ប្រជាពលរដ្ឋ គឺជាសាក្សី និងជាអ្នក​ឃ្លាំមើល​ទៅលើស​កម្មភាព​របស់​មន្ត្រី​នគរបាល

នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គ​ស្នង​​ការ​​នគរ​​បាល​​ជាតិ បាន​​មាន​​ប្រ​សាសន៍​​ថា ប្រ​ជា​ពល​​រដ្ឋ​​មូល​​ដ្ឋាន គឺ​ជា​​សាក្សី និង​​ជា​អ្នក​​ឃ្លាំ​មើល​​ដ៏​សំ​ខាន់​​រាល់​​សកម្ម​ភាព​​បម្រើ​​ប្រ​ជា​ពល​​រដ្ឋ​​របស់​មន្ត្រី​​នគរ​បាល​។

2នាយ​ឧត្តមសេនីយ៍ នេត សាវឿន បាន​​មាន​​ប្រ​សាសន៍​​បែបនេះ​នៅ​ក្នុង​​ពិ​ធី​​សម្ពោធ​​អគារ​​របស់​​អ​ធិ​កា​រ​​ដ្ឋាន​​នគរ​បាល​ ស្រុក​​ស៊ី​ធរ​​កណ្ដាល​កាលពី​ថ្ងៃទី២៣​កញ្ញា ថា  «មន្រ្តី​​នគរ​បាល គឺ​ជា​​អ្នក​​បម្រើ​​សេ​វា​​សន្តិ​សុខ សណ្តាប់​​ធ្នាប់ និង​សេ​វា​​សា​ធារណៈ​​ផ្សេង​ៗ​​ទៀត ជូន​​ប្រ​ជា​ពល​​រដ្ឋ ដូច​នេះ​​រាល់​សកម្ម​​ភាព​​របស់​​មន្រ្តី​​នគរ​បាល ល្អ ឬ មិន​ល្អ គឺ​តា​ម​រយៈ​​ការ​​ប្រតិកម្ម​​ពី​ប្រ​ជា​ពល​​រដ្ឋ​​មូល​​ដ្ឋាន​​ផ្ទាល់​​តែ​ម្ដង​»។

លោកអគ្គស្នងការ បាន​បន្ត​​ទៀត​​ថា អ​គារ​ថ្មី​​របស់​​អ​ធិ​ការ​​ដ្ឋាន គឺ​ជា​ទី​​ស្នាក់​​កណ្ដាល​​ដែល​អាច​​ឲ្យ​ប្រ​ជា​ពល​​រដ្ឋ​​ផ្ដល់​​ព័ត៌​មាន និង​​ងាយ​​ស្រួល​​ទំ​នាក់​​ទំ​នង​​លើ​ការ​​បម្រើ​​សេ​វា​​សា​ធារណៈ​​ជា​ដើម​។ នាយឧត្តម​សេនីយ៍ ក៏​បាន​​បញ្ជាក់​​ដែរ​ថា «រាល់​​អ​ធិ​ការ​​ដ្ឋាន​ជា​​ពិ​សេស​​ប៉ុស្តិ៍​​នគរ​​បាល​​រដ្ឋ​​បាល ទាំង​អស់​​ត្រូវ​បើក​​ទ្វារ ២៤​​ម៉ោង និង​មាន​​អ្នក​​ប្រ​ចាំ​ការ​​រហូត​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា អគារ​​រដ្ឋ​បាល​ថ្មី​​របស់​​អ​ធិ​ការ​ដ្ឋាន​​នគរ​​បាល​​ស្រុក​ស៊ី​ធរ​​កណ្ដាល​​នេះ ត្រូវ​បាន​​ប្រ​សិទ្ធិ​​នាម​ថា អំ​​ណោយ​​សម្ដេច​​ក្រ​ឡា​​ហោម ស ខេង និង​​លោក​ជំទាវ ”។

ក្នុង​ឱ​កាស​នោះ​​ដែរ នាយ​ឧត្តម​សេនីយ៍ នេត សា​វឿត ក៏​បាន​​ឧបត្ថម្ភ​សម្ភារ និង​​ថ​វិ​កា​មួយ​​ចំ​នួន​រួម​មាន ម៉ូ​តូ​​ល្បាត ២​គ្រឿង វិទ្យុ​ទាក់ ២៥​​គ្រឿង អា​វុធ​​ខ្លី ៥​ដើម អា​វុធ​វែង ១០​ដើម កុំ​ព្យូទ័រ មួយ​កំប្លេ អាវ​កាក់ ២០​អាវ ម៉ា​ស៊ីន​​ភ្លើង ១​គ្រឿង សៀវ​ភៅ​​ច្បាប់ ៦០​ក្បាល និង​បាន​​ប្រ​គល់​​ថ​វិ​កា​​ជូន​​អ​ធិ​ការ​ដ្ឋាន​​នគរ​​បាល ទាំង ១៣​ស្រុក​-ក្រុង ដោយ​ក្នុង​​មួយ​ស្រុក ៥០​ម៉ឺន​​រៀល ជូន​​សា​លា​​ស្រុក​ កង​រាជ​​អា​វុធ​​ហត្ថ មេ​បញ្ជា​​ការ​សិក​​រង​ស្រុក ក្នុង​មួយ​​អង្គ​ភាព ៥០ម៉ឺន​​រៀល និង​អ្នក​​ចូល​រួម​ម្នាក់ៗ​​ទទួល​​បាន​ថ​វិ​កា​​ចំ​នួន​ ២០.០០០​រៀល។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative