ក្រសួងការងារ​ ត្រៀម​ផ្តល់​មេធាវី​ដល់​ព​លករ​មាន​បំណង​ចង់ប្តឹង​ក្រុមហ៊ុន​ឡើង​តុលាការ

ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ចា​ជីវៈ ត្រៀម​ផ្តល់​ជាមេ​ធាវី​ដល់​ពលករ​បើមាន​បំណង​ចង់ប្តឹង​ក្រុម​ហ៊ុន​ ជិន វណ្ណដា មេន​​ផៅ​វ័រ ខូ​អិ​ល​ធី​( CHIN VANDA ​MANPOWER​ , CO.LTD)​ ឡើង​តុលា​ការ។

10001គួរបញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្ររ​​ចំនួន​​២៨នាក់​​ ដែល​បាន​ចាញ់​​បោក​​ការ​ភូត​​កុហក ក្រុមហ៊ុន​​ឯកជន​​មួយ​មាន​​យ៉ីហោ ជិន វណ្ណដា មេន​ផៅ​វ័រ ខូ​អិ​ល​ធី CHIN VANDA​ MANPOWER ,​ CO.LTD​ ដែល​បាន​​ផ្សព្វផ្សាយ​​ជ្រើស​រើស ពលករ​​ទៅ​ធ្វើ​​ការ​​នៅ​ប្រទេស​​ថៃ​ បាន​នាំ​​គ្នា​​មក​តវ៉ា​​នៅ​ទីស្នាក់​ការ​ ក្រុម​ហ៊ុន​​នោះ​វិញ​​ដែល​មាន​ទីតាំង​នៅ​ភូមិ​​ទឹកថ្លា សង្កាត់​​ទឹកថ្លា ខណ្ឌ​​សែន​​សុខ កាល​ពី​វេលា​​ម៉ោង ប្រហែល ៧​កន្លះ​​យប់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​​២០១៥ នេះ។  ការ​តវ៉ា​​នេះ​ធ្វើ​​ឡើ​ង​បន្ទាប់​ពី​ពួក​គេ​បាន​​ដាក់​​ពាក្យ​​បង់លុយ​​អស់​រាប់ ​រយ​ដុល្លារ​​អោយ​ទៅ​​ក្រុមហ៊ុន​​នេះ ដែល​បាន​​ធានា​​រក​ការងារ​​អោយ​ពួក​គាត់​ធ្វើ​​នៅ​ប្រទេស​​ថៃ តែ​ពេល​​ទៅ​​ដល់​​ប្រទេស​​ថៃ ខាង​ក្រុម​ហ៊ុន​​មិនបា​ន​​រក​ការងារ​​ឲ្យ​ពួកគាត់​ធ្វើ​ទេ​​គឺ ប្រៀប​​ដូច​យក​​គាត់​ទៅ​​បោះបង់​ចោល​​គ្មា​ន​ទឹក​ហូប​ និង​គ្មាន​ កន្លែង​​ស្នាក់នៅ​​ហើយ​ប្រឈម​​នឹង​​គ្រោះ​ថ្នាក់។

លោក ហេង សួរ អ្នកនាំពា​ក្យ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានប្រាប់​អ្នក​កាសែត​កាលពី​ព្រឹក​ថ្ងៃទី ២២ កញ្ញ ថា «​យើមិន​គាំទ្រ​នឹងទង្វើ​បោក​ប្រាស់របស់​ក្រុមហ៊ុន​បែប​នេះទេ ហើយ​ក្រសួង​នឹងចាត់​វិធាន​ការចំពោះ​​ក្រុម​ហ៊ុន​ទាំងឡាយ​ណាដែល​មិនស្រប​ច្បាប់ហើយ​បញ្ហា​នេះ ក្រសួង​បានត្រៀម​ផ្តល់មេធាវី​ដល់បង​ប្អូនកម្មករ​ដែលមាន​បំណង​ចង់ដាក់​ពាក្យប្តឹង​ក្រុមហ៊ុន​នោះរួច​រាល់ហើយ»។

លោកថា ជាវិធានការកន្លង​មកយើង​បានចេញ​ជាសេចក្តី​ជួន​ដំណឹង​ដល់​សាធារណ​ជនបាន​ដឹងពី​ប​ញ្ជី​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​មិន​បានចុះ​បញ្ជិកា និង​ក្រុមហ៊ុន​ចុះបញ្ជិកា​ដើម្បី​កុំឲ្យ​ប្រជាពល​រដ្ឋ​ចាញ់​បោក​គេ។  លោក ហេង សួរ បាន​បន្តថា​រហូត​មក​ដល់​ពេល​នេះមាន​ក្រុមហ៊ុន​ឯនជន និងអង្គ​ការ​ប្រមាណ​ជាង​៥៧ មានច្បាប់​ត្រឹមត្រូវ​ដែលបាន​អនុញ្ញាតិ​ឲ្យនាំ​ចេញ​ពលករ​ទៅធ្វើ​ការនៅ​ក្រៅ​ប្រទេស។ មាក្រុមហ៊ុន​ខ្លះនាំទី​ជប៉ុន​និងខ្លះនាំ​ទៅ​ម៉ាឡេស៊ី និង​សាំងហ្គាពួរ​ជាដើម។

តាមរបាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវ បាន​ឲ្យដឹង​ថាបច្ចុប្បន្ន​នេះមាន​ពលករ​កម្ពុជា​ធ្វើការ​នៅក្រៅ​ប្រទេស​ប្រមាណ​ជាង៧០​ម៉ឺន​នាក់ ក្នុងនៅ​ប្រទេស​មានជាង​៦០ម៉ឺន​នាក់ប្រទេស​កូរ៉េ​មានជិត​៤ម៉ឺន​នាក់។ ក្រៅពី​នេះនៅ​ម៉ាឡេ​ស៊ី​ ជប៉ុន និង​សាំង​ហ្គាពួរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative