ក្រសួងពាណិជ្ជកម្ម នឹងបើក​កិច្ចប្រជុំ​ជាថ្មី​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នៅដើម​ខែតុលា​ខាងមុខ

ក្រសួងពាណិជ្ជកម្ម នឹងបើក​កិច្ច​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈសារជា​ថ្មីម្ដងទៀត​នៅថ្ងៃ​ទី១ ខែតុលា ឆ្នាំ​២០១៥ ខាង​មុខ​ ដើម្បី​ពិភាក្សា​អំពីការ​បញ្ហា​តម្លៃ​ប្រេ​ងសាំង។

997លោក កែន រដ្ឋា បានថ្លែង​ឲ្យដឹងតាម​ទូរស័ព្ទ​នាព្រឹក​ថ្ងៃទី២៤ កញ្ញា នេះថា​ការបើក​កិច្ច​ប្រជុំនេះ គឺត្រូវ​បាន​កំណត់​មុន​ពេល​ ប្រមុខ​រាជរដ្ឋា​ភិបាល​សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រតិកម្ម​អំពី​តម្លៃ​ប្រេង​ឥន្ធនៈកាលពី​ថ្ងៃ២២ ខែ​កញ្ញា​ទៅទៀត។ កិច្ច​ប្រជុំ​ នា​ពេល​ខាងមុខ នឹងមាន​ការចូលរួម​ពីខាង​ក្រសួង​ពាណិជ្ជកម្ម​ផ្ទាល់ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ ក្រសួង​រ៉ែ និង​ថាម​ពល​ និង​តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈដែលកំពុង​រកស៊ី​នៅកម្ពុជា។ លោកបញ្ជាក់​ថា កាលពី​ប្រជុំ​លើកមុន​មាន តំណាង​ក្រុម​ហ៊ុន​ ប្រេង​ភាគច្រើន បាន​ទទួល​យកការ​ស្នើសុំ​របស់​រាជរដ្ឋា​ភិបាល ក្នុងការ​ពិចារណា​បញ្ចុះ​ថ្លៃសាំង ដោយ​រលាស់​ទៅ​តាម​ទីផ្សារ​ អន្ដរ​ជាតិ។

ដោយឡែកចំពោះ​កិច្ចប្រជុំ​នៅថ្ងៃ​​ទី១ ដើមខែ​តុលា ខាងមុខ​​ឯកឧត្តម​​មិនទាន់​ច្បាស់នៅ​ឡើយ​ទេថា ក្រុមហ៊ុន​​ប្រេង​​​ឥន្ធនៈ នឹង​ឆ្លើយតប​​ចំពោះបញ្ហា​​ថ្លៃសាំង​​នៅឡើយ។ អ្នកនាំពាក្យ​​ក្រសួង​​ពាណិជ្ជកម្ម​​រូបនេះ​បញ្ជាក់​បន្ថែម​ថា ក្រសួង​មិនអាច​​វាយ​ តម្លៃ​អំពីថ្លៃ​ប្រេងសាំង​នាពេល​បច្ចុប្បន្ន​នោះទេ ព្រោះក្រុម​ហ៊ុនមួយ​ចំនួន​មិនបាន​បង្ហាញ​អំពីទិន្ន​ន័យ​ទាក់ទង​ទៅនឹង​តម្លៃទិញ​ដុំ​ ចំណាយ​ផ្សេងៗ រួមជាមួយ​នឹងការលក់​រាយជា​ដើម។ កិច្ចប្រជុំ​នេះធ្វើ​ទ្បើង បន្ទាប់ពី​មានប្រតិ​កម្ម​ពីសំណាក់ សម្តេច​អគ្គ​មហា​ សេនា​បតីតេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ដែលលោក​បានលើក​ទ្បើង អំពី​តំលៃ​ប្រេង​ឥន្ឋនៈ​នៅ​កម្ពុជាចុះ​យឺត​ទ្បើង​ លឿន ជាក់ស្តែង​គ្រាន់តែ​ប្រេងនៅ​ទីផ្សារ​ញូយ៉ក ទ្បើងថ្លៃ​អ្នកនាំ​ចូលប្រេង​ឥន្ឋនៈ​នៅកម្ពុជា​បានទ្បើង​ថ្លៃភ្លាម បើទោះ​ជាពួក​ គេមិន​ទាន់បាន​នាំចូល​សាំងមក​កម្ពុជាក្តី ប៉ុន្តែ​នៅពេល​តំលៃប្រេង​ឥន្ឋនៈ​នៅលើពិភព​លោក​ចុះថ្លៃ​ជាច្រើន​ខែមក​ហើយក្តី​ ក៏​តំលៃ​ប្រេង​ឥន្ឋនៈ​នៅកម្ពុជា​មិនចុះ​ថ្លៃនោះ​ទ្បើយ។

លោកចាន់ សុផល ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​បានលើក​ឡើងថា ប្រេងសាំង​នៅកម្ពុជា​គឺមាន​តម្លៃថ្លៃ បើ​ ធៀបទៅ​នឹងនិន្នា​ការ​អន្ដរជាតិ ដែលគួរ​តែធ្វើ​ការ​បញ្ចុះ​ឲ្យថោក​ជាងនេះ​បន្ដិច។ លោកកត់​សម្គាល់​ថា តម្លៃ​ប្រេងសាំង នៅ​ កម្ពុជា​អាចថ្លៃ បើទោះ​បីជាទីផ្សារ​អន្ដរ​ជាតិមាន​ការធ្លាក់ចុះ ដោយក្នុង​នោះគឺ​យើងមិន​អាចធ្វើការ​ប្រៀប​ធៀប​តម្លៃទិញ​ចូល​ ប្រេងដុំ និងប្រេង​សម្រាប់​លក់រាយ​ឲ្យដូចគ្នា​នោះទេ។ មួយវិញ​ទៀត វាក៏​អាចមក​ពីកត្តា​ចំណាយ​ថ្លៃដើម ប្រាក់ខែ​បុគ្គលិក​ ថ្លៃ​ដឹកជញ្ជូន រួមផ្សំ​ជាមួយ​នឹងតម្លៃពន្ធ ដែលតម្រូវ​ឲ្យក្រុមហ៊ុន​ប្រេងឥន្ធនៈ​ត្រូវពិចារណា​ក្នុងការ​បញ្ចុះ​តម្លៃផង​ដែរ។ ទោះជា​​បែប​នេះក្ដី លោកថា​តម្លៃប្រេង​សាំងនៅ​កម្ពុជា​អាចនឹង​ធ្លាក់ចុះ​ប្រសិន​បើក្រុម​ហ៊ុនមាន​ឆន្ទៈក្នុង​បញ្ចុះ​មែននោះ។ អ្នកវិភាគ​សេដ្ឋ​កិច្ច​ដដែល​បន្ថែមថា ដើម្បី​ឲ្យមាន​យុត្តិធម៌​ផ្នែក​សេដ្ឋកិច្ច ទាល់តែ​រដ្ឋដើរ​តួនាទី​ជាអ្នក​លក់ ឬសហការ ជា​មួយ ក្រុមហ៊ុន​ធំ​ណា​មួយ​ដើម្បីកំណត់​ថ្លៃគោល​តែម្ដង។  លោកថា ដូចជា​ប្រទេសថៃ​ជាដើមដែល​មានក្រុម​ហ៊ុន​សាធារណៈ​របស់រដ្ឋ​ ជាអ្នក​កំណត់​ថ្លៃ​ប្រេងសាំង​ឲ្យក្រុមហ៊ុន​ឯកជន​រត់តម្លៃ​តាម។

លោកស្រី ចន្ធី អ្នកវិភាគ​ផ្នែក​សេដ្ឋកិច្ច បានលើក​ឡើងថា លោកមិន​យល់ថា​ហេតុផល​អ្វីបានជា​ក្រុមហ៊ុន ប្រេង​ឥន្ធនៈ នៅ​ កម្ពុជា មិនអាច​បញ្ចុះ​តម្លៃប្រេង​សាំងបាន ស្របពេល​ដែលតម្លៃ​ប្រេងនៅលើ​ទីផ្សារ​អន្ដរជាតិ បានបន្ដ​ធ្លាក់ចុះ យ៉ាង​គំហុក​ នោះ​។  ប្រសិនបើ​ទូទាត់ថ្លៃ​ដើម​ការដឹក​ជញ្ជូន និងការ​​កែច្នៃក៏​​តម្លៃ​ប្រេង​​ឥន្ធនៈ​​នៅកម្ពុជា មិនអាច​​មាន​តម្លៃ ថ្លៃដូច​​ពេលបច្ចុប្បន្ន​​នេះ​​ដែរ។  លោកថា បើមែន​​ទែនទៅ​តម្លៃប្រេង​អាចស្ថិត​ត្រឹមតែ ៧០សេន​ប៉ុណ្ណោះ​ក្នុងមួយ​លីត្រ។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅ​ក្រសួង​ពាណិជ្ជ​កម្មបាន​បើកកិច្ច​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​នាំចូលប្រេង​ធំៗ និង​ តំណាង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​អំពី​លទ្ធភាព ក្នុងការ​បញ្ចុះ​តម្លៃប្រេង​ឲ្យស្រប​ទៅតាម​ទីផ្សារ​អន្ដរជាតិ។ ទោះ ជាបែប​ នេះក្ដី​អស់រយៈ​ពេលជាង​២សប្ដាហ៍​ហើយ តម្លៃ​ប្រេងសាំង​នៅកម្ពុជា​ជាពិសេស​រាជធានី​ភ្នំពេញ​គឺស្ថិត​នៅស្ងៀម​ទ្រឹង ដោយ​មិនទាន់​មានការ​ទម្លាក់​ចុះបន្ថែម​ទៀត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative