រដ្ឋមន្រ្តីសុខាភិបាល ណែនាំ​ដល់មន្ត្រី​ក្របខណ្ឌ​សុខា​ភិបាល​ថ្មីត្រូវ​គោរព​វិន័យ​និងក្រម​សីល​ធម៌

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​ធ្វើការ​ណែនាំ​ដល់មន្រ្តី​សុខា​ភិបាល ដែលទើប​បានប្រឡង​ជាប់​ក្រប​ខណ្ឌ​ជាមន្រ្តី​​សុខា​ភិបាល​​ថ្មី ត្រូវគោរពវិន័យ​មានក្រម​សីល​ធម៌ និងគោរព​លក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល ក្នុង​ការ​បំពេញ​ភារ​កិច្ច ។

2លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាល​បានលើក​ឡើង​បែប​នេះ​កាល​ពីរសៀល​ថ្ងៃទី​១៨​កញ្ញា នៅក្នុង​​ពិធី​បិទវគ្គ​បណ្តុះ​បណ្តាល​ដល់មន្រ្តី​សុខា​ភិបាល ដែលទើប​បាន​ប្រឡង ជាប់ក្រប​ខណ្ឌ​ជាមន្រ្តី​សុខា​ភិបាល​ថ្មីចំនួន ៤៣៣​នាក់​ នៅ​ទីស្តីការ​ក្រសួង​សុខាភិ​បាល។

មន្រ្តីសុខាភិបាល ដែលទើប​បាន​ប្រឡង​ជាប់​ក្របខណ្ឌ​ជាមន្រ្តី សុខា​ភិបាល​ថ្មី​ចំនួន ៤៣៣​នាក់ នោះ​មាន​វេជ្ជ​បណ្ឌិត​ចំនួន​ ៤០​នាក់​ឱសថ​ការី ចំនួន​១៧នាក់​ទន្ត​បណ្ឌិត ចំនួន​១០នាក់​អ្នក​បច្ចេក​ទេស​មន្ទីរ​ពិសោធន៍​មធ្យម ចំនួន​១៨នាក់ គិលានុប​ដ្ឋាក​ មធ្យម​ចំនួន​១៣៩នាក់​ឆ្មប​មធ្យម ចំនួន​២០៧​នាក់ និង​វិស្វករ​សំណង់​ស៊ីវិល ចំនួន​០២នាក់។

ក្នុងឪកាសនោះលោ​ក​វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល បាន​ណែនាំ​ដល់​មន្រ្តី​សុខា​ភិបាល​ថ្មីចំនួន​ ៤៣៣​នាក់ ដែលមាន​សមត្ថ​ភាព​ប្រឡង ជាប់ចូល​បម្រើ​ការងារ ក្នុង​ក្រប​ខណ្ឌ​ជាមន្រ្តី​សុខាភិបាល​ទូទាំង​២៣ខេត្ត ដែល​ក្នុង​នោះ​ ត្រូវ​គោរព​វិន័យ និងក្រម​សីលធម៌​ក្នុង​ពេល​បំពេញ​​ភារកិច្ច ជាមន្រ្តី​រាជ​ការ​ស៊ីវិល ។ ត្រូវគោរ​ពលក្ខ​ន្តិកៈ ​មន្រ្តី​រាជការ​ ស៊ីវិល​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។  ត្រូវមាន​គំនិត​ស្រឡាញ់​ការងារ និងមាន​សាមគ្គីគ្នា​ក្នុងអង្គ​ភាព​ដែលខ្លួន​ត្រូវបំពេញ។ ត្រូវចុះ​ បំពេញ​​​​ការងារ​ដល់​សហគមន៍ និងត្រូវ​មានគំនិត​ផ្តួចផ្តើម ចេះគិត​ពីសុខ​ទុក្ខរបស់​ប្រជាពល​រដ្ឋ ហើយ​គិតថា ប្រជាពល​ រដ្ឋ​ជាម្តាយ​-ឱពុក ជាកូន​របស់​ខ្លួន​និងត្រូវខិតខំ​រៀនសូត្រ​បនែ្ថម ដើម្បីទៅ​អនាគត​ក្លាយជា​អ្នកដឹក​នាំល្អ ដើម្បី​បម្រើ​ប្រជាពល​រដ្ឋ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative