ព្រះមហាក្សត្រ នឹងយាង​សម្ភោធ​អាគារ​សម្ភព​នៅមន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី៧ នៅ​ដើមខែ​តុលា​ខាងមុខនេះ

ព្រះមហាក្សត្រកម្ពុជាសម្តេច​ព្រះបរម​នាថ នរោត្តម​សីហ​មុនី នឹងយាង​សម្ភោធ​អាគារ​សម្ភព​ក្នុងមន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី៧ នៅ​ដើម​ខែតុលា​ខាង​មុខ​នេះ។ នេះបើ​យោ​ងតាម​ព៌តមាន​ដែល​លោកវេជ្ជ​បណ្ឌិត Beat Richner ស្ថាប​និក និងជា​នាយក​មូល​និធិ​គន្ឋ​បុប្ឆា ប្រកាស​លើទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​លោក។

1លោកវេជ្ជបណ្ឌិត Beat Richner បានសរ​សេរ​លើទំព័រ​ហ្វេសបុក​របស់​លោ​ក កាល​ពីថ្ងៃ​ម្សិល​ម៉ិញ​ថា ព្រះ​មហាក្ស​ត្រ​សម្តេច​ព្រះបរ​ម​នាថ នរោត្តម​សីហមុនី​ នឹង​យាង​ចូលរួម​សម្ភោធ​អាគារ​សម្ភព​ក្នុងមន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី៧ នៅថ្ងៃ​ទី៦ តុលា​ខាង​​មុខ​នេះ​។  អាគារ​សម្ភព​ថ្មីនេះ​មានគ្រែ​សរុប​ចំនួន​៨០ និង​មាន​បន្ទប់​សម្រាល​ចំនួន​៨ រួមទាំង​បន្ទប់​សង្រ្គោះ​កូនតូច​មួយ​ផង​ដែរ។ ​លោក​​បន្តថា មានស្រ្តី​មានផ្ទៃ​ពោះច្រើន​ណាស់ ដែលបាន​រងគ្រោះ​ដោយសារ​ជំងឺ​ព្រាយ​ក្រទ្បា​ភ្លើងធ្ងន់​ធ្ងរ​ដោយ​សារ​ភា​ព​​រមួល​​កន្រ្ទាក់​សាច់ដុំរាង​កាយ។

លោកបន្តថា ពេលមន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​ថ្មី ដាក់ឲ្យ​ដំណើរ​ការដែល​​ជាជំនួយ​របស់​បរទេស​ដាក់ឲ្យ​ដំណើរ​ការ​លោក​រំពឹងថា​អត្រា​ស្រ្តីមាន​ផ្ទៃពោះ​មក​សម្រាល​បុត្រនៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧នឹង​ថយចុះ ផ្ទុយទៅ​វិញអត្រា​ស្រ្តីមក​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​បានបន្ត​កើនទ្បើង ដោយគិត​ជាមធ្យម​មួយថ្ងៃៗ​មានស្រ្តី​មក​សម្រាល​កូនក្នុង​មន្ទីរ​ពេទ្យនេះ​មានចំនួន​ពី ៦០ទៅ​ ៧០​នាក់។

ជាក់ស្តែងរយៈពេល​មួយខែកន្លង​មកនេះ មន្ទីរ​ពេទ្យ​បាន  ផ្តល់​សេវា​ពិនិ​ត្យ​​ផ្ទៃពោះ​ដល់ស្រ្តី​មានគ៌ភ​ចំនួន​​១៣.២៨១​នាក់ និង​សម្រាល​កូនដល់​ស្រ្តីឆ្លង​​ទន្លេ​ចំនួន​​២.០៦២​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative