កុំយកភាគីណាមួយ ធ្វើជា​ចំណាត់​ខ្មាំង​លើការ​ចចារ​ប្រាក់​ឈ្នួល​អប្ប​បរមា​កម្មករ

អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានធ្វើ​ការអំពាវ​នាវ​ដល់​គ្រប់​ភាគី​ទាំង​សហជីព និង​និយោជក សូម​កុំ​យក​ភាគី​ណាមួយ ធ្វើ​ជាចំណាត់​ខ្មាំង ក្នុងការ​ចចារ​រឿងប្រាក់​ឈ្នួល​អប្ប​បរមា​របស់​កម្មករ។  ត្រូវព្យា​យាម​សំរេច​ឲ្យបាន​នូវអ្វី​ដែល​ជាផល​ប្រយោជន៍​រួមសំរាប់​កម្មករ​ក្នុងវិស័យ​សំលៀក​បំពាក់​ផលិត​ស្បែកជើង និងគិត​ដល់​កំលាំង​ពលកម្ម​ថ្មី ដែល​ត្រូវ​ចូល​ក្នុង​ទីផ្សារ​ការងារ។

10001លោក ហេង សួរ បានមាន​ប្រសាសន៍​បែប​នេះ នៅខាង​ក្រៅ​សិក្ខា​សាលា​ស្តីពីយន្ត​ការ និង​លក្ខណ​វិនិច្ឆ័យ ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្ប​បរមា នៅប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី២២ កញ្ញា នៅទីស្តី​ការក្រសួង​ដោយមាន​ការចូល​រួមពី​អ្នកសារ​ពត៌​មាន​តំណាង​អង្គការ​អាយឡូ ​​សហ​ជីព និយោជក សិស្ស​និស្សិត និង​មន្ត្រី​រាជការ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួង​ការងារ បានឲ្យ​ដឹងថា​សិក្ខា​សា​លានេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ដល់​សាធារណ​ជន​ពិសេស​អ្នកសារ​ពត៌មាន​ដែលជា​អ្នកនាំ​ពាក្យ និងជា​ដៃគូ​របស់​ក្រសួង និងអ្នក​អ្នក​ស្រាវជ្រាវ បាន​យល់ដឹង​ពីយន្ត​ការ​នៃការ​កំណត់​ប្រាក់​ឈ្នួល និងលក្ខណៈ​វិនិច្ឆ័យ​លើការ​កំណត​ប្រាក់ឈ្នួល​ព្រោះថា បើពួក​គាត់មិន​យល់ទេ​វាធ្វើឲ្យ​ការសរសេរ​​ឬការ​ស្រាវ​ ជ្រាវ​មានការ​យល់​ច្រឡំ។

អ្នកនាំពាក្យក្រសួងការងារ បានអំពាវ​នាវឲ្យអ្នក​សិក្សា​ស្រាវ​ជ្រាវ និង​អ្នក​សា​រពត៌មាន​ថា​ការចចារ​ស្តីពីប្រាក់​ឈ្នួល​ក​ម្មករ​ក្នុងវិស័យ​កាត់ដេរ​សំលៀក​បំពាក់ និងស្បែក​ជើងនេះ​ គឺផ្តោតតែ​ទៅលើប្រាក់​ឈ្មួល​អប្ប​បរមា​ទេ​មិន​ចចរា​លើប្រាក់​ឈ្នួល​រស់​នៅនោះ​ទេសូម​កុំ​មាន​ការយល់​ច្រឡំ។ ដូចនេះ​សូមអ្នក​សិក្សា​ជ្រាវ​យល់ឲ្យ​ច្បាស់នូវ​និយម​ន័យ​ប្រាក់​ឈ្នួលនេះ។

លោកថា «បើមហាជន​ទូទៅ​មិនអី​ទេ តែបើ​សិនអ្នក​សិក្សា​ស្រាវជ្រាវ​មានជំនាញ​ច្បាស់​លាស់ បាន​ដឹងហើយ​ពី​និយម​ន័យ​នេះ​តែមិនធ្វើ​តាមហើយ​បំភ័ន្ត​ដល់កម្មករ​ ឲ្យមាន​ការយល់​ច្រឡំនាំ​ឲ្យបង្កើត​ជាបញ្ហា​សង្គម​មួយដោយ​សារតែ​ក្លែងបន្លំ​និយម​ន័យ​ប្រាក់​ឈ្នួល​អប្ប​បរមា​ទៅជា​ប្រាក់​ឈ្នួល​រស់នៅ​ក្នុង​ន័យគោល​បំ​ណង​ដោយ​ចេតនា​នោះអាច​បង្កដោ​យភ័នច្រឡំ​ហើយបើ​មាន​ជនទី៣​បកស្រាយ​បន្តទៀត​នោះបង្ក​ឲ្យមាន​បញ្ហា​សង្គម​កាន់តែ​ខ្លាំង។ ដូចនេះ​គួរតែបំភ្លេច​ចោលទៅ​ពាក្យថា​ប្រាក់​ឈ្នួល​រស់នៅ​ត្រូវគិតតែ​ប្រាក់ឈ្នួល​អប្ប​បរមា​វិញព្រោះ​វាសម​ស្រមតាម​ច្បាប់អន្តរ​ជាតិ​ក៏ដូចជា​អង្គការ​ខា​ង​ការងារ​អាយឡូ​ដែល​បាន​កំណត់​»។

ថ្ងៃទី២៥ ខែកញ្ញា គណកម្មការ​ប្រឹក្សា​ការងារ​នឹងបើក​កិច្ច​ប្រជុំ​ធំមួយ​ពិភាក្សា​លើប្រាក់​ឈ្នួល​អប្ប​បរមា និងថ្ងៃ​ទី២៨ កញ្ញា​ គណៈ​​កម្ម​ការ​បច្ចេក​ទេស ដែល​បង្កើត​ឡើង​ដោយ​គណ​កម្មការ​ប្រឹក្សា​ការងារ​ក៏រៀបចំ​កិច្ចប្រជុំ​ដែរដើម្បី​ពិភក្សា​លើ​ប្រាក់​ឈ្នួល​របស់​កម្មករ​នេះ។

លោក ហេង សួរ បានបន្ត​ថាក្នុង​ក​រណី​កិច្ចប្រជុំ​យើង​រកឃើញ​តួលេខ​រួមមួយ​នោះនៅ​ថ្ងៃទី​២៩ យើង​ធ្វើ​របាយ​ការណ៍​ទៅ​គណកម្មកា​រ​ប្រឹក្សា​ការងារ​សំរេច​តែម្តង​តែបើមិន​សំរេចទេ​យើងប្រជុំ​ហើយប្រជុំ​ទៀតរហូត​ទាល់តែ​រកឃើញ​ដំណោះ​ស្រាយ​រួម។លោក​បន្ថែម​ថារហូត​មកដល់​ពេលនេះ​សហជីព​នៅមិនទាន់​បានដាក់​សំណើរ​មកក្រសួង​នៅឡើយ​ទេរឿង​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៦​នេះ។

លោក ហេង សួរ បញ្ជាក់​ថានៅឆ្នាំ​នេះ​សហជីព​មាន​ការ​បណ្តុះ​ប​ណ្តាល​ពីអង្គកា​រអាយឡូ ដែរ​ដែលតាម​ពិតបាន​ដឹង​ពីលទ្ធ​ភាព​រៀងៗ​ដែរ ថាឆ្នាំ​នេះអត្រា​ប្រាក់ឈ្នួល​ប៉ុន្មាន​តាម​រយៈ​សិក្ខា​សាលា​ដែលបណ្តុះ​បណ្តាល​ដោយ​អាយឡូ។  តែទោះ​បីជាយ៉ាង​ណាក៏ដោយ​ក៏ការចចារ​ត្រូវតែ​យ​កចំនួន​ណាមួយ​ដើម្បី​លើកមក​ចចារ​ហើយសំណើរ​របស់​គាត់អាច​ខ្ពស់​ជាងអ្វី​ដែល​គាត់​បានដឹង​រួចហើយ។ ។  រហូត​មកដល់​ម៉ោងនេះ​នៅមិនទាន់​មានភាគី​ណាមួយ​ដាក់តំលៃ​មកក្រសួង​នៅឡើយ​ទេហើយ​គាត់មិន​ចង់ដាក់​តំលៃ​ណាមួយ​ខ្ពស់ហួស​ហេតុដែរ។

ដើម្បីឲ្យការងារបច្ចេកទេស ដំណើរ​ការទៅ​ដោយរ​លួន​លោក​ ហេង សួរ បានឲ្យ​ដឹងថា យើងត្រូវ​ឲ្យមាន​ភាគី​ទាំងបី​មាន​សមាជិក​ស្មើគ្នា​ដែលឆ្នាំ​មុនក្នុង​១ភាគីៗ មាន​៩នាក់​តែឆ្នាំនេះ​មានដល់​ទៅ១៥​នាក់ទៅ​តាមអ្វី​ដែលការ​ទាមទារ​ពីសហជីព​មួយ​ចំនួន​ដែលកន្លង​មកសហជីព​ដែលចូល​រួមប្រជុំ​មានការ​អស់ចិត្ត​តែអ្នក​ដែលមិន​បានប្រជុំ​មិនអស់​ចិត្តនិង​មិនសូវ​សប្បាយ​ចិត្ត​ទៀត។  អញ្ចឹង​ហើយបាន​នៅឆ្នាំនេះ​ឲ្យមានចូល​រួមសហជីព​ឲ្យបាន​ច្រើន ធ្វើជា​សាក្សី​រឿងចចារ​ប្រាក់​ឈ្នួល​នេះ។ លោក​ថា ​«ទោះ​បីជាបង្កើន​ចំនួនក៏​ដោយខាង​ក្រសួង​មិនចោទ​ជាបញ្ហា​ទេសំខាន់​ឲ្យអ្នក​បានចូល​រួមធ្វើជា​អ្នក​តំណាង​កម្មករ​ពិត​ប្រាកដ​ហើយ​ប្រើប្រាស់​គោល​ការណ៍​រួមដែល​បានឯក​ភាព​កន្លង​មក​ឬគោល​ការណ៍​ឈ្នះៗ​កុំយកភាគី​ណាមួយ​ធ្វើជា​ចំណាត់​ខ្មាំង​ហើយ​ព្យាយាម​សំរេច​ឲ្យបានអ្វី​ជាផល​ប្រយោជន៍​សំរាប់​កម្មករ​ក្នុងវិស័យ​សំលៀក​បំពាក់​ផលិត​ស្បែកជើង​ក៏គិត​ដល់​កំលាំង​ពលកម្ម​ថ្មីដែល​គាត់ចូល​ទីផ្សារ​ការងារ»។

ទោះបីជាយ៉ាងណាក៏​ដោយ​លោក ហេង សួរ អះអាង​ថា «ការ​ចចារ​នៅឆ្នាំ​នេះមិន​ជាតឹង​តែងដូច​ពីឆ្នាំមុន​ទេ​ដោយ​សារ​តែ​ភាគីទាំង​អស់​សុទ្ធតែមាន​ភាពចាស់​ទុំជាងមុនដូច​ជាការឆ្លើយ​ឆ្លងតាម​រយៈសារពត៌​មាន​ក៏​មាន​ភាព​ចាស់ទុំ​ហើយពួក​​គាត់​បាន​ត្រៀម​ខ្លួនជាង​មុន។ ដូចនេះ​នៅឆ្នាំនេះ​មិនរពឹង​ថាការ​ចចារ​ណាប្រាក់​ឈ្នួល​នឹងលំបាក​ដូចឆ្នាំ​មុននោះ​ទេ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative