គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ​ទី២៨ កញ្ញា ស្លាប់​៧នាក់ និង​របួស​ធ្ងន់​ស្រាល​៣៣​នាក់

យោងតាមរបាយ​ការណ៍​របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ  បានឲ្យ​ដឹងថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅទូ​ទាំង​ប្រទេស កាល​ពីថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ​២០១៥ បាន​កើតឡើង​ចំនួន​១៥​លើក បណ្តាល​ឲ្យមនុស្ស​៧នាក់​ស្លាប់​ ១៩​នាក់ រង​របួស​ធ្ងន់ និង១៤​នាក់ផ្សេង​ទៀត​រងរបួស​ស្រាល ។

1របាយការណ៍បានបន្តថា ក្នុង​គ្រោះ​ថ្នាក់​​ចរាច​រណ៍​ទាំង​ ១៥​​លើក​នៅថ្ងៃ​ម្សិល​មិញ​​នេះ បាន​​ប​ង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប​​៣៣​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​២១​​គ្រឿង​ រថយន្ត​​ធុន​តូច​​៩​គ្រឿង​ រថយន្ត​​ធុន​ធំ​​២​គ្រឿង​ កង់​១​​គ្រឿង​​និង​ ថ្មើរ​ជើង​២​​នាក់​ ហើយ​​មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​៧​លើក​ ​បត់​​គ្រោះ​ថ្នាក់​​១​លើក​ ​ស្រវឹង​​១​លើក​​ មិន​​គោរព​​សិទ្ធ​​១​លើក​ ​មិន​​ប្រកាន់​​ស្តាំ​៥​​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក ​ពេល​​គ្រោះ​ថ្នាក់​មាន​​៣៥​​នាក់ ​(​យប់​​១៧​នាក់​) ។​

នៅថ្ងៃ២៨ កញ្ញា ដដែលនោះ កម្លាំង​នគរបាល​ចរាចរណ៍ បានធ្វើ​ការ​ផាក​​រថយន្ត​​​សរុប​​ចំនួន​​៥០១​គ្រឿង (​រថយន្ត​​ធំ​​១៦៩​​គ្រឿង​​) ស្មើ​នឹង​​៥១៨​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​​មាន​​៣៣៦ គ្រឿង ស្មើនឹង​​៣៣៦​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​១៦៩​ គ្រឿង​​ស្មើនឹង​​១៨២​​ករណី ដោយឡែ​ក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ៨៥០​​គ្រឿង។

គួរបញ្ជាក់ថាគ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅទូទាំង​ប្រទេស កាល​ពីថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​កើតឡើង​ចំនួន​៩លើក​បណ្តាល​មនុស្ស​ស្លាប់​ចំនួន​៦នាក់ រង​របួស​ធ្ងន់១១​នាក់ និង​ របួស​ស្រាល​៦នាក់។         ​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ទាំង​ ៩​លើក​ ​ថ្ងៃ​​ទី​២៧​ ខែ​កញ្ញា​​នេះ​ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យា​ន​យន្ត​​សរុប​​១៧​​គ្រឿង​ ក្នុង​​នោះ​​មាន​ម៉ូតូ​​ចំនួន​​៩​គ្រឿង​​ រថ​យន្ត​ធុន​​តូច​៧​គ្រឿង​ រថយន្ត​​ធុន​ធំ​ ១​គ្រឿង​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative