​អាជ្ញាធរ​ដាក់​កម្លាំង​ជាង​​៧០០​​នាក់​ ​ការពារ​​សន្តិសុខ​សណ្ដាប់​ធ្នាប់​​តាម​​វត្ត​អារាម​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​

អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រើ​ប្រាស់​​ក​ម្លាំង​​មាន​​សមត្ថ​កិច្ច​​ប្រមាណ​​ជាង​​៧០០​​នាក់ ​ដាក់​​តាម​​វត្ត​​អារាម​​ទាំង​​១៤៧ ដើម្បី​​ការ​ពារ​​សន្តិសុខ សណ្ដាប់​ធ្នាប់​​ជូន​​ប្រជាពល​រដ្ឋ​ក្នុង​ឱកាស​​បុណ្យ​​ភ្ជុំ​បិណ្ឌ​​នេះ ។

2ផែនការ​នេះត្រូវបាន​លើក​ឡើង​​ក្នុង​កិច្ច​ប្រជុំ​​គណៈ​​បញ្ជាការ​​ឯក​ភាព​រា​ជ​ ធានី​​ភ្នំពេញ​​កាលពី​​ព្រឹក​​ថ្ងៃទី​២៨ កញ្ញា នៅ​​សាលា​​រាជ​ធានី​ភ្នំពេញ ក្រោម​អធិបតី​ភាព​​លោក ប៉ា សុជាតិ​វង្ស ​អភិបាល​​រាជ​ធានី​​ភ្នំពេញ ដោយ​មាន​​ការចូល​រួម​ពី​​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​និង​​អភិបាល​ខណ្ឌ​​ទាំង​១២​​ផង​ដែរ​។

លោកប៉ា សុជាតិ​វង្ស ​បាន​លើក​​ឡើង​​ថា បុណ្យ​ភ្ជុំ​បិណ្ឌ​​ជា​បុណ្យ​ប្រពៃណី​​ជាតិ​​ដ៏​ធំ​​មួយ ដែល​​តម្រូវ​​អោយ​មន្ត្រី មាន​​សមត្ថ​កិច្ច​​យើង​ទាំង​អស់​ត្រូវ​​យកចិត្ត​ទុកដាក់ ពិសេស​​លើ​កិច្ច​ការ​ពារ សន្តិសុខ សណ្ដាប់​ធ្នាប់​​នៅ​តាម​​ទី​វត្ត​​អារាម ដោយ​សារ​​ថា ក្នុង​​រយៈ​​កន្លះ​ខែ​​នៃ​ពិធី​បុណ្យ​នេះ​​មាន​ប្រជាពល​រដ្ឋ ពុទ្ធ​បរិស័ទ​​ច្រើន​ណាស់​​ដែល​ត្រូវ​​ទៅ​ធ្វើ​​បុណ្យ​​នៅ​តាម​​ទី​អារាម​​វត្ត​​ទាំង​នោះ ។​

លោកបានបន្តថាក្នុង តាមផែន​ការ​​​អាជ្ញា​ធរ​​រាជធានី​​ភ្នំពេញ​​នឹង​ប្រើ​ប្រាស់​​កម្លាំង​​មាន​​សមត្ថ​កិច្ច​ ប្រមាណ​​ជាង​​៧០០​​នាក់​ ដោយ​​ដាក់​តាម​​វត្ត​អារាម​​ចំនួន​១៤៩​​វត្ត ដើម្បី​​ការពារ​​សន្តិសុខ សណ្ដាប់​ធ្នាប់​ជូន​​ប្រជាពល​រដ្ឋ​​។ ក្រៅ​ពី​​នេះ​​អាជ្ញា​ធរ​​រាជធានី​​ភ្នំពេញ​​ក៏​ នឹង​ប្រើ​ប្រាស់​​កម្លាំង ដើម្បី​​សម្រួល​​ចរា​ចរណ៍​​នៅ​តាម​​ច្រក​ចេញ​ចូល​​រាជធានី​​ភ្នំពេញ​​ផង​ដែរ​។​

ពាក់ព័ន្ធនឹង​ការ​ដែល​រថយន្ត​ឈ្នួល​ដំឡើង​​ថ្លៃ​ក្នុង​​ឱកាស​​បុណ្យ ភ្ជុំបិណ្ឌ​​នេះ​​ឯកឧត្តម ​ប៉ា សុជាតិ​វង្ស ​បាន​​បញ្ជាក់​​ថា សាលា​រាជ​ធានី​​ភ្នំពេញ​​នឹង​​មាន​​វិធានការណ៍​​មួយ នោះ​គឺ​​ការ​ហៅ​​ម្ចាស់​រថយន្ត​ឈ្នួល ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​​អ្នកដំណើរ​​មក​​ប្រជុំ​ហើយ​​ក្នុង​​កិច្ចប្រជុំ​​នោះ​យើង​​មិន​មាន​​វិធាន​ការណ៍​​រដ្ឋបាល​​នោះ​ទេ ​ពោល​គឺ​​មានតែ​ការ​​ស្នើ​សុំ​​អោយ​ពួក​គាត់​​រក្សា​​តម្លៃ​អោយ​​នៅ​​ស្ថេរ​ភាព​​​លើ​ បញ្ហា​នេះ​​យើង​ក៏​នឹង​​ចាត់​មន្ត្រី​​របស់​យើង​​អោយ​ចុះ​​ទៅ​ពិនិត្យ តាមដាន​​មើល​នៅ​​តាម​ចំណត​រថយន្ត​​ឈ្នួល​​ទាំងនោះ​​ផង​​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative