រដ្ឋមន្រ្តីក្រសួង​ការងារ ចូល​រួម​កាន់​បិណ្ឌ​វេនទី១ នៅវត្ត​សារាវ័ន​តេជោ

លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និងលោក​ស្រី​ព្រម​ទាំង​មន្រ្តី​រាជការ​​គ្រប់លំដាប់​​ថ្នាក់​ក្រសួង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ត្រូវជា​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី១ បានមូល​​មតិគ្នា​កាន់បិណ្ឌ​វេនទី១ នៅវត្ត​សារា​វ័ន​ តេជោ​ស្ថិតក្នុង​សង្កាត់​ជ័យជំនះ​ខណ្ឌ​ដូនពេញ  រាជធានី​ភ្នំពេញ ។

1ក្នុងពិធីកាន់បិណ្ឌវេនទី​១​នេះ លោក អ៊ិត សំហេង ព្រម​ទាំងមន្រ្តី​នៃក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​នាំយក​នូវ​ទេយ្យ​វត្ថុ​មួយចំនួន និង​បច័្ចយ​ចំនួន​ប្រមាណ​ជាង ២២ លាន​​រៀល ដើម្បី​​ប្រគេន​​​ដល់ព្រះសង្ឃ​គង់ចាំ​ព្រះវស្សា​នៅវត្ត​សារា​វ័ន តេ​ជោ។

បន្ទាប់ពីបានវេប្រគេន​ចង្ហាន់ និង ទេយ្យវត្ថុ​ដល់ព្រះ​សង្ឃ និង ប័ង្ឃុល​រួចមក លោក អ៊ិត សំហេង ព្រម​ទាំងមន្រ្តី​នៃ​ក្រសួង បានរាប់​បាត ដើម្បី​​ឧទ្ទិស​ដល់វិញ្ញាណ​ក្ខន្ធបង​ប្អូនជីដូន​ជីតា និង ញាតិការ​ទាំង៧​សន្តាន ដែលបាន​ចែកឋាន​ទៅ និង​ដើម្បី​បួង​ សួង​សូម​សេចក្តីសុខ ​សេចក្តី​​ចម្រើន កើតមាន​ដល់មន្រ្តី​នៃក្រសួង​ការងារ និង បណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ​គ្រប់ៗរូប ។

ទាក់ទងទៅនឹងពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះផងដែរ​ព្រះឃោ​សា​វិសុទ្ធិ ស៊ឹម សយ៉ុង ព្រះរាជា​គណៈ​ថ្នាក់កិត្តិ​យសទីប្រឹក្សា​ផ្ទាល់​       សម្តេច​សង្ឃ​ទេពវង្ស និងជាព្រះ​ចៅ​អធិការ​វត្ត​សារាវន័​តេជោ​បានមាន​ពុទ្ធដឺកា​ថា ពិធី​បុណ្យភ្ជុំ​ជាពិធី​បុណ្យដ៏​ធំមួយ ក្នុង​ចំណោម​​ពិធី​បុណ្យ​​ធំៗ​ផ្សេងទៀត ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ធ្វើ ហើយជា​រៀងរាល់​ឆ្នាំ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ តែងតែ​​ប្រារព្ធ​​ធ្វើ​រយៈ​ពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ​១រោច ខែ ភទ្របទ រហូតដ​ល់ថ្ងៃ១៥​រោច ដែល​ពិធីបុណ្យ​នេះ គេចាត់​ទុកថា​ជាពិធី​បុណ្យ​គោរព​វិញ្ញាណ​ក្ខន្ធ និង ការឧទ្ទិស​មគ្គផល​ជូនដល់​បុព្វការី​ជ​ន ដែលបាន​​ចែកឋាន​ទៅហើយ​ឲ្យបាន​ទទួល ព្រម​ទាំង​បានរួច​ផុតពី​បាបកម្ម​ទាំងឡាយ​ផងដែរ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative