គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ​ទី​២២ កញ្ញា ស្លា​ប់៧​នាក់ និង​របួស​ធ្ងន់​ស្រាល​១៧​នាក់

យោងតាមរបាយការណ៍ របស់​នាយកដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី២២ កញ្ញា ឆ្នាំ​២០១៥ បាន​កើត​ឡើង​ចំនួន​១៣លើក បណ្តាល​ឲ្យ​មាន​មនុស្ស​៧នាក់​ស្លាប់ រង​របួស​ធ្ងន់៨​នាក់ និង​រង​រ​បួស​ស្រាល​៩នាក់ ។

2003ប្រភពព័ត៌មាន​ដដែល​បញ្ជាក់​ទៀតថា ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ១៣​លើក​​នៅថ្ងៃ​ម្សិល​មិញនេះ បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​​១៩​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១៤​​គ្រឿង​  រថយន្ត​​ធុន​​តូច​​៣​គ្រឿង​ ​រថយន្ត​​ធុន​ធំ​​២​គ្រឿង​ និង​​ថ្មើរ​ជើង​​២​នាក់​​ ហើយ​មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​៧​លើក​ បត់​​គ្រោះ​ថ្នាក់​​១​លើក​ ស្រវឹង​​១​លើក​ ​មិន​​គោរព​ សិទ្ធ​១​​លើក​ មិន​​ប្រកាន់​​ស្តាំ​២​​លើក និង​​ប្រជែង​​គ្រោះថ្នាក់​​១​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​១៥​​នាក់ ​(​យប់​​៦​នាក់​​) ។​

របាយការណ៍ខាង​​លើបាន​នៅថ្ងៃ​២២ កញ្ញា នោះ​ដែរឲ្យ​ដឹងទៀត​ថានគរ​បាល​ចរា​ចរណ៍ បានធ្វើ​ការផាក​ពិន័យ​រថ​យន្ត ​សរុប​​ចំនួន​​១,០២៩​​គ្រឿង (​រថយន្ត​​ធំ​៤១៨​​គ្រឿង​) ស្មើ​នឹង​​១,០២៩​​ករណី​​ល្មើស​​ក្រដាស​​ស្នាម​មាន​​៦១០​គ្រឿង ស្មើនឹង​​៦១០​​ករណី​​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​៤១៩ គ្រឿង​​ស្មើនឹង​​៤១៩​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,២១៥​​គ្រឿង ៕

គួរបញ្ជាក់ថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ទូទាំង​ប្រទេស​កាល ពី​ថ្ងៃ​​ទី​២១ ខែ​​កញ្ញា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​ចំនួន​១៣លើក​បណ្តាល​ ឲ្យ​មនុស្ស​៧នាក់​ស្លាប់ ១១នាក់​រងរបួស​ធ្ងន់ និង១២​នាក់ផ្សេង​ទៀតរង​របួស​​ស្រាល ។  ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ១៣​​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប​​២៣​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១៧​​គ្រឿង​ រថយន្ត​​ធុន​តូច​​៦​គ្រឿង និង​​ថ្មើរ ជើង​​៤​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative