សិស្សជាប់បាក់​ឌុប​៣០០​នាក់ ទទួល​បាន​អាហា​​រូប​ករណ៍

នៅទីស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ កាលពី​រ​សៀល​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ​​២០១៥ សាខា​សកម្ម​ជន​ក្រុម​ការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ បានរៀប​ចំពិធី​ចែក​អាហា​រូប​ករណ៍​ដល់សិស្ស​​ដែលទើប​ប្រឡង​ជាប់​សញ្ញា បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬបាក់ឌុប ចំនួន​៣០០​នាក់ ដែលជួប​ការលំបាក​ដើម្បីឲ្យ​ពួកគេមាន​លទ្ធភាព​បាន​បន្តការ​សិក្សា​នៅ​មហា​វិទ្យាល័យ។

100ពិធីចែកអាហារូបករណ៍ដល់​និស្សិត ចំនួន​៣០០​នាក់​នោះ​បានធ្វើ​ឡើង​ក្រោម​អធិប​តីភាព​លោក​ លេង ផាលី អនុ​រដ្ឋ​លេខា​ ធិកា​ក្រសួង​ផែនការ និង​ទទួល​បន្ទុក​សាខា​សកម្មជន​ក្រុម​ការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ និង​លោក នាង​ បូ ប្រធាន​សាខា​សកម្មជន​ក្រុមការ​ងារយុវ​ជន​គណ​បក្ស​រាជធានី​ភ្នំពេញ ។

មានមតិសំណេះសំណាលជា​មួយសិស្ស​ទទួល​បានអហា​រូប​ករណ៍ន​ឱកាស​នោះ​លោក​លេង ផាលី បានពាំ​នាំ​នូវការ​ផ្តាំផ្ញើរ​ការ​សាក​សួរសុខ​ទុក្ខពី​លោក ហ៊ុន ម៉ានី ​តំណាង​រាស្ត្រ និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​លោកតែង​តែ​យក​ចិត្ត​ទុកដាក់ និងគិត​គូរដល់​យុវជន​យើងពិសេស​លើការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស។

លោក លេង ផាលី បានមាន​ប្រសាសន៍ ថានេះ​គឺជាលើក​ទី៣​ហើយ ដែល​សាខា​សក​ម្មជន​ក្រុមការ​ងារ​យុវជន​គណ​បក្ស​រាជ​ធានី​ភ្នំពេញ បានផ្តល់​អាហា​រូប​ករណ៍​ដល់សិស្ស​ជួបការ​លំបាក​ដែល​លើក​ទី១ ចែក​នៅឆ្នាំ​២០១៣ ចែក​ដល់​សិស្ស​ចំនួន​ ១២៥០​នាក់។ លើកទី២ នៅឆ្នាំ​២០១៤ ចែក​ដល់សិស្ស​ចំនួន​៦០០​នាក់ និងលើក​ទី៣ នៅឆ្នាំ​២០១៥ នេះចែក​ដល់​សិស្ស​ទើប​ជាប់បាក់​ឌុបថ្មីៗ​នេះចំនួន​៣០០នាក់ ដើម្បីឲ្យ​ពួកគេមាន​ឱកាស​បានបន្ត​ការសិក្សា​នៅមហា​វិទ្យាល័យ។

លោកលេង ផាលី បានបន្ត​ថា ការចែក​អាហា​រូប​ករណ៍​ដល់សិស្ស​ជួបការ​លំបាក​នេះគឺ​ជាសកម្ម​ភាព​មនុស្ស​ធម៌​របស់​សាខា​សកម្មជន​ក្រុមការ​ងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ ដើម្បីចូល​រួមចំណែក​ជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការដឹក​នាំដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រោះ​រាជា​ណាចក្រ​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស និងការ​កាត់បន្ថយ​ភាពក្រី​ក្រជួន​ប្រជា​ពលរដ្ឋ។ លោកបាន​បន្ថែម​ថា «ការអភិ​វឌ្ឍន៍​ធនធាន​មនុស្ស​ពិតជា​មាន​សារៈ​សំខាន់​ខ្លាំងណាស់​ក្នុងការអភិវឌ្ឍន៍​ប្រទេស​ជាតិ ព្រោះថា​ប្រទេស​ជាតិមួយ​អា​ច​រីក​ចំរើន​ទៅបាន​វាអាស្រ័យ​លើធន​ធានមនុស្ស​បើមិនមាន​ធនធាន​ទេប្រទេស​នោះក៏​មិនអា​ច​អភិវឌ្ឍន៍​ប្រទេស​បានរីក​ចំរើនដែរ»។

នៅក្នុងឱកាស​នោះដែរលោក​លេង ផាលី បានផ្តាំ​ផ្ញើរ​ដល់សិស្ស​ដែលបាន​ទទួល​អាហា​រូប​ករណ៍ទាំងអស់​ត្រូវខិត​ខំរៀន​សូត្រព្រោះ​ថានៅចុងឆ្នាំ​នេះកម្ពុជា​នឹងត្រូវធ្វើ​សមា​ហរណ​កម្ម សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែលទាមទារ​ឲ្យយុវជន​យើង​មាន​ជំនាញ និងចំណេះ​ដឹងមួយ​សម​ស្រមតាម​ស្តង់ដា​អាស៊ាន​ក៏ដូចជា​ពិភព​លោក។ លោកថា «បើប្អូនៗ​មិន​ខំប្រឹងទេ​នោះពេល​ចូល​សមាហរ​ណកម្ម​អាស៊ាន​យើងនឹងជួប​នឹងការ​លំបាក​ជាមិនខាន​ព្រោះថាយើង​មិនអាចប្រកួត​ប្រជែង​ជាមួយ​គេបាន​ដោយ​សារតែធន​ធានមនុស្ស​យើងនៅមាន​កំរិត​នៅឡើយ។ដូចនេះ​ការទទួល​បានអហា​រូប​ករណ៍នេះ​វាជាឱកាស​របស់​ប្អូនៗ​ហើយដែល​ត្រូវចាប់យក​ឱ​កាសដ៏នេះ​ឲ្យបានល្អដើម្បី​ក្រេបយក​ចំណេះ​ដឹងក៏ដូចជា​ចំណេះធ្វើ​ពង្រឹង​សមត្ថភាព​ខ្លួនត្រៀម​ប្រកួ​តប្រជែង​ជាមួយ​បណ្តា​យុវជន​ដទៃទៀត​នៅក្នុងតំបន់»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative