ក្រសួងការងារ បិទវគ្គ​បណ្តុះ​ណ្តាល​ស្តីពី​ភាព​ជាអ្នក​ដឹកនាំ​បែបផ្លាស់​ប្តូរទំរង់

ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានប្រារព្វ​ពិធី​បិទ​វគ្គបណ្តុះ​ណ្តាល​ស្តីពី COoperacy ភាព​ជាអ្នក​ដឹកនាំ​បែប​ផ្លាស់​ប្តូរ​ទំរង់ កាល​ពីល្លាច​ថ្ងៃ​ទី១៧ កញ្ញា ឆ្នាំ​២០១៥ នៅទី​ស្តី​ការ​ក្រសួង​ក្រោម​អធិប​តីភាព​លោកអ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

4វគ្គបណ្តុះបណ្តាល​នេះមាន​រយៈពេល៤​ថ្ងៃគឺចាប់​ពីថ្ងៃ​ទី១៤ ដល​ថ្ងៃ​ទី១៧ កញ្ញា ដោយ​មាន​សិក្ខា​កាម​ចូលរួម​ប្រមាណ​ជាង​ ៣០០​នាក់ ដែល​ជាមន្ត្រី​អធិការ​កិច្ច​ការងារ​តែមួយ​ទាំង​២៤​ក្រុមថ្នាក់​ដឹកនាំ​មន្ទីរ​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​រាជធានី​ខេត្តថ្នាក់​ដឹកនាំ​វិទ្យា​ស្ថាន​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​រាជធានី​ខេត្ត និងថ្នាក់​ដឹកនាំ​គ្រប់​អង្គ​ភាព​ក្រោម​ឱវាទ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

លោករដ្ឋមន្ត្រីបានមាន​ប្រសាសន៍ ដោយ​ចាត់ទុក​វគ្គបណ្តុះ​បណ្តាល​ស្តីពីភាព​ជាអ្នក​ដឹកនាំ​បែបផ្លាស់​ប្តូរទំរង់​មាន​សារៈ​សំខាន់​ណាស់​ដល់ថ្នាក់​ដឹកនាំ និងមន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជាពិសេស​មន្ត្រី​អធិការ​កិច្ច​ការ ​ងារចំរុះ​ទាំង២៤ក្រុម​ប្រធាន​មន្ទីរ​នៅតាម​បណ្តា​រាជធានី​ខេត្ត​និងថ្នាក់​ដឹកនាំវិទ្យា​ស្ថាន​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​រាជធានី​ខេត្ត​មាន​ឱកាស​បង្កើន​នូវសមត្ថ​ភាព​ភាពជឿ​ជាក់​លើការ​ងារ និងការ​ទទួល​ខុសត្រូវព្រម​ទាំងបាន​ជួយបង្កើន​ភាពជា​អ្នកដឹក​នាំ​តាម​បែបផ្លាស់​ប្តូរទំរង់​ដល់មន្ត្រី​អធិការ​កិច្ចការងារ​ចំរុះ និងថ្នាក់​ដឹកនាំ​នៅតាម​បណ្តា​អង្គភាព​ចំណុះ​ក្រសួង​ផងដែរ។

លោក អ៊ិត សំហេង បានថ្លែង​អណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​អគ្គលេខា​ធិការ​ដ្ឋាន​គណកម្មា​ធិការ សំរាប់​ដោះ​ស្រាយ​បញ្ហា​កូដ​កម្មបាតុ​កម្ម​នៅតាម​គ្រប់​មុខ​សញ្ញា​អគ្គនាយក​ដ្ឋាន​រដ្ឋបាល និងហិរញ្ញ​វត្ថុ និងអគ្គ​នាយក​ដ្ឋាន ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​រៀបចំ​វគ្គបណ្តុះ​បណ្តាល​នេះឡើង។

លោករដ្ឋមន្ត្រីបាន​បន្ថែមថា ដើម្បី​ចូលរួម​ចំណែក​ដល់ការ​ធ្វើឲ្យ​ប្រទេស​ជាតិ ទទួល​បាននូវ​ការរីក​ចំរើន​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាននឹង​កំពុង​ផ្តោត​ការយក​ចិត្តទុកដាក់​យ៉ាងខ្លាំង​លើគ្រប់​វិស័យ​ជាពិសេស​ ការអភិឌ្ឍន៍​ការងារ និង​ការបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ សំដៅ​ធ្វើឲ្យប្រសើរ​ឡើងនូវ​លក្ខខណ្ឌ​ការងារ​បង្កើន​ឱកាស​ការងារ​បង្កើត​បរិយាស​ការងារ​ពង្រឹង​សុខដុម​រមនា​នៃទំនាក់​ទំនង​វិជ្ជាជីវៈ​ឲ្យសម​ស្របតាម​តំរូវ​ការនៃ​ទីផ្សារ​ការងារ​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និងលើក​កំពស់​ជីវភាព​ប្រជាពល​រដ្ឋ និង​អភិឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប​ដោយចីរភាព​ដូចដែល​បាន​រំលេច​ឡើងនៅ​ក្នុងយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ដើម្បី​បង្កើន​ការងារ​សមធម៌ និង​ប្រសិទ្ធ​ភាពនៅ​កម្ពុជា​របស់​រាជរដ្ឋា​ភិ​បាល​នីតិកាល​ទី៥ នៃរដ្ឋ​សភាជា​ពិសេសនៅ​ក្នុងចតុកោណ​ស្តីពីការអភិវឌ្ឍន័​វិស័យ​ឯកជន និង​ការងារ និង​ចតុកោណ​ទី៤ការ​កសាង​សមត្ថភាព និងការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative