មានមនុស្សជាង៨០០នាក់ បាន​ស្លាប់​ជារៀង​រាល់ឆ្នាំ​ដោយសារ​ជំងឺ​ឆ្កែឆ្កួត

មនុស្សជាង៨០០​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ជារៀង​រាល់ឆ្នាំ ក្នុង​នោះ​​ជាងពាក់​កណ្តាល​ជា​កុមារ ដែល​តែងតែ​ប្រឈម​នឹងឆ្កែ​ឆ្កួតខាំ។ នេះបើ​យោងតាម​​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក។

10លោកវេជ្ជបណិ្ឌត យី សេងឌឿន អនុ​ប្រធាន​ការិយា​ល័យ​តាមដាន​ជម្ងឺឆ្លង នៃ​​នា​យក​ដ្ឋាន​ប្រយុទ្ធ​នឹងជម្ងឺ​ឆ្លង បាន​ថ្លែងឲ្យ​ដឹង​ ក្នុង​ការប្រារព​ទិវា​ពិភព​លោក​ប្រឆាំ​ង​​នឹងជំងឺ​ឆ្កែឆ្កួត​ថា ទិវានេះ​ធ្វើឡើង​ក្នុងគោល​បំណង លើក​កម្ពស់​ការយល់​ដឹង​ជា​​សា​ធា​​រ​ណះ​​អំពីជ​ម្ងឺ​​ឆ្កែឆ្កួត និង​ផ្តល់​ព័ត៌មាន​អំពី​ការ​បង្ការ និង​ទប់ស្កាត់​ជម្ងឺឆ្កែ​ឆ្កួត​ដល់​​និសិ្សត​ផ្នែកថែ​ទាំ​វេជ្ជ​សាស្ត្រ និងផ្តល់​ព័ត៌មាន​​អំពី​អ្វីដែល​រាជ​រដ្ឋាភិបាល​បានធ្វើ​​កន្លង​​មក។ ជម្ងឺឆ្កែ​ឆ្កួត​អាចលុប​បំបាត់​បាន ប៉ុន្តែ​ចាំបាច់​សុខភាព​មនុស្ស និង​សត្វ និង​ភាគី​​ពាក់​ព័ន្ធផ្សេង​ទៀត ដូចជា​ផ្នែកអប់រំ​ធ្វើការ​ជាមួយ​គ្នា ចូររួម​គ្នាបញ្ចប់​ជម្ងឺ​ឆ្កែឆ្កួត ហើយ​ការ​​បង្ការ​ជម្ងឺឆ្កែឆ្កួត​នៅលើ​ឆ្កែគឺ​ចំណាយ​មួយ​ចំណែក​តូច នៃការ​ផ្តល់​វ៉ាក់​​សាំង​បង្ការ​លើ​ម​នុស្ស​ក្រោយ​ពេលឆ្កែ​ខាំ។

លោកបន្តថា “ជម្ងឺឆ្កែឆ្កួតឆ្លង​តាមរយះ​ឆ្កែ​ដែល​មាន​មេរោគ​ខាំ នៅ​ពេល​លេ​ច​​ចេញរោគ​សញ្ញា​ណាមួយ​នៃជម្ងឺ​ឆ្កែឆ្កួត​អ្នកជម្ងឺ​គឺស្លាប់​។ ​ប៉ុន្តែគេ​អាចការពារ​​បានលា​ង​​ដំបៅ និង​ការចាក់​វ៉ាក់សាំង​​ក្នុងរយះ​ពេល២​ទៅ៣ម៉ោង ក្រោយ​ពេល​សង្ស័យ​​ឆ្កែ​ឆ្កួ​ត​ខាំ​ អាច​ការពារ​ពីជម្ងឺ និង​ស្លាប់។

លោក អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិបាល បានមាន​ប្រសាសន៏​ថា ជម្ងឺ​​ឆ្កែឆ្កួត គឺជា​ជម្ងឺ​មួយក្នុង​ចំណោម​ជម្ងឺ​ដ៏​ចំណាស់​បំផុត ដែល​យើង​បាន​ស្គាល់ និង​​ក្រសួង​សុខា​ភិបាល​នៅតែ​ចាត់ថា ជាបញ្ហា​សុខភាព​សាធារណះ​ក្នុង​ប្រទេស​យើង​ និងក្នុង​តំបន់​ភាគច្រើន​បំផុ​ត​នៃទ្វីប​អាស៊ី។  ជម្ងឺឆ្កែឆ្កួត​បង្កឡើង​ដោយ​វីរុស និងឆ្លង​ពី​ស​ត្វ​ទៅមនុស្ស និងនៅ​តែគ្មាន​ឱសថ​ព្យាបាល​ដែលអាច​ប្រើបាន​នៅ​ពេល​ដែល​អ្នក​​ជម្ងឺមាន​ចេញរោគ​សញ្ញា។

លោកបានបន្ថែមទៀតថា ទិវាជម្ងឺឆ្កែ​ឆ្កួត​ពិភព​លោក​ដែលរៀប​ចំឡើង​​នៅថ្ងៃ​​ទី២៨ ខែកញ្ញា ឆ្នាំ​២០១៥ នេះគឺ​ជាការ​រំលឹក​ថា​ ជម្ងឺ​ឆ្កែឆ្កួត​នៅតែជា​គ្រោះថ្នាក់​ផ្នែក​សុខ​ភាព​សាធារណះ​មួយនៅ​ឡើយ នៅក្នុង​​តំបន់​ជាច្រើន​ក្នុង​ពិភព​លោក ដោយ​បាន​​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​៥៥០០០​នាក់ និងជាង​៩០​ភាគរយ នៃករណី​​ប្រ​មូ​ល​​ផ្តុំ​នៅ​​អាស៊ី និង​អាហ្រ្វិក។

លោក អេង ហួត បានបន្ត​ថា “ឆ្កែខាំគឺ​ជាមូល​ហេតុ​ចំបង នាំ​ឲ្យអ្នក​មាន​ជម្ងឺ​​ឆ្កែឆ្កួត ដែលភាគ​ច្រើន​បណ្តាល​ឲ្យស្លាប់ មាន​ករណី​ខ្លះកើត​លើសត្វ​ស្រុក និងព្រៃ​​ដទៃ​ទៀត​រួមទាំង​សត្វប្រចៀវ​តែមាន​ចំនួន​តិច”។ លោកប​ន្ត​ថា កម្មវិធី​ចាក់ថ្នាំ​​បង្ការ​​សត្វ​​ឆ្កែជា​មធ្យោបាយ​ដ៏មាន​ប្រសិទ្ធ​ភាព​បំផុត ដើម្បី​កាត់បន្ថយ​ការប្រឈម និង​ជម្ងឺ​​នេះ។ ជម្ងឺឆ្កែ​ឆ្កួត អាច​ត្រូវបាន​លុប​បំបាត់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ការចាក់​​វ៉ាក់​សាំង​ក្នុងទ្រង់​ទ្រាយធំ​ចំពោះ​សត្វឆ្កែ គឺជាវិធី​ដ៏មាន​ប្រសិទិ្ធ​ភាព និងមាន​ការ​ចំណា​យ​តិច ដើម្បី​សម្រេច​បាននូវ​ការកាត់​បន្ថយ​ចំនួន នៃការ​ស្លាប់​​របស់​មនុស្ស​​ពីជម្ងឺ​​ឆ្កែ​ឆ្កួត ។  ពីព្រោះ​ថាប្រសិន ឆ្កែដែល​បានចាក់​វ៉ាក់​សាំង​ប្រឆាំង និងជម្ងឺ​ឆ្កែឆ្កួត​រួចម​ក​​ខាំ​យើង យើងមិន​ត្រូវការ​ការព្យា​បាល​ក្រោយ​ការខាំទេ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative