គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៣ កញ្ញា គ្មាន​អ្នក​ស្លាប់​ទេតែ​មានរង​របួស​ធ្ងន់​ស្រាល​១៩​នាក់

​យោង​តាម​របាយ​ការណ៍​​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​ បាន​ឲ្យដឹង​ថា ​គ្រោះថ្នាក់​​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃទី​​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥ បានកើត​ឡើង​​ចំនួន ១២​​លើក ក្នុង​នោះ​​យប់ ៥​​លើក​ មិន​​បណ្ដាល​​អោយ​​មាន​​មនុស្ស​​ស្លាប់​នោះ​​ទេ ប៉ុន្តែ​​ទទួល​រង​របួស​ធ្ងន់ ១៥​នាក់ (​ស្រី​​៦​នាក់​) និង​​របួស​ស្រាល ៤​នាក់ (​ស្រី​​ម្នាក់​)​។​

1នៅក្នុង ​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង ១២​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​​យាន​យន្ត​ សរុប​​២១​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១១​គ្រឿង​ រថយន្ត​​ធុន​តូច ៨​គ្រឿង​ និង​​រថយន្ត​​ធុន​ធំ ២​​គ្រឿង ។​

ប្រភព​ព័ត៌មាន​ដដែល​​ប្រាប់​បន្ត​​ថា មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើតមាន​​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍ រួមមាន ល្មើស​​ល្បឿន ៥​លើក​ ស្រវឹង ២​​លើក​ ​មិន​គោរព​​សិទ្ធ ៣​លើក​  មិន​ប្រកាន់​​ស្តាំ ២​លើក ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​សុវត្ថិ​ភាព​​ពេល​​គ្រោះ​ថ្នាក់​មាន ១៣​នាក់ (​យប់​​៩​នាក់​) ។​

ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​​២០១៥ នេះដែរ​រថយន្ត​ ​ដែល​​ត្រូវ​ផាក​ពិន័យ​​សរុប​​ចំនួន ១,៣០៦​​គ្រឿង (​រថយន្ត​​ធំ ៦៨​​គ្រឿង​) ស្មើ​នឹង​ ១,៣២៩​​ករណី​  ល្មើស​​ក្រដាស​​ស្នាម ៧១៦​​គ្រឿង ស្មើនឹង ៧១៦​​ករណី​ ចំណែក​​ករណី​ល្មើស​​បច្ចេក​ទេស ៥៩០​​គ្រឿង ស្មើនឹង ​៦១៣​​ករណី​ដោយឡែក​​ម៉ូតូ​ត្រូវ​​បាន​ពិន័យ​​សរុប ​ចំនួន ១,៦៧៨​​គ្រឿង ។

គួរបញ្ជាក់ថាគ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃទី២២ កញ្ញា ឆ្នាំ​២០១៥ បានកើត​ឡើងចំនួន​១៣លើក​បណ្តាល​ឲ្យ មាន​មនុស្ស​៧នាក់​ ស្លាប់ រងរបួស​ធ្ងន់៨​នាក់ និង រងរបួស​ស្រាល៩​នាក់ ។ ​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ទាំង ១៣​លើក​​នៅថ្ងៃម្សិល​មិញនេះ បាន​​បង្ក​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​​១៩​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​១៤​​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង​ ​រថយន្ត​​ធុន​ធំ​​២​គ្រឿង​ និង​ថ្មើរ​ជើង​២​​នាក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative