រយៈពេល៣៦ឆ្នាំ មាន​សិស្ស​កម្ពុជា​ជិត៨០ម៉ឺន​នាក់​បាន​ប្រឡង​ជាប់​បាក់​ឌុប

បើ​យោងតាម​របាយការណ៍ រ​បស់​ក្រសួង​អប់រំយុវជន និង​កីឡា បានឱ្យដឹងថាគិត​ចាប់ពី​ឆ្នាំ​សិក្សា១៩៧៩ រហូតដល់​ឆ្នាំ​សិក្សា ២០១៥ មាន​សិស្ស​ចំនួន​ជិត៨០ម៉ឺន​នាក់​ហើយ​បាន​ប្រលង​ជាប់​សញ្ញា​មធ្យមសិក្សា​ទុតិយភូមិ។

3របាយការណ៍​ដដែល​បានឱ្យដឹងថា គិត​ចាប់ពី​ឆ្នាំ​សិក្សា១៩៧៩ រហូតដល់​ឆ្នាំ​សិក្សា ២០១៥ មាន​សិស្ស ចំនួន៧៩៦២៥៣នាក់ បាន​ប្រឡង​ជាប់​សញ្ញាបត្រ ទុតិយភូមិ​នៅ​កម្ពុជា។

របាយការណ៍​បាន​បញ្ជាក់ថា ឆ្នាំ​សិក្សា​១៩៧៩​‑១៩៨០ មាន​សិស្ស​ថ្នាក់​ទី១២ តែ​​ចំនួន​ ៨២​នាក់​ប៉ុណ្ណោះ​ហើយ​​ប្រឡង​​ជាប់​៧២​​​នាក់​ស្មើ​​នឹង​​៨៧,៨​ភាគរយ ។

ឆ្នាំ២០១៣មាន​បេក្ខជន​ប្រលង​ជាប់​បាក់​ឌុប​ចំនួន៨៦,៤៨% ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រលង​សរុប១១៤៤១៤នាក់។ក្នុងចំណោម​នោះដែរ​មាន​បេក្ខជន​ប្រលង​ជាប់​និ​ទេ្ទ​ស​A ចំនួន​១០៥នាក់ ​ដែល៥៨នាក់​នៅ​មណ្ឌល​ប្រលង​រាជធានី​ភ្នំពេញ ​និង​និ​ទេ្ទ​ស​B មាន៣៥០៥នាក់ ​និទ្ទេស​C ១៧៨០១​​នាក់​​ ​និទ្ទេស​D ៣៧៥២២នាក់​ នឹង​និទ្ទេស​E មាន៣៧០៩០នាក់។

ឆ្នាំ២០១៤មាន​បេក្ខជន​ប្រលង​ជាប់​ចំនួន៣៣៩៩៧នាក់​ ស្មើនឹង៤០,៦៧% ក្នុងចំណោម​បេក្ខ​ជន​ចូល​រួម​​ប្រលង​ជិត៩ម៉ឺន​នាក់។ ឆ្នាំ២០១៤ដែលជា​ឆ្នាំ​ដែល​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បានធ្វើ​កំណែ​ទំរង់​ជា​លើកដំបូង​មាន បេក្ខជន​ជាប់​និទ្ទេស A ចំនួន១១នាក់ និង​និទ្ទេស​B ចំនួន​២៨០​នាក់ ​សំរាប់​ប្រលង​លើក ទី១ក្នុង ចំណោម​បេក្ខជន​ប្រលង​ជាប់​ចំនួន២៣១២៦នាក់ ត្រូវជា ២៥,៧២ ភាគរយ​ក្នុងចំណោម បេក្ខជន ចូលរួម ប្រលង​ជិត៩ម៉ឺន​នាក់។ រីឯ​ប្រលងលើក​ទី២វិញ មិនមាន​បេក្ខជន​ប្រលង​ជាប់​និទ្ទេស Aនិង Bទេ​គឺ​ទទួលបាន​និទ្ទេស C ចំនួន១នាក់ និទ្ទេស D ចំនួន៥៥នាក់ និង​និទ្ទេស E ចំនួន ១០.៨១៥ នាក់​ក្នុង​បេក្ខជន​ប្រលង​ជាប់១០៨៧១នាក់​ត្រូវជា១៧,៩៤ភាគរយ។សរុបមក​ឆ្នាំមុន​មាន​បេក្ខជន​ប្រលង​ជាប់​ចំនួន​ជាង៣៣៩៩៧នាក់​នាក់​ស្មើនឹង​​ជាង​៤០,៦៧​ភាគ​រយ។

ចំណែក​ឆ្នាំ២០១៥នេះ​ ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ទើប​ប្រកាស​កាលពី​ថ្ងៃទី១២ និង១៣ កញ្ញា​ កន្លងទៅនេះ​ថា មាន​បេក្ខជន​ប្រឡង​ជាប់​សម័យ​ប្រឡង​ឆ្នាំ២០១៥នេះ មាន​​ចំនួន​៤៦៥៦០​នាក់​​ត្រូវ​ជា​៥៥,៨៨​ភាគរយ ​នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៣៣២៥ នាក់ ក្នុងនោះ​មាន​បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន១០៨នាក់ និទ្ទេស​Bមាន១០៨៥ និទ្ទេស​C ៣២៩២ និទ្ទេស​D ៦០៩៣ និង​និទ្ទេស E ៣៥៩៨។  ក្នុងចំណោម​បេក្ខជន​ជាប់ និទ្ទេស​Aទាំង១០៨នាក់ ​នោះ​មកពី​រាជធានី​ភ្នំពេញ៤៨នាក់ សៀមរាប១៤នាក់ បាត់ដំបង៧នាក់ ត្បូងឃ្មុំ ​និង​តាកែវ៦នាក់​ក្នុង១ខេត្ត ខេត្តកណ្ដាល និង​​កំពង់​ចាម​៥​នាក់​​ក្នុង​១ខេត្ត កំពត៤នាក់ ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ក្រចេះ និង​ព្រះ​សីហនុ​២​នាក់​​ក្នុង១ខេត្ត ហើយ​កំពង់ស្ពឺ ស្វាយរៀង និង​ប៉ៃលិន ម្នាក់​ក្នុង១ខេត្ត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative