ធាតុ

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative