ជំរុញឲ្យមន្ត្រីកាំកុងត្រូល ទប់​ស្កាត់​ទំនិញ​តាមព្រំដែន​ឲ្យបាន​ខ្លាំងក្លា ជា​ជាង​ចុះ​ពិនិត្យ​តាមផ្សារ

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម បានថ្លែង​ជំរុញ​ឲ្យមន្ត្រី នៃនាយក​ដ្ឋាន​កាំកុង​ត្រូល​ទាំងអស់​ខិតខំប្រឹង​ប្រែង​ទប់ស្កាត់​ទំនិញ​គ្មាន​គុណភាព​ឆ្លងកាត់​ព្រំដែន ឲ្យបាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ជាជាង​ការចុះ​ពិនិត្យទំនិញ គ្មាន​គុណ​ភាព នៅតាម​ទីផ្សារ​រាប់​ម៉ឺននៅ​ម្ពុជានោះ ហើយថា​ការទប់​ស្កាត់បាន​ទំនិញ ឆ្លងដែន​ខូចគុណ​ភាព គឺ ងាយ​ស្រួល​ជាង​ការដើរ តត្រុក​តាម​ផ្សារ។

2004ការថ្លែង របស់លោក ស៊ុន ចាន់ថុល ធ្វើឡើង​កាលពី​ថ្ងៃទី​២៣​ កញ្ញា ក្នុង​ឱកាស ដែល​លោក​អញ្ជើញ​ជាអធិប​តី​ភាពសម្ពោធ​ដាក់​ឲ្យដំណើរ​ការ​ប្រើ​ប្រាស់ អគារ​អគ្គនាយក​ដ្ឋានកាំកុង​ត្រូល​​​​ថ្មីស្ថិត​នៅ​ខណ្ឌ​ច្បារ​អំពៅ ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា «យើងត្រូវ​ខិតខំ​ប្រឹង​ប្រែង ធ្វើយ៉ាង​ណា​ការពារ​ឲ្យបាន នូវ​សុវត្ថិ​ភាព​ម្ហូប​អាហារ។ ការ​ការ​ពារ​នេះ យើងមិន​ត្រឹមតែចុះ​ពិនិត្យ​ចំណី​អាហារ តាម​ផ្សារ​ទេ យើងត្រូវ​ខិតខំ​ប្រឹង​ប្រែង​ទប់ស្កាត់ កុំឲ្យ​ចូលមក​ដល់​ក្នុង​ស្រុក​យើង ទប់ស្កាត់​នៅតាម​ព្រំដែន បើយើង​ទប់ស្កាត់​មិនបាន ហើយ​យើង​ដើរត្រួត​ពិនិត្យ​ផ្សារ​រាប់ម៉ឺន​ផ្សារ ពិបាក​ណាស់ ត្រូវ​ចាប់​នៅតាម​ព្រំដែន​ឲ្យហើយ កុំឲ្យចូល​មកដល់​ផ្សារ​នោះ គឺល្អ​ជាង»។

ជាមួយគ្នានេះដែរ លោកទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ជំរុញ​ឲ្យមន្ត្រី​កាំកុង​ត្រូល ធ្វើការ​ពន្យល់​ដល់​ពាណិជ្ជ​ករ​អំពី​ផល​វិបាក នៃការនាំ​ចូលទំនិញ​ខូចគុណ​ភាព និងហួស​ការ​បរិច្ឆេទ​ឲ្យបាន​កាត់តែ​ច្បាស់ ដើម្បីឲ្យ​ពួកគាត់​ដឹងថា នៅពេល​ដែល​ពួក​គាត់​នាំ​ចូល អាចទទួល​រងនៅ​ការខាត​បង់​ទំនិញ ថវិការ​និងអាច​មានទោស​ទណ្ឌ​ថែមទៀត។

ការ​ថ្លែង​របស់លោកទេស​​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ត្រូវ​បាន​ស្វាគមន៍​ពីប្រជាពល​រដ្ឋយ៉ាង​ខ្លាំង​ដោយសារ​តែ​បច្ចុប្បន្ន​នេះទំនើប​នៅ​លើទីផ្សារ​ដែលលក់​ឲ្យប្រជាពល​រដ្ឋមិន​ត្រូវបាន​ធានា​ពីសុវត្តិ​ភាព​នោះទេ។

ប្រជាពលរដ្ឋរស់​នៅភ្នំពេញ​បាន ឲ្យដឹងថា​ទំនិញ​ដាក់​លក់នៅ​លើ​ទីផ្សារ​មានមួយ​ចំនួន​បានដាក់​សារធាតុ​គីមី​ដែលធ្វើ​ឲ្យប៉ះ​ពាល់​យ៉ាងខ្លាំង​ដល់​ប្រជាពល​រដ្ឋ​ហើយ​ទំនិញ និង​បន្លែ​សាច់ មួយ​ចំនួន​ត្រូវបាន​នាំចូល​ពីប្រទេស​ជិតខាង​ពិសេស​វៀត​ណាម​ដែល​បន្លែ និងទំនិញ​មួយចំនួន​ត្រូវបាន​ហាមឃាត់​មិនឲ្យ​នាំចូល​ទៅកាន់​សហភាព​អឺរ៉ុប​ឡើយ​ដោយ​សារគេ​រកឃើញ​មាន​ជាតិ​គីមី​តែទំនិញ​ទាំង​នោះ បាននាំ​ចូលយ៉ាង​គំហុកម​កស្រុក​ខ្មែរជា​រៀងរាល់​ថ្ងៃ។លោកបាន​បន្តថា​ចំណែកទំ​និញ​មកពី​ប្រទេស​ថៃវិញ​ក៏មានបញ្ហា​ដែរកន្លង​មកដូច​ជាជង្គង់​មាន់ស្លាប់​មាន់ត្រូវ​បានគេរក​ឃើញថា​មានដាក់​សារធាតុ​គីមី​ដើម្បី​ឲ្យសាច់​រឹងមិន​រលួយ​ហើយនាំ​ចូលមក​ស្រុកខ្មែរ។ ពិសេស​ទំនិញ​ដែលគេ​យកមកដាក់​តាំងពិព័រណ៍​ក៏មានការ​ប៉ះពាល់​ដល់​សុខ​ភាព​ប្រជាពល​រដ្ឋ​ដែរ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ត្រូវបាន​បង្ហើប​ឲ្យដឹង​តាមរយៈ​លោក​ទួតថៃ ប្រចាំ​ប្រទេស​កម្ពុជា បានប្រាប់​ឲ្យអាជ្ញា​ធរ​ខេត្ត​ជាប់​ព្រំ​ដែន​មានសៀម​រាប និងបន្ទាយ​មានជ័យ ជាដើម​ថាក្នុង​ពិព័រណ​អន្តរ​ជាតិ​ថៃធ្វើ​នៅកម្ពុជា​ក្នុង​ចំណោម​៦០លើក​មានតែ​ ៤​លើក​​ទេដែល​មានច្បាប់​ត្រឹមត្រូវ​។  នេះស​បញ្ជាក់​ថា៥៦​លើកទៀត​មិនមាន​ច្បាប់ទេ។  អញ្ចឹង​ទំនិញ​ដែល​ដាក់តាំង​លក់​មិនដឹង​ ថា​សុទ្ធ​ឬក្លែង​ក្លាយនោះ​ទេសូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative