គ្រោះថ្នាក់ចរាច​រណ៍ ថ្ងៃ​ទី​២៧ កញ្ញា ស្លាប់​៦នាក់ និង​របួស​ធ្ងន់​ស្រាល​១៧​នាក់

យោងតាមរបាយ​ការណ៍ របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៥ បានកើត​ឡើងចំនួន​៩​លើក បណ្តាល​មនុស្ស​ស្លាប់​ចំនួន​៦នាក់ រង​របួស​ធ្ងន់១១​នាក់ និង របួស​ស្រាល​៦នាក់។

1ប្រភព​ព័ត៌​មាន​ដដែល​បានបញ្ជាក់ទៀត​ថា ​ក្នុង​គ្រោះថ្នាក់​​ចរា​ច​រណ៍​ទាំង​ ៩​លើក​​ ​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​​នេះ​ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​១៧​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​៩​​គ្រឿង​​ រថយន្ត​​ធុន​តូច​​៧គ្រឿង​​​រថយន្ត​​ធុន​ធំ​ ១​គ្រឿង​ ហើយមូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួម​មាន​ ល្មើស​​ល្បឿន​​២​លើក​ ស្រវឹង​២​លើក​  ប្រជែង​​គ្រោះ​ថ្នាក់​ ២​លើក​ មិនគោរព​សិទ្ធិ១​លើក បត់​គ្រោះ​ថ្នាក់ ១លើក និងមិន​ប្រកាន់​ស្តាំ១លើក ។​  ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​ពេល​​គ្រោះថ្នាក់​​មាន​១៥​នាក់​​(​យប់១២​​នាក់​)​ ។​

នៅថ្ងៃដដែលនោះដែរ កម្លាំង​នគរ​បាល​ចរា​ចរណ៍ បានធ្វើ​ការផាក​ពិន័យ​រថយន្ត ​សរុប​​ចំនួន​៧៥៦​​គ្រឿង​ (​រថយន្ត​​ធំ​២៥៦​​គ្រឿង​​)​ ស្មើ​នឹង​​៧៥៦​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​មាន​​៤៨២ គ្រឿង​ ស្មើនឹង​​៤៨២​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២៧៤​​ គ្រឿង​ស្មើ​នឹង​​២៧៤​​ករណី​ ដោយឡែក​​ម៉ូតូ​​ត្រូវ​​បាន​ពិន័យ​​ស​រុប​​ចំនួន​ ១,៥៨៨​​ គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative