កុមារកំព្រានៅអង្គការអភិ​វឌ្ឍន៍​កុមារ និង​សហគមន៍​ក្រីក្រ ទទួល​បាន​សម្ភារៈ​សិក្សា​ពី​ណាហ្គាវើល

កុមារកំព្រា​ដែលកំពុងរស់​នៅក្នុង​អង្គការ​អភិវឌ្ឍន៍​កុមារ និង​សហគមន៍​ក្រីក្រ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជ​ធានី​ភ្នំពេញ​បាន​ទទួល​កាបូប​ដាក់​សៀវភៅ សៀវភៅ​សរសេរ ប៊ិច និង​ថវិកា​មួយ​ចំនួន ពីក្រុម​ស័្មគ្រចិត្ត​ណាហ្គាវើល​បេះដូង​សប្បុរស ។

55555លោក​ James Ma នាយក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក និង​ការងារ​សង្គម​​ណាហ្គាវើល ដែល​បានដឹក​នាំ​សម្ភារៈ​សិក្សា​ទៅចែក​ដល់​កុមារ​កំព្រា​ បាន​មាន​ប្រសាសន៍​​ថា ណាហ្គា​វើលបេះ​ដូង​សប្បុរស​បា​នចែក​សម្ភារៈសិក្សា​ទៅដល់​កុមារ​ក្រីក្រ​ដែល​មិន​មាន​លទ្ធភាព​ទិញ​សម្ភារៈ​សិក្សា​ដោយខ្លួន​គេនៅ​តាមបណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ។ យើងខិត​ខំព្យាយា​មអស់​ពីកម្លាំង​កាយ​ចិត្ត​ដើម្បី​បង្កើត​បរិយា​កាស​សិក្សា​ល្អប្រសើរ​ជាងមុន​សម្រាប់​កុមារ​ដើម្បី​ឲ្យពួកគេ​អាច​កសាង​ទំនុក​ចិត្តបើទោះ​បីជា​ស្ថាន​ភាព​បច្ចុប្បន្ន​របស់​ពួកគេមាន​ការ​លំបាក​យ៉ាងណា​ក៏ដោយ។

លោកបានបន្តថា ​«តាម​រយៈ​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​យើង​យើងសង្ឃឹម​ថា កុមារ​ទាំងនោះ​នឹងកាន់​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ខ្លួន និង​សម្រាប់​អនាគត​នៃប្រទេស​កម្ពុជា​ផងដែរ»។

លោក ប៊ូ សំអាត តំណាង​ឲ្យអង្គ​ការ​អភិវឌ្ឍន៍​កុមារ​និង​សហគមន៍​ក្រីក្រ បានមាន​ប្រសាសន៍​ថា នេះគឺ​ជាលើក​ទី៣​ហើយ​​ ដែល​ណាហ្គា​វើល​បេះដូង​សប្បុ​រស​បាន​មក​ទស្សន​កិច្ច និង​បាន​ឧបត្ថម្ភ​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ដល់​កុមារ​កំព្រា​ដែល​រស់​នៅទីនេះ​។ វាមាន​ន័យខ្លាំង​ណាស់​ចំពោះ​ពួកយើង។

លោកបន្តថា នាពេល​បច្ចុប្បន្ន​នេះ អង្គការ​អភិវឌ្ឍន៍​កុមារ និង​សហគមន៍​ក្រីក្រ កំពុង​តែជួប​ប្រទះ​នូវការ​ខ្វះខាត​ថវិកា ដូច​នេះ​ហើយ​យើងមាន​ការខ្វះ​ខាតនូវ​ការគាំទ្រ​លើការ​អប់រំ​របស់​កុមារ។ កុមារ​មួយចំនួន​ក្នុងចំណោម​ពួកគេ គឺមាន​ផ្ទុក​មេរោគ​អេដស៍។ យើងសូម​អរគុណ​យ៉ាងជ្រាល​ជ្រៅដល់​ណាហ្គា​វើល​បេះដូង​សប្បុរស​ចំពោះ​សណ្តាន​ចិត្តល្អ​របស់​ពួកគេ​ដែល​បាន​ជួយ​គាំទ្រ​ការងារ​របស់​យើង។

លោក ស៊ីម ចិន បុគ្គលិក​ណាហ្គា​វើល​ដែលបាន​ចូលរួម​ក្នុងកម្ម​វិធី​នេះ បាន​មាន​ប្រសាសន៍​ថា «កុមារ​ទាំងនេះ​គឺប្រៀប​ដូចជា​កូន​របស់​យើង​ដែរ។ យើង​ស្រឡាញ់ និងយក​ចិត្តទុក​ដាក់ចំពោះ​ពួកគេ។ ​យើង​រីករាយ​ណាស់ដែល​បានមក​លេងសួរ​សុខទុក្ខ​ពួកគេ ហើយ​បាន​ឧបត្ថម្ភ​សម្ភារៈ​សិក្សា និងកាបូប​ដាក់សៀវ​ភៅដល់​ពួកគេ។ យើងក៏​បានលើកទឹក​ចិត្តពួក​គេឲ្យ​រស់នៅ​ប្រកប​ដោយ​សុទិដ្ឋិ​និយម និង​ព្យាយាម​រៀនសូត្រ​ឲ្យអស់​ពីសមត្ថភាព​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ខ្លួន។ ខ្ញុំពិត​ជាចូល​ចិត្តកម្ម​វិធី​ដែល​រៀបចំ​ដោយ​ណាហ្គាវើល​បេះដូង​សប្បុរស​នេះ​ណាស់»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative