៩ខែឆ្នាំនេះគ្រោះ​អគ្គីភ័យ​បានកើត​ឡើង ១០៨ ករណីកើនឡើងជាងឆ្នាំមុន

គ្រោះ​អគ្គីភ័យនៅ​ក្នុង​រយៈ​ពេល៩ខែ ​ក្នុង​​ឆ្នាំ​២០១៥​នេះ ​បានកើត​​ឡើង​១០៨​ករណី​​កើនឡើង​ជាងឆ្នាំ​មុនបើ​ប្រៀប​ធៀប​​រយៈ​ពេល​​ដូចគ្នា​ក្នុងនោះ​​មនុស្ស​៩នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត។

101លោក នេ​ត វ​ន្ថា ស្នងការរង​​ទទួល​ប​ន្ទុក​​ការងារ​​អគ្គីភ័យ ​និង​​ជា​តិ​​ផ្ទុះ នៃ​ស្នង​ការ​ដ្ឋាន​​នគ​បាល​​រាជធានី​​ភ្នំពេញ បាន​ឲ្យដឹង​ថា​គិត​​ត្រឹម​រយៈ​ពេល៩ខែ​​ក្នុង​ឆ្នាំ​២០១៥​នេះ អគ្គីភ័យ​​កើតឡើង​១០៨​ករណី នៅ​​ភ្នំ​ពេញ។ ចំនួន​​នេះ បាន​​កើន​លើស​​ឆ្នាំមុន៣​ ករណី បើ​ប្រៀប​ធៀប​​នឹ​ង​រយៈ​ពេល​​ដូចគ្នា។ ឆ្នាំមុន​​មាន​មនុស្ស​​ស្លាប់៦នាក់​​ និង​ឆ្នាំ​នេះ​មាន​​មនុស្ស​​ស្លាប់៩នាក់។

លោក នេ​ត វ​ន្ថា បាន​កត់​សម្គាល់​ថា គ្រោះ​អគ្គី​ភ័យ​​បាន​កើត​ឡើង​ច្រើន​​នៅក្នុង​​រយៈ​ពេល​ប៉ុន្មាន​​ខែ​ចុង​​ក្រោយ​នេះ ហើយ​វា​​គួរ​ឲ្យ​​ចម្លែក ដែល​គ្រោះ​​អគ្គី​ភ័យ​​បានកើត​​ឡើង​ច្រើន​​នៅក្នុង​​រដូវ​វស្សា​​នេះ​ទៅ​វិញ។ លោក នេ​ត វ​ន្ថា បាន​​បញ្ជាក់​ថា មូល​ហេតុ​​ចំបង​​នៃ​គ្រោះ​​អគ្គី​ភ័យ​​នេះ គឺ​ដោយសារ​តែ​ការ​យល់ដឹង​​របស់​​ប្រជាពល​រដ្ឋ​នៅ​មានកម្រិត​​ពាក់ព័ន្ធ​​ការ​បង្ការ​​គ្រោះ​​អគ្គិភ័យ និង​​ជា​ពិសេស គឺ​ការ​ធ្វេស​ប្រហែស​​របស់​​ប្រជាពល​រដ្ឋ។

លោក នេ​ត វ​ន្ថា បានបន្តថា​នៅ​ប៉ុន្មាន​​ខែ​ចុង​​ក្រោយ​នេះ អគ្គីភ័យ​​ភាគច្រើន​​បាន​ឆេះ​​ទៅលើ​​ក្លឹ​ប​​កំសាន្ត និង​​ហាង​​ខារ៉ាអូ​ខេហើយ​​កាលពី​​យប់​ថ្ងៃ​ទី១៩ កញ្ញា​ អគ្គិភ័យ​​បាន​ឆេះ​​រោង​សិប្ប​កម្ម​ផលិត​​កុងម៉ា​​មួយកន្លែង​​នៅ​ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ​​​រាជ​ធានី​​ភ្នំពេញ។ អគ្គីភ័យ​​នេះ បាន​​បណ្តាល​​ឲ្យ​ឆេះ​​រោង​​សិប្បកម្ម​​ផលិត​​កុងម៉ា​​សង់​ពី​ថ្ម​​បេតុង​​ប្រក​ស​ង្គ័​សី ទំហំ​៤០​ម៉ែត្រ​គុណ​៤០​ ម៉ែត្រ រថយន្ត​​ដឹកទំ​និញ​​ធុន​ធំ​​ចំនួន​០១​គ្រឿង ម៉ូតូ​​ចំនួន​០២គ្រឿង​ រួម​ទាំង​របស់​របរ​​ជាច្រើន​​មុខ​ផ្សេង​ទៀត។  ហើយ​កាល​ពី​​ពាក់​កណ្តាល​​ខែមីនា ​កន្លង​​ទៅគ្រោះ​​អគ្គិភ័យ​​បាន​ឆេះ​​ក្លឹប​កំសាន្ត​​មួយ​កន្លែង ស្ថិត​នៅ​ក្រុង​​បាវិត​​ខេត្ត​ស្វាយរៀង​ដែល​​បាន​​បណ្តាល​​ឲ្យ​មនុស្ស​​យ៉ាងតិច​ណាស់​៥នាក់​​បាន​​ស្លាប់ ហើយ​កាល​ពី​ខែវិច្ឆិកា​​ឆ្នាំមុន គ្រោះ​​អគ្គីភ័យ​​ក៏បាន​​ធ្វើ​ឲ្យ​​មនុស្ស​​ប្រុស​​ស្រី៦​នាក់​ស្លាប់ និង២​នាក់​​រង​របួស នៅក្នុង​​ការឆេះ​​ក្លឹប​​កម្សាន្ត​​យីហោ ហ៊ី​ប​​ហប នៅ​ក្រុង​​សៀមរាប​​ ខេត្ត​សៀមរាប។

លោក នេ​ត វ​ន្ថា បាន​​អំពាវ​នាវ​​ឲ្យ​ប្រជាពល​រដ្ឋ​​មាន​ការ​​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ជាមួយ  និង​ការ​ប្រើ​ប្រាស់​​របស់​​ដែល​​ងាយ​​កើត​មាន​​អគ្គិភ័យ ដូច​ជា​ចរន្ត​អគ្គិ​សនី កំប៉ុង​​ហ្គាស និង​​ភ្លើង​ទៀន-​ធូ​ក ជា​ដើម។ ហើយ​​ជា​វិធាន​ការ​​បង្ការ​​ចំបង គឺ​​ប្រជាពល​រដ្ឋពិសេស​​ចំពោះ​​អ្នក​ប្រកប​​អាជីវកម្ម​ផ្សេងៗ ត្រូវ​បំពាក់​​ធុង​ពន្លត់​​អគ្គិភ័យ​​ឲ្យ​បាន​​គ្រប់​ផ្ទះ និង​គ្រប់​​ទីកន្លែង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative