គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨ កញ្ញា ស្លាប់​៤នាក់ និង​របួស​ធ្ងន់​ស្រាល​៨នាក់

គ្រោះថ្នាក់​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស កាលពី​​ថ្ងៃទី​​១៨​ ខែ​កញ្ញា​ ឆ្នាំ​​២០១៥​ បាន​កើត​ឡើង​ចំនួន​ ៥​​លើក​យប់​​១​លើក​​បណ្តាល​ អោយ​​មនុស្ស​​ស្លាប់​៤​​នាក់​ (​ប្រុស​) អ្នករបួស​ធ្ងន់​៦​​នាក់​​(​ប្រុស​) និង​របួស​ស្រាល​​២​នាក់​​(​ប្រុស​)​។​  

1យោងតាមរបាយការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង​ ៥​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប​៦​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​៣​​គ្រឿង​ រថយន្ត​​ធុន​តូច​​១​គ្រឿង​ ​រថយន្ត​​ធុន​ធំ​​២​គ្រឿង​។  ​មូល​ហេតុ​ដែល​ បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​រួម​មាន ល្មើស​​ល្បឿន​២​​លើក​​ស្រវឹង​​១​លើក​ ​មិន​​ប្រកាន់​​ស្តាំ​១​​លើក​ និង​ធ្លាក់​ពីលើ​​រថយន្ត​​១​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​៥​នាក់ ​(​យប់​​៣​នាក់​) ។​

នៅក្នុងថ្ងៃដដែលនោះដែរ រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​៥៨៣​​គ្រឿង (​រថយន្ត​​ធំ​២៩១​​គ្រឿង​) ស្មើ​នឹង​​៦៤១​​ករណី​ល្មើស​​ក្រដាស​​ស្នាម​​មាន​​៣៥៥ គ្រឿង ស្មើនឹង​​៣៦០​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២២៨ គ្រឿង​​ស្មើនឹង​​២៨១​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ៧៨៦​​គ្រឿង ៕

ចំណែក​​គ្រោះថ្នាក់​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស កាលពី​​ថ្ងៃ​ទី​​១៧ ខែ​​កញ្ញា ឆ្នាំ​​២០១៥ ​បាន​កើត​ឡើង​ចំនួន​​៦​លើក យប់​៤​​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​២​នាក់​​(​ស្រី​ម្នាក់​) អ្នករបួស​ធ្ងន់​១១​​នាក់​​(​ស្រី​៧​​នាក់​) និង​របួស​ស្រាល​៦៥​​នាក់ ​(​ស្រី​៥៧​​នាក់​)​។ ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ ទាំង​៦​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​៧​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​២​គ្រឿង​ ​រថយន្ត​​ធុន​​តូច​៣​​គ្រឿង​ រថយន្ត​​ធុន​ ធំ​២​​គ្រឿង និង​ថ្មើរ​ជើង​២​​នាក់​។
សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative