​សិស្សសាលាបឋម​សិក្សា​​ពាមឃ្លៃ ទទួល​បានថ្នាក់​រៀន​ពី​ណាហ្គា​វើល​បេះ​ដូង​សប្បុរស

សិស្សានុសិស្សនៃ​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ ស្ថិត​នៅ​ក្នុងស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ដែលរៀន​នៅក្នុង​ខ្ទមតូច​ចាស់​ទ្រុឌ​ទ្រោម គ្មាន​ជញ្ជាំង និងក្រោមដើម​ឈើ​អស់​រយៈពេល៥​ឆ្នាំមក​ហើយនោះ​ឥឡូវ​នេះបានទទួល​ថ្នាក់រៀន​មួយ​បន្ទប់​សម្រាប់​ថ្នាក់ទី៦​ពីក្រុមហ៊ុន​ណាហ្គា​វើល ។ ​

100002លោក​ James Ma នាយកផ្នែក​ទំនាក់​ទំនង​បុគ្គលិក និង​ការងារ​សង្គម ​ណា​ហ្គាវើល​ បាន​មាន​ប្រសាស​ន៍​ថា នៅ​ពេល​បុគ្គ​លិក កុ្រម​ហ៊ុន​ណាហ្គា​វើល បានចុះ​ទៅដល់​សាលា​ដំបូង​លោកគ្រូ អ្នក​គ្រូ​បង្រៀន នៅទី​នោះបាន​ស្នើសុំ​ក្រុមហ៊ុន​ណាហ្គា​វើល​ឲ្យ​ ជួយ​កសាង​ថ្នាក់រៀន​មួយបន្ទប់​សម្រាប់​សិស្ស​ថ្នាក់​ទី៦ ដើម្បីអាច​ឲ្យសិស្សា​នុសិស្ស​សិក្សា​ក្នុង​បរិស្ថាន​ល្អ។  ក្នុងការ​ឆ្លើយ​តប​តាមការ​ស្នើសុំ​របស់​លោក​គ្រូ​អ្នកគ្រូ និង​មើល​ឃើញ​ពីភាព​លំបាក​របស់​សិស្សា​នុសិស្ស​នៅទីនោះ​ណាហ្គាវើល​បេះដូង​សប្បុ រស បាន​សម្រេច​ចិត្ត​កសាង​ថ្នាក់រៀន​មួយបន្ទប់​សម្រាប់​សាលា​នេះ។

លោកបានបន្ថែមទៀតថា “យើង​ប្តេជ្ញា​ចិត្តចូល​រួមចំណែក​ជាមួយ​សហ​គមន៍​ដើម្បី​ធ្វើឲ្យ​ជីវិត​របស់​កុមារ​មានភាព​ប្រសើរ​។ណាហ្គាវើល​បេះដូង​សប្បុរស បានជុស​ជុសកែ​លម្អ​សាលា​រៀន និងផ្តល់​ឲ្យពួកគេ​នូវបរិស្ថាន​រៀនសូត្រ​ថ្មី ។ យើងបាន​ជួស​ជុល និងកែ​លម្អ​សាលារៀន​ដែលមាន​ស្រាប់​ដើម្បីការ​ពារកុមារ​ពីអាកាស​ធាតុ​អាក្រក់ និងធ្វើ​ឲ្យផ្នែក​ខាងក្នុង​ថ្នាក់រៀន​កាន់​តែមាន​អំណោយ​ផលសម្រាប់​ការ​បង្រៀន និង​ការសិក្សា​រៀន​សូត្រ។ណាហ្គា​វើល​បេះដូង​សប្បុរស​មិនត្រឹម​តែបាន​ជួយកែ​លម្អ​បរិស្ថាន​របស់​សាលា​ប៉ុណ្ណោះ​ទេ តែថែម​ទាំងបាន​ចែក​សម្ភារៈ​សិក្សា​ដល់កុមារ​នៅសាលា​នេះផង​ដែរ។តាមរយៈ​ការ​ចូលរួម​ចំណែក​និងកិច្ចខិត​ខំប្រឹង​ប្រែង​របស់​យើងយើងសង្ឃឹម​ថាវានឹង​អាចផ្តល់​ឲ្យកុមារ​សិក្សានូវ​បរិស្ថាន​ល្អប្រសើរ​​មួយ​ជាងមុន​ ហើយ​យើងក៏សង្ឃឹម​ផងដែរ​ថាកុមារ​ទាំងអស់​នោះនឹង​ព្យាយាម​សិក្សារៀន​សូត្រជាង​មុនដើម្បី​អនាគត​ល្អប្រសើរ​របស់​ពួកគេ​ ក៏​ដូចជា​អនាគត​របស់​ប្រទេស​កម្ពុជា”។

លោក សា សុធី នាយកសាលាបឋមសិក្សា​ពាមឃ្លៃ មាន​ប្រសាសន៍​ថា សិស្ស​ថ្នាក់ទី​៦បាន​រៀន​ក្នុងខ្ទម​តូចទ្រុឌ​ទ្រោម​ដោយ​គ្មាន​ជញ្ជាំង​អស់រយៈ​ពេល៥​ឆ្នាំមក​ហើយ។  ឥឡូវយើង​មានបន្ទប់​រៀនល្អ​មួយ។ ណាហ្គា​វើល​បេះដូង​សប្បុ​រស​បាន​កសាង​ និង​ជួយជួស​ជុលកែល​ម្អ​សាលារៀន​របស់​យើង។ ដូចនេះ កុមារ​គ្រប់រូប​នៅក្នុងសាលា​រៀននេះ​មានឱកាស​ដើម្បី​ទទួល​បាននូវ​បរិយា​កាស​សិក្សា​ល្អប្រសើរ។ យើងសូម​ថ្លែងអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅនូវ​អ្វីដែល​ណាហ្គា​វើល​បេះដូង​សប្បុ​រស​បាន​ធ្វើសម្រាប់​សហគមន៍​របស់​យើង។ ថ្នាក់រៀន​មួយបន្ទប់​នេះបាន​សាងសង់​ឡើងដោយ​ណាហ្គាវើល​បេះដូង​សប្បុរស និងជា​កន្លែង​មាន​សុវត្ថិ​ភាព និងការពារ​ភ្លៀងខ្យល់​សម្រាប់​កុមារក្នុង​កំឡុង​ពេលរៀន​សូត្រនៅ​ពេល​អនាគត។ ក្រុមស័្មគ្រ​ចិត្ត ​ណា​ហ្គា​​វើលបេះ​ដូងសប្បុរស បាន​មកពីចម្ងាយ​មកដល់​សហ​គមន៍​មូលដ្ឋាន​ក្នុងគោល​បំណង​ដើម្បី​លើកទឹកចិ​ត្ត និង​ផ្តល់ជំនួយ​ដែលចាំ​បាច់​ទៅដល់​ប្រជាពល​រដ្ឋមូល​ដ្ឋាន​របស់​យើង។ ណាហ្គាវើល​បេះដូងស​ប្បុរស​ជួយ​ប្រជាពល​រដ្ឋ​កម្រិត​មូលដ្ឋាន​ដើម្បីបំពេញ​តម្រូវ​ការរបស់​សហ​គមន៍​យ៉ាង​ច្រើន។ យើងសូម​ធានាថា​រាល់ជំនួយ​ដែលអ្នក​បានឧបត្ថម្ភ​នឹងត្រូវបា​ន​ប្រើប្រាស់​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​កុមារ​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។យើង​សូមថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ដល់បុគ្គ​លិក​ណាហ្គា​វើល​ទាំងអស់​ដែលបន្ត​គាំទ្រ​យើងក្នុង​កិច្ចការ​ងារនេះ”។

លោក ហែម រ៉ាវី បុគ្គលិកណាហ្គាវើល​ដែលបាន​ចូលរួ​មក្នុង​កម្មវិធី​នេះបាន​និយាយ​ថា “ខ្ញុំសប្បាយ​រីករាយ​ខ្លាំងណាស់​ដែល​បាន​ចូលរួមជួយ​សហ​គមន៍​កម្ពុជា​របស់​យើង។ ខ្ញុំសូមអរគុណ​ដល់ក្រុម​ហ៊ុន​ណាហ្គា​វើលរបស់​ខ្ញុំសម្រាប់​ការដាក់​កម្មវិធី​ការ​ងារ​សង្គមចំ​កន្លែង​ដែលមាន​តម្រូវ​ការពិត​ប្រាកដ និង​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ស​ង្គម​កម្ពុជា ជា​ពិសេស​ជួយ​កុមារ​និងសាលា​ក្រីក្រ​នៅតាម​បណ្តា​ខេត្តដូច​ជាតំបន់​នេះ។ លុយ​មាន​សំខាន់​ប៉ុន្តែ​សន្តាន​ចិត្តជួយ​សង្រ្គោះ សហ​គមន៍​ត្រូវ​មកជាមួយ​គ្នាផង​ដែរ។ ខ្ញុំពិតជាចូល​ចិត្តកម្ម​វិធី​ការងារ​សង្គម​ដែលបាន​ផ្តួចផ្តើម​បង្កើត​ឡើងដោយ ណាហ្គា​វើល​បេះដូង​សប្បុរស​នេះ​ណាស់ ពីព្រោះវា​ផ្តល់​ឱកាសឲ្យ​បុគ្គលិក​ណាហ្គា​វើល​ទាំងអស់​បានចូល​រួមជួយ​ជាមួយ​សហ​គមន៍​មូលដ្ឋាន​របស់​យើង”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative