រយៈពេលមួយខែ​ឆ្នាំនេះ​មានកុមារ​ចូល​សម្រាក​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​កើន​ទ្បើង​៣០​ភាគ​រយ

គិតត្រឹមថ្ងៃទី២០ សីហា ដល់​២០ កញ្ញា ឆ្នាំ​នេះ ចំនួន​កុមារ​ចូល​សម្រាក​ព្យាបាល ​និង​ពិគ្រោះ​ជំងឺ​ក្រៅ នៅ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ទាំង​រាជធានី​ភ្នំពេញ និងខេត្ត​សៀម​រាប​កើន​ទ្បើង​៣០​ភាគរយ ធៀប​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំមុន។

1លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិក និង​ជានាយក​មូល​និធិ​គន្ឋបុប្ឆា បាន​​ថ្លែងឲ្យ​ដឹងតាម​គេហទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​លោក នា​ព្រឹកថ្ងៃ​ទី២១ កញ្ញា នេះថា​គិតត្រឹម​រយៈ​ពេលមួយ​ខែនេះ មន្ទីរ​ពេទ្យ​បានទទួល​កុមារ​ឈឺធ្ងន់​ធ្ងរ​​ចំនួន​ ១៤.១៥០​នាក់ បានចូល​សម្រាក​ក្នុងមន្ទីរ​ពេទ្យ មាន​កុមារ​ចំនួន​៦៤.៨១១​នាក់ ​បាន​​ទទួល​សេវា​ពិនិត្យ​ជំងឺក្រៅ និង​មាន​កុមារ​ចំនួន​២.២១៥ បានរង​គ្រោះធ្ងន់​ធ្ងរ ដោយ​សារ​ជំងឺ​គ្រុន​ឈាម និងវះ​កាត់​ចំនួន​២.៧១៥​ករណី។

លោកបន្តថា ក្រៅពីនេះមន្ទីរ​ពេទ្យ​បានចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ខួរក្បាល ជប៉ុន​ដល់កុមារ​ចំនួន​៣១.៨២៦​ដូសត៍ និង​កុមារ​៣៥ភាគរយ បានមក​ដល់មន្ទីរ​ពេទ្យ​នៅ​ពេលយប់ ដែលពួក​គេមកពី​មន្ទីរ​ពេទ្យ​របស់​រដ្ឋា​ភិបាល និងគ្លី​និកឯក​ជន ដែល​​តែងតែ​ប្រើប្រាស់​ថ្នាំសម្រាប់​ព្យាបាល​លើស​កម្រិត។

លើសពីនេះមន្ទីរពេទ្យ​ក៏បានផ្តល់​សេវាពិនិត្យ​ផ្ទៃ​ពោះ ដល់ស្រ្តី​មានគ៌ភ​ចំនួន​​១៣.២៨១​នាក់ និង​សម្រាល​កូនដល់​ស្រ្តី​ឆ្លង​ទន្លេ​ចំនួន​២.០៦២​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative