គ្រោះថ្នាក់ចរារណ៍ ថ្ងៃទី២១ កញ្ញា ស្លាប់​១១​នាក់ និង​របួស​ធ្ងន់ស្រាល​១២​នាក់

បើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នង​ការ​នគរ​បាល​ជាតិ បានឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរា​ចរណ៍ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​​ទី​២១ ខែ​​កញ្ញា ឆ្នាំ​​២០១៥ បានកើត​ឡើងចំនួន​១៣​លើក បណ្តាល​ឲ្យមនុស្ស​៧នាក់​ស្លាប់ ១១នាក់​រងរបួស​ធ្ងន់ និង​១២​ នាក់​ផ្សេងទៀត​រងរបួស​ស្រាល ។

1ប្រភពព័ត៌មានដដែលបញ្ជាក់​ទៀតថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង​១៣​​លើក​​នេះ បាន​​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​២៣​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១៧​​គ្រឿង​ រថយន្ត​​ធុន​តូច​​៦​គ្រឿង និង​​ថ្មើរជើង​​៤​នាក់ ហើយ​មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួម​មាន ល្មើស​​ល្បឿន​​៦​លើក​ បត់​គ្រោះ​ថ្នាក់​២​​លើក​ ស្រវឹង​​២​លើក​ មិន​គោរព​​ភ្លើង​សញ្ញា​​១​លើក​ ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​២១​នាក់ (​យប់​១២​​នាក់​)​។​

ជាមួយគ្នានេះដែរ នៅថ្ងៃ​ម្សិល​មិញ កម្លាំង​នគរបាល​បាន​ធ្វើការ ផាក​ពិន័យ​រថយន្ត​​សរុប​​ចំនួន ១,១៦៨​​គ្រឿង (​រថយន្ត​​ធំ​​៤៧១​គ្រឿង​) ស្មើ​​នឹង ១,២៣០​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន ៦៦៦​​គ្រឿង ស្មើ​នឹង ៦៨១​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​ ៥០២​​គ្រឿង​​ស្មើនឹង​​៥៤៩​​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,២១២​​គ្រឿង ។

ចំណែកគ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូ​ទាំង​​ប្រទេស កាល​ពី​ថ្ងៃ​​ទី​២០ ខែ​កញ្ញា ឆ្នាំ​​២០១៥ បាន​​កើត​ឡើង​ចំនួន​​៧​លើក ក្នុង​​នោះ​​យប់​​៤​លើក​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​​៣​នាក់ (​ស្រី​​ម្នាក់​) រង​​របួស​​ធ្ងន់ ៦​នាក់ (​ស្រី​​ម្នាក់​) និង​​របួស​ស្រាល​​៣​នាក់ (​ស្រី​​ម្នាក់​)។​ នៅ​ក្នុង​​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​៧​​លើក​​នេះ ​បាន​បង្ក​​ឲ្យ​​មាន​ការ​ខូច​ខាត​យាន​​យន្ត​​សរុប​​១១​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​៦​គ្រឿង​  រថយន្ត​​ធុន​តូច​​៣​គ្រឿង​ រថយន្ត​​ធុន​ធំ​​១​គ្រឿង​ យាន​ផ្សេង​ៗ​​១​គ្រឿង និង​ថ្មើរ​ជើង​​ម្នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative