ប្រគល់ពានរង្វាន់​ដល់ជ័យ​លាភី​ក្នុងកម្ម​វិធី​ប្រកួត​​ប្រជែង​រចនា​​ប្លង់​គ្រឿង​សង្ហា​រឹម​លម្អ​វិថី

នៅសណ្ឋាគារ​ស៊ូហ្វីតែល​ភ្នំពេញ​ភីគីត្រា កាលពី​ថ្ងៃ​ទី ២៧ កញ្ញា ២០១៥  ក្រុមហ៊ុន ភ្នំពេញ​​ស៊ីធី​សេនធ័រ បានរៀ​ចំ​កម្ម​វិធី​ប្រគល់​ពានរង្វាន់​​ដល់ជ័យ​លាភី នៃកម្ម​វិធីប្រកួត​​ប្រជែង​​រចនា​ប្លង់​គ្រឿងសង្ហា​រឹម​​លម្អ​វិថី ។

2222222ពិធីនេះប្រព្រិត្តទៅដោយមាន​​ការចូល​រួមពីពី​លោក ថៃ នរៈសត្យា រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ទូច សុខវិសាល​ អនុ​រដ្ឋ​លេខា​ធិការ ក្រសួង​​អប់រំ យុវជន​និងកីឡា និង​លោក ភឿង សុភណ្ឌ រដ្ឋ​លេខា​ធិកា​រ​ក្រសួង​​រៀបចំ​ដែនដី​ នគរូប​នីយ​កម្ម និង​សំណង់ ។

ការ​ប្រកួតប្រជែងនេះ បេក្ខជន​ដែលចូល​រួម មាន​មកពី​គ្រឹះស្ថាន​​ឧត្តម​សិក្សា​​ប្រមាណ ៩ រួម​មាន​សាកល​វិទ្យាល័យ​​មេគង្គ​កម្ពុជា វិទ្យា​ស្ថាន​បច្ចេ​កវិទ្យា​កម្ពុជា សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ សាកល​វិទ្យា​ល័យ ន័រតុន សាកល​វិទ្យាល័​យ​លីម​កុកវី​ង​ សាកល​វិទ្យាល័យ​ហ្សាម៉ាន់ វិទ្យសា្ថន​ស៊ីតិច សាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​សាលា​អន្តរ​ជាតិ​រ៉ាហ្វល់​។  រង្វាន់​លេខ​ ១ ទទួល​បានកា​រ​ហ្វឹកហាត់​​ការរៀន​សូត្រ​​ការងារ​នៅក្រៅ​ប្រទេស ជាមួយ​​ក្រុមហ៊ុន​ស្ថាបត្យ​កម្ម និង​ផែនកា​រ​នគរូប​នីយ​កម្ម​​អន្តរ​ជាតិ Logon នៅទីក្រុង​​សៀងហៃ ប្រទេសចិន និងទឹក​ប្រាក់ចំនួន​១ពាន់​ដុល្លារ​អាមេរិកផង​ដែរ លេខ​២ទទួល​បានទឹក​ប្រាក់​​៥០០​ដុល្លារ​អាមេរិក ។

កញ្ញា DariaSottovia អ្នក​ជំនាញ​​ផ្នែកធ្វើ​ផែនការ​​នគរូប​នីយកម្ម​ជាន់ខ្ពស់​មកពីក្រុម​ហ៊ុន Logon  បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដល់​បេក្ខជន ដែល​បានចូល​រួម​ប្រកួត​ប្រជែង​​រចនា​​ប្លង់​គ្រឿង​សង្ហារឹម​​លម្អវិថី​សម្រាប់​ឧទ្យាន​​សេន​ត្រល​ផាក​ ហើយសូម​​វាយតម្លៃ​ខ្ពស់ដល់​កា​រចូលរួម​របស់​អ្នកទាំង​អស់គ្នា​ដែលនេះ​បង្ហាញ​ពីអត្ថន័យ​យ៉ាង​ធំធេង​​ចំពោះ​ពួកយើង ជា​ពិសេស​​សម្រាប់​​រាជធានី​របស់អ្នក​ទាំងអស់គ្នា​ ។

លោក ភឿង សុភណ្ឌ រដ្ឋ​លេខាធិ​ការ​​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់​បាន​ប្រ​សាសន៍​ថា «ខ្ញុំ​សូមសម្ដែង​នូវកា​រ​កោត​សរសើរ​​ដល់​ក្រុមហ៊ុន​ភ្នំពេញស៊ីធី​សេនធ័រ ដែល​​បានផ្ដួច​ផ្ដើម​គំនិត​​ដ៏ល្អរៀបចំ​​កម្មវិធី​ប្រកួត​​ប្រជែង​ការ​​រចនា​ប្លង់​​គ្រឿង​សង្ហារឹម​​លម្អ​វិថី​នេះ​ឡើង​ ដើម្បី​ស្វែងរក​​ស្ថាបត្យករ​វ័យក្មេង ដែល​ពោរពេញ​ទៅដោយ​​សមត្ថ​ភាព ទេព្យ​កោ​សល្យ​ទៅបន្ត​ការ​សិក្សា​​ដកស្រង់​បទ​ពិសោធន៍​ពីមហា​អំណាច​សេដ្ឋកិច្ច​​ទីពីរ​​គឺសាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន រួចមក​បម្រើ​ការ​ងារ​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​នាពេល​អនាគត​ »។ លោកបន្ត​ថា «លទ្ធផល​ដែលទទួល​បាននា​ថ្ងៃនេះ ឆ្លុះ​ប​ញ្ចាំង​ពី​មនសិការ ស្រលាញ់​ការងារ​​ស្ថាបត្យកម្ម នគរូប​នីយ​កម្ម និងសំណង់​​ដែលមាន​បេក្ខភាព​​ចូលរួម​​ជាច្រើននាក់ ហើយ​នេះ​បានបញ្ជាក់​​អោយឃើញ​នូវ​​សមត្ថភាព​​ធនធាន​​មនុស្ស​​វ័​យក្មេង នៅព្រះ​រាជាណាចក្រ​កម្ពុជា​ សម្រាប់​ចូលរួម​ចំណែក​​កសាង​ប្រទេស​ជាតិ​ប្រកប​ដោយ​ស្នាដៃ​ជាលក្ខណៈ​ជាតិ និង​លក្ខណៈ​អន្តរ​ជាតិ » ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative