គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៧ ស្លាប់​២​នាក់ និង​របួស​ធ្ងន់​ស្រាល​៧៦​នាក់

យោងតាមរបាយ​ការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិបាន​ឲ្យដឹងថា ​​គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស កាលពី​​ថ្ងៃ​ទី​​១៧ ខែ​​កញ្ញា ឆ្នាំ​​២០១៥ ​បានកើត​ឡើង ចំនួន​​៦​លើក យប់​៤​​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​​២​នាក់​​ (​ស្រី​​ម្នាក់​) អ្នក​របួស​ធ្ងន់​១១​នាក់​​(​ស្រី​៧​​នាក់​) និង​របួស​ស្រាល​​៦៥​នាក់​​(​ស្រី​៥៧​​នាក់​)​។​

1ក្នុង​គ្រោះថ្នាក់​ចរា​ចរណ៍​​ទាំង ៦​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប​​៧​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​២​គ្រឿង​ ​រថយន្ត​​ធុន​តូច​​៣​គ្រឿង​ ​រថយន្ត​​ធុន​ ធំ​២​គ្រឿង និង​ថ្មើរ​ជើង​​២​នាក់​។​ ​មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​ គ្រោះថ្នាក់​រួមមាន ល្មើស​​ល្បឿន​​៥​លើក និង​​មិន​​គោរព​​សិទ្ធ​១​​លើក ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​៥​​នាក់​(​យប់​​៣​នាក់​) ។​

នៅក្នុងថ្ងៃដដែលនោះ​មាន រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​៣២២​​គ្រឿង (​រថយន្ត​​ធំ​១៣១​​គ្រឿង​) ស្មើនឹង​​៣២២​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​​មាន​២៦៨​​គ្រឿង ស្មើនឹង​​២៦៨​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​៥៤​​គ្រឿង ស្មើនឹង​​៥៤​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ៣៧៤​​គ្រឿង ៕

ចំណែកគ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស​ កាល​ពី​ថ្ងៃ​​ទី​១៦ ខែ​​កញ្ញា ឆ្នាំ​​២០១៥ បាន​កើតឡើង​​ចំនួន​​១០​លើក យប់​៥​​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​៥​​នាក់ ​(​ស្រី​​២​នាក់​) អ្នក​របួស​ធ្ងន់​៩​នាក់​​(​ស្រី​​៥​នាក់​) និង​​របួស​ស្រាល​​៥​នា​ក់​​(​ស្រី​​ម្នាក់​)​។​  ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ ទាំង ១០​លើក​​នេះ បាន​​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​១៥​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១០​គ្រឿង​​ រថ​យន្ត​​ធុន​តូច​​៣​គ្រឿង​ រថយន្ត​​ធុន​ធំ​​២​គ្រឿង និង​ថ្មើរ​ជើង​​២​នាក់​។​

​សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative