អ្នករាយការណ៍​ពិសេស​ UN ពេញ​ចិត្ត​សេចក្តី​ព្រាង​ច្បាប់​សហជីព​តែនៅ​រងចាំ​អង្កេត​បន្ត​ទៀត

លោក អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​​ក្រ​សួង​ការងារ និង​បណ្តុះ​បណ្តា​ល​វិជ្ជា​​ជី​វៈ មាន​ប្រសាសន៍​ថា​សេចក្តី​ព្រាង​ច្បាប់​​សហ​ជីព​ដែល​មាន​ការចូលរួម​ផ្តល់​យោបល់​​ពីគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នោះ គ្រោ​​ង នឹង​​បញ្ចប់ នៅក្នុង​រង្វង់​ពីរទៅ​បីខែ​​នាពេល​ខាងមុខ​នេះ​ហើយ។​

2001លោករដ្ឋមន្ត្រីបានថ្លែងបែប​នេះ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ លោក​ស្រី Rhona K.M ​Sm​ith អ្នក​រាយ​ការណ៍​ពិសេស​​របស់​អង្គការ​​សហ​​ប្រជា​​ជា​តិ ទទួល​បន្ទុក​​សិ​ទ្ធ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ​កាលពី​ល្ងាចថ្ងៃ​ទី២២ កញ្ញា ឆ្នាំ​២០១៥ នៅ​ទីស្តី​ការ​ក្រសួង។ ​ គោល​ បំណង​សំខាន់​ដែលអ្នក​រាយ​ការណ៍​ពិសេស របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​​បន្ទុ​ក​​​សិ​ទ្ធ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ជួប​សំដែង​ការគួរ​សម​ជាមួយ​លោក​រដ្ឋ​មន្ត្រី​អ៊ិត សំហេង គឺដើម្បី​ចង់ស្វែង​យល់​អំពី ការ​វិវឌ្ឍ​នានា​​ពីបញ្ហា​សិទ្ធ​មនុស្ស និងការ​ទទួល​ខុស​​ត្រូវ​រ​ប​ស់​ក្រ​សួង​​ការងា​រ ក៏ដូច​ជាបញ្ហា​ប្រឈម​​នានា​​ដែល​ក្រសួង​កំពុង​ជួប​ប្រទះ។

លោករដ្ឋមន្ត្រីបានជំរាបជួន​លោកស្រី​ស្មីត ថាការ​អនុវត្ត​សិទ្ធិ​របស់​អង្គការ​វិជ្ជា​ជីវៈ នៅកម្ពុជា​​ពិតជា​មានភា​ព​ទូ​​លំ​​ទូលាយ​ណាស់​។  នៅកម្ពុជា​បច្ចុប្បន្ន​មានសហជីព​ជាង​៣៤០០ ខណៈ​មាន​រោង​ចក្រមាន​​តែជាង​១ពាន់ និង​មា​ន​ស​ហព័ន្ធ​​ស​​ហជីព​៨០​ និ​​​​ង​​សហភាព​សហព័ន្ធ​សហជីព​ចំនួន​​១៣​នោះ។​ លោករដ្ឋ​មន្ត្រី​បានបន្ត​ថាចំពោះ​សេរីភាព​នៃការ​បញ្ចេញ​​មតិ​ត្រូវបា​ន​អនុវ​ត្ត​​យ៉ា​ង​ខ្ជប់ខ្ជួន ដែ​ល​សិទ្ធនេះ​​គឺទូលា​យ​ពេក រហូត​ពេលខ្លះ​វាបានក្លាយ​ជាបញ្ហា​ប្រឈម ដែល​ធ្វើ​ឲ្យ​ប៉ះ​​ពា​ល់​​​ដ​ល់​ការ​វិនិ​យោគ។ ​ដោយឡែក​ចំ​ពោះ​​បញ្ហា​យេន​ឌ័រ​ក្រសួង ក៏បាន​យកចិត្ត​ទុកដាក់​​ផ​ង​ដែ​រ។

ចំពោះការធ្វើអធិការកិច្ចតាម​បណ្តា​រោងចក្រ​សហគ្រាស​វិញ លោក​រដ្ឋមន្ត្រី​​បានលើក​ឡើងថា​​ក្រសួង​បានធ្វើ​អធិការ​កិច្ច ជា​ង​៨​​ពា​​ន់​លើក ក្នុ​ង​ចំណោម​រោងចក្រ​ជាង១ពាន់​រោង​ចក្រ និងបាន​​ផាក​ពិន័យ​​​ចំ​ពោះ​​​រោង​ចក្រ​ណា​ដែ​ល​មិនគោរព​សិទ្ធ​មនុស្ស​​បានជិត​១ពាន់​ករណី ដែលប្រការ​នេះ​ហើយ​ការរំលោភ​បំ​ពាន់​សិទ្ធិ​ផ្សេ​​ង​ៗ​​ត្រូ​វបាន​កាត់​បន្ថយ។ ជាមួយ​គ្នា​នោះ​ដែ​រ​​ក្រសួង​ក៏​បាន​យក​ចិត្ត​ទុក​ដាក់អំពី​កម្លាំង​ពលកម្ម ពិ​សេ​​​​ស​​លើកុមារ​ធ្វើ​ការ​នៅតាម​ឧ​ហ្សាហ​កម្ម​នានា ដែលជា​ចំណុះ​​របស់​ក្រសួង​​គឺ​លើ​វិស័យ​នាំចេញ​តែម្តង ព្រមជា​មួយគ្នា​នោះដែរ​ក្រសួងក៏​គ្រោង​ស​ហការ​ជាមួយ ​​និងក្រ​សួ​ង​ម​ហា​ផ្ទៃ​​​ឲ្យកំ​ណត់​អ​ត្ត​​ស​ញ្ញា​​​ណ​ប័ណ្ឌ​​ឲ្យ​បាន​ច្បាស់លាស់​ទើប អាចចូល​បម្រើ​​កា​រងារ​​បាន​។

ជាការឆ្លើយតបទៅនឹងការ​លើកឡើង​របស់​លោករដ្ឋ​មន្រ្តី​ពាក់​ព័ន្ធ នឹង​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះលោក​ស្រី Rhona​ K.M Sm​ith បាន​​យ​ល់ស្រប់​នឹងពេញ​ចិត្តយ៉ាង​ខ្លាំងដោយសារ​តែសេចក្តី​ព្រាង​ច្បា​ប់ស្តី​ពីសហជីព​​នេះ​​មា​ន​ការចូល​រួមផ្ត​ល់​​យោបល់​​ពីគ្រប់​ភាគី​ពាក់ព័ន្ធ។  តែទោះ​បីជាយ៉ាង​ណាលោក​ស្រី ក៏នៅ​តែ​ទន្ទឹង​​រង​ចាំ​​ចំ​ពោះ​​​កា​រ​វិវឌ្ឍ​នា​នា​​ស្តី​ពី​​សេចក្តី​ព្រាង​ច្បាប់​​​ស​​ហ​ជី​ប​​​នេះ​បន្ត​ទៀត​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative