កម្ពុជាចាប់ផ្តើមពិ​និត្យឡើងវិញ លើ​ប្រព័ន្ធ​​ចុះបញ្ជី​​អាត្រា​​នុ​កូ​ល​​ដ្ឋា​ន និង​​អត្តសញ្ញាណ​​កម្មជា​លើក​ដំបូង

ប្រទេសកម្ពុជា បានចាប់ផ្តើម​ពិនិត្យឡើង​វិញ លើ​ប្រព័ន្ធ​​ចុះបញ្ជី​​អាត្រា​នុ​​កូ​ល​ដ្ឋា​ន និង​អត្ត​សញ្ញាណ​​កម្ម ជាលើក​ដំបូង​ដើម្បី​ធ្វើ​​ទំនើប​កម្ម ប្រព័ន្ធ​ទាំង​នេះឲ្យ​​មាន​ស្តង់ដា។

3ពាក់ព័ន្ធនឹងការពិនិត្យឡើង​វិញ លើ​ប្រព័ន្ធ​​ចុះបញ្ជី​​អាត្រា​​នុ​កូ​ល​​ដ្ឋា​ន និង​អត្ត​សញ្ញាណ​​កម្មនេះ​ដែរកាល ពី​លា្ង​ច​​ថ្ងៃទី​​២២ ខែ កញ្ញា ក្រសួង​​មហា​ផ្ទែ សហការ​​ជាមួយ​ ​ក្រសួង​សុខាភិបាល ក្រសួង​ផែនការ​​ និង​អង្គការ​​ពាក់ព័ន្ធ​​នានា​ ​ បាន​បើ​ក​កិច្ច​ពិភាក្សា​​រៀបចំ​​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​​រយៈ​ពេល​ ១០​ឆ្នាំ ស្តីពី​​ការងារ​​អត្ត​សញ្ញាណ​​កម្ម នៅ​​កម្ពុជា ។​

នាយ​ឧ​ត្ត​ម​សេនីយ ម៉ៅ ច័ន្ទ​តារា ​អគ្គនា​យក​ដ្ឋាន​​អត្ត​សញ្ញាណ​​កម្ម​​ក្រសួង​មហា​ផ្ទៃ មាន​ប្រសាសន៍​ថា ការ​រៀប​ចំ​​ផែនការ​យុទ្ធ​សាស្ត្រ​​នេះមាន​​គោលដៅ​ ​បង្កើត​​ប្រព័ន្ធ​ អត្ត​សញ្ញាណ​​មួយ​ដែល​មាន​លក្ខណៈ រួម​បញ្ចូល ដែល​ត្រូវ​​ធានា​​បាន​ថា​ មាន​​ប្រភព​ព័ត៌​មាន​​ពី​បុគ្គល និង​ពី​​ប្រជាពល​រដ្ឋ ដែល​ជឿ​ទុកចិត្ត​​តែមួយ​នៅ​ក្នុង​ប្រទេស ហើយ​វា​​ត្រូវបាន​គេ​​ស្នើឡើង​​ថា បុគ្គល​​ម្នាក់ នឹង​​ទទួល​បាន​លេខ​​កូដ សំគាល់​​អត្តសញ្ញាណ​​បុគ្គល​​នៅពេល​ចុះ​​សំបុត្រ​កំណើត និង​បន្ត​​ប្រើប្រាស់​​លេខ​កូដ​នេះ ពេញ​​មួយ​ជីវិត​របស់​គេ​។ លោកបន្ត​ថា «គ្រប់​​លេខ​កូដ​​កំណត់​​អត្តសញ្ញាណ​​ពលរដ្ឋ​​ខ្មែរ​នោះ នឹង​អាច​​ត្រូវបាន​គេ​​ប្រើប្រាស់ សម្រាប់​​កំណត់​​អត្ត​សញ្ញាណ សម្រាប់​​ប្រើប្រាស់​​ក្នុង​ទទួល​​សេវា​​ណាមួយ ទាំង​ផែ្ន​ក​​ស្ថាប័ន​រដ្ឋ និង​ស្ថាប័ន​ឯកជន​»។​

លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លើកឡើង​នៅក្នុង​កិច្ចប្រជុំ​នៅសណ្ឋា​គារ ភ្នំពេញ​ថា « នេះ​ជា​​លើក​ទី​​១ ដែល​​កម្ពុជា បានចាប់​ផ្តើម​ពិនិត្យ​ឡើងវិញ លើ​ប្រព័ន្ធ​​ចុះបញ្ជី​​អាត្រា​នុ​​កូ​ល​ដ្ឋា​ន និង​​អត្ត​សញ្ញាណ​​កម្ម ដើម្បី​​ធ្វើ​ទំនើប​កម្ម ប្រព័ន្ធ​​ទាំង​នេះ ឲ្យ​មាន​​ស្តង់ដា ហើយ​ផែន​ការ​​យុទ្ធសាស្ត្រ​​នេះ​ក្នុង​រយៈ​ពេល​១០​​ឆ្នាំ​ទៀត ពលរដ្ឋ​​ខ្មែរ​គ្រប់​រូប ឬ​បុគ្គល​​គ្រប់រូប​ត្រូវ​​បាន​កំណត់​​អត្ត​សញ្ញាណ​»។​

លោក ព្រំ សុខា បានមានប្រសាសន៍​បន្តថា ជាទូទៅ​ប្រព័ន្ធ​​នៃ​ការ​ចុះបញ្ជី​​អាត្រា​​កូ​ល​​ដ្ឋា​ន ការចុះ​បញ្ជី​ស្នាក់​នៅ បាន​ប្រើ​ប្រាស់​​ចុះបញ្ជី​​ដោយ​ដៃ និង​បាន​​អនុវត្ត​​ដោយ​ស្ថាប័ន​​ផ្សេងៗ​គ្នា ដែល​មិន​អាច​ឲ្យ​​មានការ​​ភ្ជាប់ និង​ផ្ទៀង​ផ្ទាត់​ទិន្នន័យ​​ប្រជាពល​រដ្ឋ​​បាន ជាហេតុ​​ធ្វើ​ឲ្យ​​កម្ពុជា មិនអាច​​​ធានា​​បាន​នូវ​ការ​កំណត់​​អត្ត​សញ្ញាណ​​ប្រជាពល​រដ្ឋ​​បាន​ទាំង​ស្រុង​​ឡើយ​។ ទិន្នន័យ​​ពលរដ្ឋ​​ខ្មែរ​​ជា​ច្រើន​​នាក់ ដែលមាន​​នៅក្នុង​បញ្ជី​​អាត្រា​នុ​​កូ​ល​ដ្ឋា​ន សៀវភៅ​​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្ត​សញ្ញាណ​​បណ្ណ និង​​ឯកសារ​ផ្សេង​ៗ​ ​បាន​សរ​សេរ​​ឡើង​ខុស​ៗ​គ្នា​ដែល​​បញ្ហា​នេះ​​បណ្តាល​មកពី​​សា​ម៉ី​ខ្លួន ឬ​អាច​​បណ្តាល​មកពី​កំហុស​​រដ្ឋបាល​​របស់​​ម​ន្ត្រី​​ទទួល​បន្ទុក​​។​

គួររំលឹកថា កម្ពុជា បានចាប់​​ផ្តើម​​កំណត់​​​អត្ត​​ស​ញ្ណា​ណ​​​ពលរដ្ឋ​​​របស់ខ្លួន ​ចាប់តាំង​​ពី​ចំណុច​​សូន្យ ក្រោយ​​សម័យ​ប៉ុល​ពត ហើយ​ចាប់​ផ្តើម​ចុះ​បញ្ជី​​អាត្រា​​នុ​កូ​ល​​ដ្ឋា​ន ​ទើបតែ​​បានចាប់​ផ្តើម​ដំបូង​​នៅ ​ឆ្នាំ​​២០០២ តែ​មិន​ទាន់​មាន​​លក្ខណៈ​​គ្រប់​ជ្រុង​ជ្រោយ​​ទេ​។ ក្នុង​រយៈ​​ពេល​ប៉ុន្មាន​​ចុងក្រោយ​នេះ រាជរដ្ឋា​ភិបាល​​ក្រសួង​មហាផ្ទៃ បាន​សម្រេច​​កែទម្រង់​​ធ្វើ​អត្ត​សញ្ញាណ​​បណ្ណ​​គំរូ​​ថ្មី​ជូន​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ ប្រើប្រាស់​​។ មកដល់​ពេលនេះ​​អគ្គនាយក​ដ្ឋាន​​អត្ត​សញ្ញាណ​​កម្ម​​ក្រសួង​មហាផ្ទៃ បាន​កំពុង​​ខិតខំ​​បោះ​ពុ​ម្ភ​​អត្ត​សញ្ញាណ​​បណ្ណ គំរូ​ថ្មី​​ជូន​ដល់​​ប្រជាពល​រដ្ឋ បាន​​ប្រមាណ​​ជាង ៥​លាន ៥​សែន​​នាក់​រួច​ហើយ ហើយ​​កំពុង​​បាន​ខិត​ខំ​បន្ត​​ដើម្បី​​សម្រេច​​គោលដៅ​​ឲ្យ​ហើយ​​ក្នុង​នៅ​​ចុងឆ្នាំ​ ២០១៨​ខាងមុខ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative