គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ២៤ កញ្ញា ស្លាប់​៧​នាក់ និង​របួស​ធ្ងន់​ស្រាល​១១​នាក់

យោងតាមរាបយការណ៍របស់នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការនគរ​បាល​ជាតិ បានឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី២៤ កញ្ញា បានកើត​ឡើង​ចំនួន​៩លើក​បណ្តាល​ឲ្យមនុស្ស​ស្លាប់​ចំនួន​៧នាក់ រងរបួស​ធ្ងន់៨​នាក់ និង រង​របួស​ស្រាល​ ៣​នាក់ ។

4របាយការណ៍បានបន្តថា ​ក្នុង​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង ៩​លើក​​នេះ បាន​​បង្ក​ឲ្យ​​ខូចខាត​ យានយន្ត​​សរុប​​១៤​​គ្រឿង ក្នុងនោះ​​មាន​​ម៉ូតូ​​ចំនួន​​៩​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង​ ​រថយន្ត​​ធុន​ធំ​១​​គ្រឿង​ កង់​១​​គ្រឿង​ និង​ថ្មើរ​ជើង​២​​នាក់​ ហើយ​មូល​​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​២​លើក​ ​ប្រជែង​​គ្រោះថ្នាក់​​២​លើក​ ​ស្រវឹង​​១​លើក​​ ​មិន​ប្រកាន់​​ស្តាំ​១​​លើក​ ​កត្តា​​ផ្លូវ​១​​លើក និង​មិន​គោរព​​សិទ្ធ​២​​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក ​ពេល​គ្រោះ​ថ្នាក់​មាន​​១១​នាក់ ​​(​យប់​៦​​នាក់​) ។​

ជាមួយគ្នានេះដែរ នៅថ្ងៃ​ម្សិល​មិញនេះ កម្លាំង​នគរបាល​ចរា​ចរណ៍ បាន​ធ្វើការ​ផាកពិន័យ​រថយន្ត​​សរុប ​ចំនួន​​១,២៥២​​គ្រឿង​ (​រថយន្ត​​ធំ​៤១៧​​គ្រឿង​) ស្មើ​នឹង​​១,២៥២​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​មាន​​៧៦៥ គ្រឿង ស្មើនឹង​​៧៦៥​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​៤៨៧ គ្រឿង​ស្មើ​នឹង​៤៨៧​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ២,០៣៩​​គ្រឿង ៕

គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស ​កាល​ពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥​បានកើត​ឡើង​​ចំនួន ១២​​លើក ក្នុង​​នោះ​​យប់ ៥​លើក​ មិន​​បណ្ដាល​​អោយ​មាន​​មនុស្ស​​ស្លាប់​នោះ​​ទេ ប៉ុន្តែ​​ទទួល​រង​របួស​ធ្ងន់ ១៥​នាក់ (​ស្រី​៦​​នាក់​) និង​​របួស​ស្រាល ៤​នាក់​ (​ស្រី​​ម្នាក់​)​។​

នៅក្នុង ​ករណី​គ្រោះថ្នាក់​ចរាច​រណ៍​ទាំង ១២​​លើក​​នេះ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត​​សរុប​​២១​​គ្រឿង ក្នុង​នោះ​​មាន​​ម៉ូតូ​ចំនួន​​១១​​គ្រឿង​ រថយន្ត​ធុន​​តូច ៨​គ្រឿង​​​និង​​រថយន្ត​​ធុន​ធំ ២​គ្រឿង ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative