អង្គការមិត្តសំឡាញ់​ និងមន្ដ្រី​កំាកុង​ត្រូល​អប់​រំ​សុវត្ថិ​ភាព​ចំណី​អាហារ ដល់​មាតា​បិតា​សិស្ស

មន្ត្រីជំនាញមកពីអគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល​សហការ​ជាមួយ​អង្គការ​មិត្ត​សំឡាញ់​​បានធ្វើ​ការផ្សព្វ​ផ្សាយ​ស្តី​ពី​សុវត្ថិ​ភាព​​ចំណី​​អាហារ​ដល់សិស្សា​នុសិស្ស​នៅតាម​សា​លា​បឋម​សិក្សា​រដ្ឋចំនួន​៥ ក្នុង​រាជ​ធានី​ភ្នំពេញ។

2លោក​​ ពេញ ធារម្យ ប្រធាន​សាខា​កាំកុង​ត្រូល​ផែស្ងួត ចុង​ទីភ្នំ​ពេញ​បានឲ្យ​ដឹងកាល​ពីថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នំា​២០១៥ ថា​ការ​ដែល​ លោក​ចាត់បញ្ចូន​មន្ត្រី​ជំនាញ​ឲ្យចូល​បណ្តុះ​បណ្តាល សុវត្ថិ​ភាព​ចំណីអាហារ​ដល់​មាតា​បិតា​សិស្ស ដែល​បាន​ស្តារ​សម្បទារ​ ហើយ​និងកំពុង​ធ្វើ​សមាហរ័ណ​កម្ម ចូល​សាលា​រដ្ឋនៅ​ពេលនេះ​មានសារៈ​សំខាន់​ណាស់​ព្រោះ​ថា​ត្រូវតែ​មាន​ចំណេះ​ដឹងនេះ​ មិន​ត្រឹមតែ​សម្រាប់​សុខភាព​គ្រួសារ​ខ្លួនឯង​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​អាចយក​ចំណេះ​ដឹងទាំង​នេះទៅ​ផ្សព្វផ្សាយ ក្នុង​សហ​គមន៍​ របស់​គាត់​ក៏ដូច​ជាថា ពួកគាត់​ពួកត្រូវ​មានកតព្វ​កិច្ច​ទទួល​ខុសត្រូវ​យ៉ាងណា ចំពោះ​មុខច្បាប់​ក្នុងនាម​ជាអាជីវករ​ប្រកប​មុខ​​របរ​លក់ដូរ​ចំណី​អាហារ​នោះ។

លោកបន្ដថា «កិច្ចសហការរវាង​អគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល និងអង្គការ​មិត្ត​សំឡាញ់​នៅពេល​នេះ ក៏បាន​ឆ្លុះ​បញ្ចាំង​ផងដែរ​ អំពី​ទំនាក់​ទំនង​មិនអាច​ខ្វះបាន​រវាង​រដ្ឋា​ភិបាល និងអង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល ក្នុង​ការ​ក​សាង​សង្គម​ជាតិ​ឲ្យរីក​ចម្រើន»។

លោកបានបន្ថែមថាកិច្ច​សហការ​រវាងស្ថាប័ន​ទាំងពីរ បាន​ធ្វើម្តង​រួចមក​ហើយ ដោយ​ក្រុម​មន្ត្រី ជំនាញ​កាំកុង​ត្រូល​បានធ្វើ​ការ​ បណ្តុះ​បណ្តាល​អំពី​សុវត្ថិ​ភាព​ចំណី​អាហារ​នេះដល់​ប្អូនៗ​ក្នុងអង្គការ​មិត្ត​សំឡាញ់​ដែល​បាន និង​កំពុង​រៀន វិជ្ជា​ជីវៈ​ជំនាញ​ ត្រៀម​ចេញទៅ​ប្រកប​មុខរបរ​ផ្សេងៗ ដើម្បី​កសាង​ជីវិតថ្មី និង​សង្គម​គ្រួសារ​ថ្មីក្នុង​នាម​ជាពលរដ្ឋ​ល្អ កូនល្អ​មិត្ដល្អ និងជា​មនុស្ស ​ល្អ ក្នុង​សង្គម​ស៊ីវិល័យ ដែល​ប្រទេស​ជាតិ​កំពុង​ត្រូវកា​រ​អ្នកចេះ​ដឹងប្រកប​ដោយ​គុណភាព​ប្រសិទ្ធ​ភាព និង​ចំណេះ​ដឹងខ្ពស់​ ដើម្បី​ធ្វើការ​ក៏សាង​ប្រទេស​ជាតិឲ្យ​ទទួល​បានការរីក​ចម្រើន​ទៅថ្ងៃ​អនាគត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative