គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ​ទី​២០ កញ្ញា ស្លាប់​៣​នាក់ និង​របួស​ធ្ងន់​ស្រាល​៩នាក់

យោង​តាម​​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ បានឲ្យ​ដឹងថា​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​​នៅ​​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃ​ទី​​២០ ខែ​​កញ្ញា ឆ្នាំ​​២០១៥ បាន​​កើត​ឡើង​​ចំនួន​​៧​លើក ក្នុង​នោះ​​យប់​​៤​លើក​ បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​៣​​នាក់ (​ស្រី​​ម្នាក់​) រង​​របួស​​ធ្ងន់ ៦​នាក់ (​ស្រី​​ម្នាក់​) និង​​របួស​ស្រាល​​៣​នាក់ (​ស្រី​​ម្នាក់​)។​

2របាយការណ៍បាន​បន្ត​ថា នៅ​ក្នុង​​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​ ទាំង​៧​​លើក​នេះ​​បាន​បង្ក​ឲ្យ​ មាន​ការ​ខូច​ខាត​​យាន​យន្ត​​សរុប​​១១​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​​៦​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង​ ​រថ​យន្ត​​ធុន​ធំ​១​​គ្រឿង​ យាន​ផ្សេងៗ​​១​គ្រឿង និង​​ថ្មើរ ជើង​​ម្នាក់។  ​មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើត​មាន​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​រួមមាន ល្មើស​​ល្បឿន​​៣​លើក​ ស្រវឹង​១​​លើក ​មិន​គោរព​​សិទ្ធ​១​​លើក ប្រជែង​​គ្រោះ​​ថ្នាក់​​១​លើក​ និង​បត់​​គ្រោះ​ថ្នាក់​១​លើក ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​សុវត្ថិភាព ពេល​​គ្រោះ​ថ្នាក់​​មាន​​៩​នាក់ (​យប់​​៧​នាក់​)។​

នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​​២០១៥ ដដែល​នោះមាន​ រថយន្ត​ ​ដែល​ត្រូវ​​ផាក​ពិន័យ​​សរុប​​ចំនួន​​៨០៧​​គ្រឿង (​រថយន្ត​​ធំ​២៦៤​​គ្រឿង​)​ ស្មើ​នឹង​​៨៥២​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​​៥១៧​​គ្រឿង ស្មើ​នឹង​៥៤១​​ករណី ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស​​២៩០​​គ្រឿង ស្មើនឹង​​៣១១​​ករណី។ ដោយឡែក​​ម៉ូតូ​ត្រូវ​​បាន​ពិន័យ​​សរុប​​ចំនួន​​៩៨១​​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative